ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ

សម្តេច ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនមែនជាការធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ


នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយ ស្ដីអំពីការបានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បើតាមសារសំឡេងថ្មីមួយ របស់សម្តេចហ៊ុន សែន ដែលបានចេញនៅយប់ថ្ងៃទី ១៤ ខែមេសាដដែលនោះ បានគូសបញ្ជាក់ថា ការបិទខ្ទប់នេះ មិនមែនជាការធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដោយ

ការចេញនូវសេចក្ដីសម្រេចពីការបិទខ្ទប់រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅនេះ គឺធ្វើឡើង​នៅក្រោយពេល​ប៉ុន្មាន​ម៉ោង​នៃការ​បែកធ្លាយ​សារសំឡេង​សម្តេច​ហ៊ុន សែន ទាក់ទង​នឹងការបញ្ជា​ឲ្យ​បិទ​រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ដែល​បានធ្វើឲ្យ​ពលរដ្ឋ​មានការផ្អើលឈូរឆរ​ នាំគ្នា​សម្រុកទិញទំនិញ​ម្ហូបអាហារ​ស្ដុកទុកដោយសារតែបារម្ភខ្លាច​មិនអាច​ចេញពីផ្ទះបាន។​

ជុំវិញនឹង​វិធានការណ៍​បិទខ្ទប់នេះដែរ សម្តេច ហ៊ុន សែន បាន​ចេញសារសំឡេង​ថ្មីមួយ​ថា វាមិនមែន​មាន​ជាដំណើរការ​ធ្វើឲ្យ​ពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ។ សម្តេច មានប្រសាសន៍​យ៉ាងដូច្នេះថា «ការបិទនេះទៀតសោត ក៏មិនមែនជាដំណើរការ​ដើម្បី​​ធ្វើឲ្យប្រជាជន​ស្លាប់ ឬរងទុក្ខលំបាកនោះដែរ ទោះបីថា​ផលប៉ះពាល់​វាកើតមាន​ ក៏ប៉ុន្ដែ​យើងក៏បាន​គិតទុក​ធ្វើយ៉ាងណា​ឲ្យ​ឲ្យប្រជាជាន​យើង​អាចមាន​ជីវភាព​ជាប្រក្រតី ទោះបីបញ្ហាមួយចំនួន​​ត្រូវបានធ្វើ។»

បើតាមសម្តេចនាយករដ្ឋមន្ត្រី នៅពេលមានការបិទខ្ទប់នេះ បុគ្គលគ្រប់រូប​ ត្រូវបាន​ហាមឃាត់​ធ្វើដំណើរ​ពីលំនៅដ្ឋាន ឬទីសំណាក​របស់ខ្លួន​បើគ្មានការចាំបាច់​។ ការធ្វើដំណើរ​អាច​ធ្វើទៅបាន បើ​សិនជាការចាំបាច់​ ដូចជា​ការធ្វើដំណើរ​ទៅបំពេញការងារ ការប្រកបមុខរបរ​ ឬអាជីវកម្ម​ក្នុងភូមសាស្ត្រ​ដែលបាន​បិទខ្ទប់​ និងមិនបាន​ហាមឃាត់​ដូចក្នុង​មាត្រា៣ នៃសេចក្ដីសម្រេច ហើយអ្នកធ្វើដំណើរ​ក៏ត្រូវមានឯកសារបញ្ជាក់ពាក់ព័ន្ធ​ផងដែរ។ ជាមួយគ្នានេះ ការធ្វើដំណើរ​ទៅ​កន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ​ ឬសម្ភារប្រើប្រាស់ចាំបាច់​ ដែលអាជ្ញាធរអនុញ្ញាត​ឲ្យបើកដំណើរការនោះ ក៏ត្រូវបានអនុញ្ញាត​ឲ្យធ្វើដំណើរដែរ ប៉ុន្ដែ​​ទៅបាន​យ៉ាងច្រើន​២នាក់ប៉ុណ្ណោះ ​ក្នុង​មួយលំនៅដ្ឋាន ឬទីសំណាក់ និងមិនឲ្យ​ចេញធ្វើដំណើរ​លើសពី៣ដង​ក្នុងមួយសប្ដាហ៍ ហើយការធ្វើដំណើរនោះ ត្រូវធ្វើឡើង​នៅក្នុង​ភូមិសាស្ត្រ​ដែលនៅជិតបំផុត ឬក្នុងខណ្ឌ​របស់ខ្លួនរស់នៅ។ បន្ថែមពីនេះ ការធ្វើដំណើរ​ចាប់បាច់ផ្សេងៗទៀត ដូចជាទៅមន្ទីរពេទ្យ ការយកសំណាក់ពិនិត្យជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ត្រូវបានអនុញ្ញា​តឲ្យធ្វើដំណើរផងដែរ រួមជាមួយនឹង​ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗទៀត​ដូចដែលមាន​បញ្ជាក់​នៅក្នុង​សេចក្ដីសម្រេច​របស់រាជរដ្ឋាភិបាល ខាងក្រោមនេះ៖

សេចក្ដីសម្រេច​របស់រាជរដ្ឋាភិបាល
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណុច​ពិសេស​ដែល​អ្នក​គួរពិចារណា​​ខុនដូ​ នៅ​គម្រោង "ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ"

ព័ត៌មាន
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” គឺ​ជា​គម្រោង​អចលនទ្រព្យ​ថ្មី​មួយ​ទៀត​ ដែល​អភិវឌ្ឍ​ដោយ​អ្នក​ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​និងជា​ប្រធាន​ក្រុមប្រឹក្សាភិ…

អាជ្ញាធររាជធានីភ្នំពេញ កំពុងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ឲ្យមកបង្ហាញខ្លួនក្នុងពេល​៣ថ្ងៃ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ដែលមានទីលំនៅ នៅរាជធានីភ្នំពេញ ឲ្យចេញមកបង្ហាញខ្លួនជាបន្ទាន់ បើមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ