ក្រសួងប្រៃសណីយ៍ប្តេជ្ញាលុបបំបាត់ភាពអសកម្មក្នុងវិស័យទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ប្តេជ្ញាលុបបំបាត់ភាពអសកម្មក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្តេជ្ញាលុបបំបាត់ភាពអសកម្ម និងចំណុចអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗចំពោះបុគ្គល និងប្រតិបត្តិករ ដែលអនុវត្តមិនត្រឹមត្រូវក្នុងការផ្គត់ផ្គង់ និងប្រើប្រាស់សេវាទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ការព្រមាននេះធ្វើឡើងក្រោយក្រសួងសង្កេតឃើញថា ការផ្គត់ផ្គង់សេវាទូរស័ព្ទចល័ត និងអ៊ិនធឺណិតនៅតំបន់មួយចំនួននៅតែមានបញ្ហា។ ដើម្បីរួមចំណែកជួយលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍ស្នើឲ្យបញ្ឈប់ការប្រើប្រាស់ និងនាំចូលឧបករណ៍បង្កើនកម្លាំង ឬពង្រីកសេវាខុសច្បាប់ ព្រោះឧបករណ៍ទាំងនេះបង្កឲ្យមានការរំខាន និងប៉ះពាល់ដល់គុណភាពសេវា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក និងបញ្ហាខ្វះខាតមួយចំនួនដែលត្រូវដោះស្រាយបន្តក្នុងការអនុវត្តន៍វិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍​នៅកម្ពុជា។ ក្រសួងបានកត់សម្គាល់ឃើញថា ទោះ​បីកិច្ចខិតប្រឹងប្រែងកន្លងមក ក្រសួងទទួលបានជោគជ័យលើកផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏ដោយ តែបញ្ហាគុណភាពសេវា​ទូរស័ព្ទចល័ត និងអ៊ិនធឺណិតនៅតែ​ជាចំណោទ ដែលក្រសួង​ត្រូវដោះស្រាយបន្ត។

ក្រោយចាត់ក្រុមការងារឲ្យចុះសិក្សាស្រាវជ្រាវ​តាមតំបន់នានា​ទូទាំងប្រទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រកឃើញថា នៅតំបន់មួយចំនួន​តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ​នៅតែជួបបញ្ហាសេវាទូរស័ព្ទចល័តនិងអ៊ិនធឺណិតមានគុណភាពខ្សោយ។ ក្រសួងអះអាងថា បញ្ហានេះបណ្តាលមកពីប្រតិបត្តិករមួយចំនួននៅតែបន្តប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ ដែលមិនទាន់ធ្វើទំនើបកម្មឲ្យស្របតាមស្តង់ដារបច្ចេកវិទ្យា, ការកែសម្រួល ប​ង្កើនគុណភាព និងការសាងសង់ស្ថានីយអង់តែននៅមានកម្រិត, ការកាត់បន្ថយសមត្ថភាពនៃឧបករណ៍បញ្ជូននិងទទួលសេវា គួបផ្សំការកើនឡើងចំនួនអ្នកប្រើប្រាស់ និងអគារខ្ពស់ៗ។ ការដំឡើងស្ថានីយ៍អង់តែននៅតែទីប្រជុំជន​ និងការដំឡើងឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវារបស់អ្នកប្រើប្រាស់​ ក៏ជាកត្តាធ្វើឲ្យប៉ះពាល់ដល់គុណភាពសេវាផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្តេជ្ញាថា ក្រសួងនឹងលុបបំបាត់ភាពអសកម្ម និងចំណុចអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍តាមរយៈការអនុវត្តន៍វិធានការច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗលើអ្នកប្រើប្រាស់ និងប្រតិបត្តិករ ដែលអនុវត្តមិនត្រឹមត្រូវក្នុងផ្គត់ផ្គង់សេវាទូរគមនាគមន៍។ ក្រសួងសង្ឃឹមថា ប្រតិបត្តិករទូរគមនាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់នឹងចូលរួមសហការ ដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះក្រសួងស្នើឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ពីព្រោះឧបករណ៍ទាំងនេះធ្វើឲ្យមានការឆ្លងរំខាន និងប៉ះពាល់គុណភាពសេវា។ បន្ថែមលើក្រសួងស្នើឲ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទដែលពុំមាន​ការទទួលស្គាល់យថាប្រភេទ​ពី ក្រសួង ដើម្បីជៀសវាង​ការប្រឈម​នឹង​វិធានការ​ច្បាប់​៕ ​




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចិន៖ សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ ប៉ុន្ដែមូលដ្ឋានគ្រឹះនៅមិនទាន់រឹងមាំ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ ប៉ុន្ត…

តើជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់រយៈពេល ៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?

ព័ត៌មាន
ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលG20 ដែលគ្មានការប្រកាសអំពីលទ្ធផល កាលពីចុងសប្ដាហ៍មុន ប្រទេសដែលបានទៅចូលរួមកិច្ចប្រជុំ បានឆ្លៀតរៀបចំជំនួបលក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ