សង្គម

ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​មាន​ការអត់ឱនឲ្យ​គ្នា​​និង​សាមគ្គីភាព​ក្នុង​សង្គម​ខ្មែរ


កាសែត Khmer Times ចុះ​ផ្សាយ​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយរង​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន ក្នុង​ឱកាស​ប្រារព្ធ​ខួប​បី​ឆ្នាំ​របស់​ខ្លួន។
លោក ហ៊ុន ម៉ាណែត បុត្រា​ច្បង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ដោយ

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Khmer Times ក្រៅ​ពី​មាន​ប្រសាសន៍ទាក់ទង​នឹង​សំណុំ​រឿង​របស់​លោកនៅ​តុលាការ​អាមេរិក ជាមួយ​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សំណុំ​រឿង​នេះ តុលាការ​អាមេរិក​បាន​កាត់​សេចក្ដី​ឲ្យ​លោក​ឈ្នះ​ក្ដី លោក ហ៊ុន ម៉ាណែត នៅ​បាន​អំពាវនាវ​ឲ្យ​មាន​​ការ​អត់ឱន​ឲ្យ​គ្នា និង​សាមគ្គី​ភាព​នៅ​ក្នុង​សង្គម​ខ្មែរ ផង​ដែរ។

លោក​ ហ៊ុន ម៉ាណែត ត្រូវ​បាន​ដក​ស្រង់​ប្រសាសន៍​ដោយ​កាសែត​ Khmer Times ដូច្នេះ​ថា ៖ «ប្រសិន​បើ​យើង​ប្រកាន់​យក​ការ​មិន​ស្អប់​គ្នា ការ​អត់​ឱន​ឲ្យ​គ្នា និង​ការ​គោរព​គ្នា នោះ​យើង​នឹង​គ្មាន​ការ​បែកបាក់​គ្នា​ នៅ​ក្នុង​សង្គម​ជាតិ​ឡើយ»។

លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ទាំង​នៅ​ក្រៅ​ប្រទេស​ មាន​សិទ្ធិ​ដឹង​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស ហើយ​ពួកគេ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​គ្រប់បែបយ៉ាង​ពី​គ្រប់ភាគី​ទាំងអស់ ទាំង​រដ្ឋាភិបាល និង​ទាំង​គណបក្ស​ប្រឆាំង៕




អត្ថបទបន្ទាប់


អាស៊ាន៖ ប្រទេស​ដែលមាន​ចរាចរណ៍​ល្អ​បំផុត និង​អាក្រក់​បំផុត

ព័ត៌មាន
រាល់ថ្ងៃ ពលរដ្ឋ​ជា​ច្រើន​ ជាពិសេស អ្នក​រស់នៅ​ក្នុង​ទីក្រុងនិងទីប្រជុំ​ជន​ធំៗ តែង​រអ៊ូ​រទាំ​អំពី​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាមដង​ផ្ល…

ក្រសួង​កសិកម្ម៖ តម្លៃជ្រូកធ្លាក់​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ!

ព័ត៌មាន
ឆ្លើយ​តបទៅ​នឹង​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​អំពី​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ចុះ​ថោក​នោះ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ