នាយករដ្ឋមន្ត្រីក្រើនរំឭក​មន្ត្រី

នាយក​រដ្ឋមន្រ្តី រំឭក​មន្រ្តីថា កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ


នាយក​រដ្ឋមន្រ្តី​ សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី២៣ ខែធ្នូ​នេះ បាន​ក្រើន​រំឭក​ដល់​មន្រ្តី ថា កុំ​យក​តួនាទី​ទៅ​វាតទី​ទ្រព្យ​សម្បតិ​រដ្ឋ​ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​ ដូចជា ការ​លុប​ដី​សមុទ្រ​នៅ​ខេត្ត​កោះកុង ជាដើម។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាពពីទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

ហ្វេសប៊ុក​ផ្លូវការរបស់​សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា ”សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំឭក​ផងដែរ ដល់​មន្រ្តី គឺ​ហាម​ដាច់ខាត​កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ ធ្វើជា​របស់​ខ្លួន ដូចជា ការលុប​ដី​សមុទ្រ​នៅ​ខេត្ត​កោះកុង យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជាដើម។”

សម្តេច ហ៊ុន សែន បាន​អះអាង​ថា សម្ដេច​បាន​ក្រើន​រំឭក​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​គណៈចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​កោះពេជ្រ កាល​ពី​​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩។

សម្តេច​ក៏​បាន​រំឭក​ដល់​មន្រ្តី​គណបក្ស ជាពិសេស មន្រ្តី​រដ្ឋាភិបាល បន្ត​យក​ចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ ក្នុងនោះ​គឺ​មាន​ទាំង​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ព្រមទាំង​ទទួល​យក​នូវ​សំណូមពរ​នានា​ពី ប្រជាពលរដ្ឋ​ដើម្បី​បង្កើន​នូវ​ជំនឿ និង​ភាព​កក់​ក្តៅ​កាន់​តែ​ខ្លាំង​ដល់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃ​សៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេច​នាយករដ្ឋមន្រ្តី បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា និង​អភិបាល​ខេត្ត​កោះកុង បើក​ការស៊ើបអង្កេត​ជា​បន្ទាន់​នូវ​ការ​ចាក់​ដី​ចូល​សមុទ្រ ដោយ​មាន​ការពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​កោះកុង៕




អត្ថបទបន្ទាប់


អាមេរិក​និយាយ​ថា ការ​គំរាម​កំហែង​ចំពោះ​ការ​រស់រាន​របស់​ទន្លេ​មេគង្គ​ពិត​ជា​មាន​មែន

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក​លោក W. Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី២០ ខែ​ធ្នូ​នេះ ថា ការគំរាម​កំហែង​ចំពោះ​ការរស់រាន​មាន​ជីវិ...

រដ្ឋាករទឹកស្វយ័តភ្នំពេញរំពឹងការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល នឹងកើនឡើងដល់៨០% នៅឆ្នាំខាងមុខ!

ព័ត៌មាន
វិស័យបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ក្នុងនោះការទូទាត់តាមអេឡិចត្រូនិក ឬហៅថា E-Payment ក៏កំពុង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ