ប្រាក់ចំណេញ​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ

ប្រាក់ចំណេញសុទ្ធរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនជាង ១៦៥% នៅឆ្នាំ២០២០


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២០ ជាង៨៨ពាន់លានរៀល ឬស្មើនឹងប្រមាណជិត២២លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ជាង១៦៥% បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ដែលក្រុមហ៊ុននេះបានដាក់ទៅកាន់ផ្សារមូលបត្រកម្ពុជា។
ប្រាក់ចំណេញសុទ្ធរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនជាង ២៦៥% នៅឆ្នាំ២០២០ (រូបភាព៖ ហ្វេសប៊ុក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)
ដោយ

តាមរបាយការណ៍​ដដែលនេះ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ប្រាក់ចំណូល​របស់​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​សម្រេចបាន​ដល់ទៅប្រមាណ​ជាង ៣២៤ ពាន់លានរៀល ឬស្មើនឹងប្រមាណ៨០លាន​ដុល្លារអាមេរិក កើនឡើង​ប្រមាណ៥០% ធៀបនឹង​ឆ្នាំ២០១៩។

ហេតុផល​នៃការកើនឡើងប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធ​របស់​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​នៅឆ្នាំ២០២០ គឺមាន​ហេតុផល​សំខាន់ៗចំនួន៤ រួមមាន៖

១, ការកើនឡើងនៃចំណូល​ពីការលក់ទឹកស្អាត​ជូនអ្នកប្រើប្រាស់​តាម​ផ្ទះ ដែលបណ្ដាល​មកពី​ការកើនឡើង​ចំនួន​អតិថិជន​ និងថ្លៃលក់ទឹក​ជាមធ្យម​រហូតដល់​ ១ពាន់រៀល​ក្នុងមួយម៉ែត្រគូប។

២, ការកើនឡើងនៃចំណូល​ពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់​ជាលក្ខណៈអាជីវកម្ម ដែលបណ្ដាលមកពី​ការកើនឡើងនៃចំនួន​អតិថិជន​ និងថ្លៃលក់ទឹក​ជាមធ្យម​រហូតដល់ ជាង​១ពាន់៧រយរៀល​ក្នុងមួយម៉ែត្រគូប។

៣, ការកើនឡើង​នៃចំណូលពីការលក់​ទឹកស្អាត​ជូនស្ថាប័ន​គ្រឹះស្ថាន​សាធារណ ដែលបណ្ដាល​មកពីការកើនឡើង​ចំនួន​អតិថិជន​ ៤៨បណ្ដាញ។

៤, ការកើនឡើង​នៃកម្រៃពីសេវាសាងសង់

ទោះយ៉ាងណា ពលរដ្ឋ​នៅតាម​តំបន់មួយចំនួន​នៃរាជធានីភ្នំពេញ​បានត្អូញត្អែរ​អំពីបញ្ហា​ទឹកប្រាក់​ប្រើប្រាស់​គ្រប់គ្រាន់នៅឡើយ ពោលគឺមានការដាច់​ទឹកប្រើប្រាស់​ជាញឹកញ៉ាប់៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖កម្ពុជាជាប្រទេសក្រីក្រតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ថវិកាមិនមែនជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូន...

ឥណ្ឌាផ្អាកនាំចេញវ៉ាក់សាំង AstraZeneca ក្រោយតម្រូវការក្នុងស្រុកកើនឡើងខ្លាំង

ព័ត៌មាន
ឥណ្ឌាកាលពីថ្ងៃព្រហស្បត្តិ៍ទី ២៥មីនាម្សិលមិញនេះ បានប្រកាសផ្អាកការនាំចេញវ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលខ្លួនផលិតនៅក្នុងស្រុកជាបណ្តោះអាស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ