បដិវត្តបំណុល

ក្រុមប្រទេសក្រីក្រ អំពាវនាវឲ្យមានការធ្វើបដិវត្តបំណុល នៅឯកិច្ចប្រជុំកំពូល UN


ភាពយ៉ាប់យ៉ឺនដោយសារបំណុលកើនឡើង និងវិបត្តិសាកល ដែលកំពុងញ៉ាំញ៉ី បានជំរុញចិត្តឲ្យមេដឹកនាំមកពីប្រទេសក្រីក្របំផុតរបស់ពិភពលោក បានស្រែកអំពាវនាវ នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ឱ្យមានការកែប្រែឡើងវិញនូវច្បាប់សម្រាប់ប្រទេសក្រីក្រក្នុងការសងបំណុលទៅកាន់ប្រទេសអ្នកមាន ដែលកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
ប្រទេសក្រីក្រទាមទារឱ្យប្រទេសអ្នកមានកែប្រែរចនាសម្ព័ន្ធបំណុលឡើងវិញ រូបភាព CNA
ដោយ

យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) បានឱ្យដឹងថា ប្រទេសលោកខាងលិចបានផ្តល់ជំនួយជាង ១៨៥ ពាន់លានដុល្លារអាមេរិកជាជំនួយ និងប្រាក់កម្ចីក្នុងឆ្នាំ២០២១សម្រាប់ប្រទេសក្រីក្រនានានៅទូទាំងសាកលលោក។ ពិតណាស់ ជំនួយអភិវឌ្ឍន៍ផ្លូវការទាំងនោះ គឺជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៦ បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូល ដែលរៀបចំដោយអង្គការសហប្រជាជាតិនៅទីក្រុងដូហាសប្តាហ៍នេះ ដើម្បីលើកឡើងពីបញ្ហាទាំងអស់នេះ ប៉ុន្តែពួកគេទាំងនោះមានអារម្មណ៍ថា នឹងមិនមានការផ្លាស់ប្តូរអ្វីធំដុំនោះឡើយ។

គួរជម្រាបថា បម្រែបម្រួលអាកាសធាតុ ផលប៉ះពាល់ដោយសារការរាតត្បាតនៃកូវីដ១៩ ការឡើងថ្លៃនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យបំណុលនៃប្រទេសក្រីក្រកាន់តែប៉ោងធំឡើង ដោយគ្មានដំណោះស្រាយពីប្រទេសម្ចាស់កម្ចីសោះឡើយ ក្នុងនោះរួមមានប្រទេសស្រីលង្កាជាដើម។

ប្រធានាធិបតីប្រទេសសីស្ហែល (Seychelles) ដែលនៅប៉ែកអាហ្រ្វិក លោក វ៉ាវែល រែមកាលាវ៉ាន់ (Wavel Ramkalawan) បាននិយាយថា វាដល់ពេលហើយសម្រាប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរឱ្យលើសពី ការជំរុញផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ដើម្បីជាការវាស់វែងនៃការអភិវឌ្ឍន៍នោះ។

ជាមួយគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានធ្វើការស្ទីបន្ទោសធ្ងន់ៗចំពោះប្រព័ន្ធហិរញ្ញវត្ថុសកល ដែលរៀបចំឡើងដោយប្រទេសអ្នកមាន ភាគច្រើនគិតតែពីផលប្រយោជន៍របស់ពួកគេ។ ដោយឡែក សម្រាប់ប្រទេសក្រីក្រវិញ ដោយគ្មានទុនបំរុងជាសាច់ប្រាក់ ពួកគេត្រូវបានបង្ខំឱ្យបង់អត្រាការប្រាក់បំណុលដែលជំពាក់កាន់តែច្រើនឡើង»។

នៅមុនកិច្ចប្រជុំកំពូលនៃប្រទេសក្រីក្របំផុតលើពិភពលោកនេះ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ប្រទេសចំនួន ៥២ កំពុងទទួលរងនូវភាពតានតឹងនៃបំណុល ហើយកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការខកខានសងបំណុលតែម្តង៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងព្រមានអាមេរិកថា បើហ៊ានបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួន នោះស្មើនឹងការប្រកាសសង្គ្រាមហើយ

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី៧មីនាថា ប្រទេសកូរ៉េខាងជើងបានព្រមានទុកជាមុនថា រាល់ទង្វើណាមួយក្នុងការបាញ…

ស្ថានការកោះតៃវ៉ាន់នឹងកាន់តែក្ដៅ ខណៈប្រធានសភាអាមេរិកថ្មី គ្រោងជួបជាមួយមេដឹកនាំតៃវ៉ាន់នៅក្នុងទឹកដីអាមេរិក

ព័ត៌មាន
ប្រភពច្បាស់ការចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី ៦មីនា ថា ប្រធានសភាអាមេរិកលោក ខេវិន ម៉ាកខាស៊ី (Kevin McCarthy) គ្រោង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ