ដីព្រៃលិចទឹក

នាយរដ្ឋមន្ត្រីបញ្ជាឱ្យដកហូតដីព្រៃលិចទឹកមកវិញ និងចាត់វិធានការបន្ទាន់លើអ្នកមានអំណាច និងជនខិលខូច


តាមរយៈសារជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាឱ្យដកហូតមកវិញនូវដីព្រៃលិចទឹក បឹងទន្លេសាប ពិសេសចាត់ការបន្ទាន់លើអ្នកមានអំណាច និងជនខិលខូច ដែលបានកាន់កាប់ទន្ទ្រានយកដីដោយខុសច្បាប់។
រូបភាព៖ ហ្វេសប៊ុក ឯកឧត្តម ជា សុផារ៉ា-Chea Sophara
ដោយ

ជា​ពិសេស​សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី ដោះស្រាយ​បន្ទាន់​លើ​បញ្ហា​នេះ ជាមួយ​ក្រសួង​ធនធាន​ធាន​ទឹក និង​ឧតុនិយម​,​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​,​ក្រសួងបរិស្ថាន រួម​ទាំង​ស្ថាប័ន​ពាក់ពាន្ធ​ទាំងអស់​។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា បាន​សម្រេច បង្កើត​ក្រុមការងារ ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន ៦ រួម​មាន ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ ក្រុមការងារ​នេះ មានការ​ចូលរួម​ជា​អន្តរក្រសួង ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប នៅ​ក្នុង​ទីតាំង​ខេត្ត​ចំនួន​៦​ខាងលើ​នេះ​។

ការ​បង្កើត​នូវ​ក្រុមការងារ​នេះ​ឡើង គឺ​នៅ​ក្រោយ​ពេល សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​បញ្ហា​ជា​បន្ទាន់ និង​ត្រូវ​អនុវត្ត​ច្បាប់​ទៅ​លើ​ជនខិលខូច ដែល​បាន​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៃ​តំបន់​ទន្លេសាប​។

បើ​តាម​សម្តេច តេ​ជោ ហ៊ុន សែន យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដី​បឹង​ទន្លេសាប​កំពុង​តែ​រង​គ្រោះ ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ការ​កាន់កាប់​ទន្ទ្រាន​ខុសច្បាប់ និង​យ៉ាង​អណាធិបតេយ្យ ពី​អ្នកមាន​អំណាច និង​ជនខិលខូច​។ សម្ដេច​បាន​បញ្ជា​ឱ្យ​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​បង្ក្រាប​ជា​បន្ទាន់​ចំពោះ​មន្ត្រី​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ ហើយ​សម្ដេច​ក៏​បាន​ក្រើនរំលឹក​ដល់ អភិបាលខេត្ត និង​អភិបាលស្រុក ដែល​បាន​ប្រព្រឹត្ត​ខុស​ត្រូវ​តែ​ចេញ​មុខ​សារភាព​នូវ​កំហុស​របស់​ខ្លួន ដើម្បី​ទទួល​បានការ​បន្ធូរ​បន្ថយទោស​ផង​ដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហើប​ផង​ដែរ ពី​ករណី​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ចាន់​ឌឿ​ន ដែល​បាន​កាន់កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ជាង​២​ពាន់​ហិ​កតា នៅ​ខេត្តកំពង់ឆ្នាំង ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា សម្ដេច​មិន​ខ្វល់​នោះ​ទេ​ថា វា​ជា​ដី​របស់​អតីត​អភិបាលខេត្ត ទោះ​ថ្នាក់​ណា​ក៏​ត្រូវ​ប្រមូល​យក​មក​វិញ​ដែរ​។ បន្ថែម​ពី​នេះ សម្ដេច ក៏​បាន​បញ្ជា​ឱ្យ ឯកឧត្តម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ស្រាវជ្រាវ​បន្ទាន់​រកមុខ​មន្ត្រី​ណាខ្លះ ដែល​មានការ​ជាប់​ពាក់ព័ន្ធ​នូវ​បញ្ហា​ខាងលើ ដើម្បី​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​។

បន្ទាប់​ពី​មានការ​បញ្ជា​ផ្ទាល់​ពី​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា បាន​សម្រេច​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប​នោះ​។

ការ​បង្កើត​ក្រុមការងារ​នេះ​ឡើង បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ ដែល​មានការ​ចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា​៖ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​, ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ , ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន , ឯកឧត្តម ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ឯកឧត្តម នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ  រួម​ទាំង​អភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំងអស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័តណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ»ទេ

ព័ត៌មាន
អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ amplifier) ដើម្បីដោះស្រាយបញ្ហ…

ជាមួយនឹងអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារក៏អាចប្រើសេវាធនាគារបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់

ព័ត៌មាន
បច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងជីវភាពប្រជាពលរដ្ឋ ហើយក្នុងនោះ វិស័យធនាគារ កំពុងមានវឌ្ឍនភាពកាន់តែប្រសើរទាក់ទងនឹងវិស័យបច្ចេក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ