ទេសចរណ៍ថៃ

លោកប្រាយុទ្ធ ចាន់អូចា នឹងចេញទៅទទួលបានភ្ញៀវទេសចរអន្តរជាតិទី១០លាននាក់ដោយផ្ទាល់នៅថ្ងៃស្អែក


នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងមានវត្តមាននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃសៅរ៍ទី ១០ ខែធ្នូ ដើម្បីស្វាគមន៍ភ្ញៀវទេសចរទី ១០ លាននាក់នៅក្នុងឆ្នាំនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបំពេញតាមគោលដៅទេសចរណ៍ ដែលកំណត់ដោយរដ្ឋាភិ បាលថៃ។ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលថៃដែលបានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
លោកប្រាយុទ្ធ ចាន់អូចា នឹងចេញទៅទទួលបានភ្ញៀវទេសចរអន្តរជាតិទី១០លាននាក់ដោយផ្ទាល់នៅថ្ងៃស្អែក
ដោយ

ប្រភពរដ្ឋាភិបាល​បានឱ្យដឹងថា លោក​ឧត្តមសេនីយ៍​ ប្រាយុទ្ធ ចាន់អូចា ​គ្រោងនឹងទៅទទួល​ស្វាគមន៍ដោយផ្ទាល់​ចំពោះ​ភ្ញៀវ​ទេស​ចរ​​ទី​ ១០ លាននាក់​ ​ដែលបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​តាមជើងហោះហើរ​ពីអារ៉ាប៊ីសាអូឌីត​នៅច្រកទ្វារទី​ ១០ នៅ​ព្រលាន​យន្ត​ហោះ​​សុវណ្ណ​ភូមិ​​។

កាយវិការនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍​ស្វាគមន៍​ដ៏​អស្ចារ្យ​​សម្រាប់​​​ភ្ញៀវ​ទេស​ចរ​ទី​១០​លាន​នាក់​មក​លេង​ប្រទេស​ថៃ (Amazing Thailand 10 Million Celebrations)​ ដែលបានរៀបចំឡើង​ដោយ​អាជ្ញាធរទេសចរណ៍ប្រទេសថៃ (TAT) ដើម្បីបង្ហាញពីភាពជោគជ័យរបស់ប្រទេស​នេះ​​ដែល​​សម្រេច​​បាន​​​គោលដៅនៃការ​មក​ដល់​​របស់ភ្ញៀវទេសចរនៅឆ្នាំនេះ។

ការងើបឡើងវិញ​នៃវិស័យទេសចរណ៍​របស់​ប្រទេស​ថៃ​បាន​និងកំពុងកើនឡើង​​ក្នុងរយៈពេលប៉ុន្មាន​ខែកន្លងមកនេះ​ បន្ទាប់ពីប្រទេសនេះ​បានបើកព្រំដែនឡើងវិញ​កាលពីដើមឆ្នាំនេះ​ដោយ​បាន​​ដកចេញនូវវិធានការ​សុខភាពតឹង​រ៉ឹង ​​ដែលរារាំងសកម្មភាព​សេដ្ឋកិច្ច​​ចំពេល​មាន​កូវីដ​១៩​។

វិស័យទេសចរណ៍ ដែលបានទន់​ជង្គង់​​ដោយសារ​ជំងឺរាតត្បាត​កូវីដ​១៩​អស់ពេលជាង ២ ឆ្នាំ​មកហើយនោះ ឥឡូវ​នេះ​​កំពុង​មាន​ជំហរ​រឹង​មាំ​​ឡើងវិញ​ ដោយសារតែការធ្វើដំណើរតាមយន្តហោះ​កំពុង​មាន​សកម្ម​ភាព​​ត្រឡប់​មកវិញបន្តិចម្តងៗ​ហើយ​។​

លោក យុត្ថាសាក់​ ស៊ូផាសន (Yuthasak Supasorn)​ ប្រធាន​អាជ្ញា​ធរ​ទេស​ចរណ៍​ថៃ​បាន​និយាយ​ថា ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែ​មករា ដល់​ថ្ងៃទី​៥ ខែ​ធ្នូ​ឆ្នាំនេះ គឺ​​​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ដល់​ប្រទេស​ថៃ​មាន​​ចំនួនជិត៩លាន៨សែននាក់​។​

លោក​បាន​និយាយ​​ថា នេះ​គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​សមិទ្ធផល​របស់​ប្រទេសនេះ​​ក្នុង​ការ​ស្ដារ ​វិស័យ​​​ទេសចរណ៍​របស់​ខ្លួន​ឡើង​វិញ ដែល​ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​នេះ​។​ លោក​បាន​បន្ត​ថា ប្រទេស​ថៃ​នៅ​តែ​ជា​គោល​ដៅជាទី​​ពេញ​ចិត្ត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំង​ផ្លូវ​ជិត​និង​​​ផ្លូវ​ឆ្ងាយ​។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ដែលជាឆ្នាំមានការរត្បាតកូវីដ១៩​ខ្លាំងនោះ ភ្ញៀវទេសចរ​អន្តរជាតិ​ដែលបានធ្វើដំណើរទៅក្នុង​ប្រទេសថៃ មានចំនួន​ជិត​៤៣ម៉ឺននាក់ ហើយនៅឆ្នាំនេះ រំពឹងនឹងកើនដល់ជាង​១០នាក់ ខណៈដែលកាលពីឆ្នាំ២០១៩ មុនពេលកូវីដ១៩រាតត្បាតនោះ ថៃទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​៤០លាននាក់ឯណោះ។ របាយការណ៍ពី ធនាគារពិភពលោកបានឲ្យដឹងថា នៅឆ្នាំ២០២៤ ថៃរំពឹងថា នឹងទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​២៤លាននាក់ ឬស្មើនឹងប្រមាណ៦០% នៃ​ចំនួន​ទេសចរ​ដែលទទួលបាន​នៅមុន​ពេលមានកូវីដ១៩រាតត្បាត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រីមៀរ៍ ផាក បើកសម្ពោធគម្រោងទី ២ និងបើកដំណើរការ ផ្លូវបេតុងមេទំហំ ២២ ម៉ែត្រភ្ជាប់ពីផ្លូវជាតិ ៦ អា ទៅផ្លូវ ៧ មករា

ព័ត៌មាន
ផ្លូវបេតុងមេ ទំហំ ២២ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ អា រាជធានីភ្នំពេញ ទៅ ផ្លូវ៧ មករា ត្រូវបានសម្ពោធឲ្យប្រើប្រាស់ហើយ ដោយក្រុមហ៊ុន ព្រីម…

អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១១ ប្រទេសបានចូលរួមកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ

ព័ត៌មាន
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក រួមទាំងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវកិច្ចប្រជុំ ផ្តួចផ្តើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ