ព្យុះ​ភ្លៀងនៅ​កាសែត​ភ្នំពេញប៉ុស្តិ៍

បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ក្ដុកក្ដួល​ចំពោះ​ការ​បណ្ដេញ​និពន្ធ​នាយក


បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​ស្ថាប័ន​របស់​ខ្លួន បាន​បណ្ដេញ​លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ជាង​១០​ឆ្នាំ​មក​ហើយ​នោះ។
បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​ក្ដុក​ក្ដួល​​បន្ទាប់ពី​លោក​ កៃ គឹមសុង និពន្ធ​នាយក​ ត្រូវ​បាន​បណ្ដេញ​ចេញ។
ដោយ

«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ ព្រោះ ខ្ញុំ​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​គាត់​ជាង​១០​ឆ្នាំ​ហើយ។ ការ​បណ្ដេញ​គាត់​ភ្លាមៗ​ពេក ពិត​ជា​ពិបាក​ក្នុង​អារម្មណ៍ ហើយ​មិន​ស្រួល គេ​អាច​បណ្ដេញ​ខ្ញុំ និង​បុគ្គលិក​ផ្សេង​ទៀត​ចេញ​ដែរ ក៏​មិន​ដឹង»។ នេះ​ជា​ការ​រៀបរាប់​របស់​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ម្នាក់ ដែល​បាន​រួម​អាជីព​សារព័ត៌មាន​ជាមួយ​លោក កៃ គឹមសុង និពន្ធនាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ អស់​រយៈ​ពេល​ជាង​​មួយ​ទសវត្សរ៍។

បុគ្គលិក​ម្នាក់​ទៀត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​ប្រាប់ ខេមបូណូមីស ថា លោក​ពិត​ជា​សោក​ស្ដាយ​ចំពោះ​ការ​បណ្ដេញ​និពន្ធនាយក​របស់​ខ្លួន​ចេញ ដោយសារ​តែ​មូលហេតុ​តូច​មួយ។ 

លោក​​និយាយ​​ថា៖ «ក្រុមហ៊ុន​យក​លេស​តូច​តាច មក​បណ្ដេញ​គាត់​ចេញ គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ។ ពួក​យើង​ម្នាក់ៗ​ភ័យ​គេ​បណ្ដេញ​ដែរ តែ​ធ្វើ​ម៉េច​ក្រុមហ៊ុន​ស្ថិត​ក្នុង​ដៃ​របស់​គេ គេ​ចង់​ដេញ​ពេល​ណា​ក៏​បាន​ដែរ»។  

លោក កៃ គឹមសុង ត្រូវ​បាន​ថៅកែ​ថ្មី​ដែល​ជា​វិនិយោគិន​ជនជាតិ​ម៉ាឡេស៊ី បណ្ដេញ​ចេញ​ពី​ការងារ​ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ នៅថ្ងៃ​ទី​៧ ខែ​ឧសភា។ ហើយ​មូលហេតុ​នៃ​ការ​បណ្ដេញ​ចេញ ត្រូវ​បាន​លោក​បញ្ជាក់​ថា ម្ចាស់​ក្រុមហ៊ុន​ថ្មី​បាន​អះអាង​ថា លោក​ធ្វើ​កំហុស​ធំ​មួយ ដោយ​លោក​បាន​អនុញ្ញាត​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ចេញ​ផ្សាយ​អត្ថបទ​ស្ដីពី​ការ​ដូរ​ម្ចាស់​ក្រុមហ៊ុន Post Media  នៅ​ទំព័រ​មុខ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍។

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដែល​បើក​ដំណើការ​នៅ​កម្ពុជា​ជាង​២​ទសវត្សរ៍ ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​ពន្ធដារ​សើរើ​ទារ​ពន្ធ មាន​ទឹក​ប្រាក់​ជិត ៤​លាន​ដុល្លារ​អាមេរិក។ រឿង​រ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ទូទៅ ទស្សន៍​ទាយ​ទុក​ថា កាសែត​ពីរ​ភាសា​មួយ​នេះ អាច​នឹង​មាន​វាសនា​ដូច​កាសែត ឌឹ ខេមបូឌា ដេលី ដែល​បាន​សម្រេច​បិទ​ដោយ​ខ្លួន​ឯង​កាល​ពី​ចុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ចំនួន​៦​លាន​ដុល្លារ៕ 




អត្ថបទបន្ទាប់


ឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិល ៣ម៉ឺនតោន ពីប្រទេសថៃ

ព័ត៌មាន
នៅឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិលពីប្រទេសថៃប្រមាណ ៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ខណៈដែលការផលិតអំបិលធ្លាក់ចុះខ្លាំងនារយៈពេ…

ទីផ្សារដីធ្លីផ្ទះសម្បែងនៅកម្ពុជា នឹងដាំក្បាលចុះ នៅមុនថ្ងៃបោះឆ្នោតជាតិ ២០១៨ យ៉ាងណាខ្លះ?

ព័ត៌មាន
ដូចដែលដឹងទំាងអស់គ្នាហើយថា វិស័យសំណង់ និង អចលនទ្រព្យ គឺជាឆ្អឹងកងដ៏សំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។ បច្ចុប្បន្នបើផ្អែកទៅល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ