វ៉ាក់សាំងកូវីដ១៩នៅថៃ

លោកប្រាយុទ្ធ ចាន់អូចា ថានឹងចាក់វ៉ាក់សាំងចិន Sinovac មុនគេបង្អស់ ទោះបីលើសអាយុក៏ដោយ


លោកប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថាលោកនឹងយកខ្លួនឯងធ្វើជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសថៃដែលទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac ពីប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាននៅក្នុងស្រុកថៃ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា
ដោយ

ទោះយ៉ាងណា លោកប្រាយុទ្ធ ក៏ធ្លាប់បាន​ប្រកាស​ដែរថា វ៉ាក់សាំងរបស់ចិន​ Sinovac មួយនេះ គឺអាចចាក់លើ​មនុស្ស​ដែលមាន​វ័យ​ក្រោម​៦០​ឆ្នាំប៉ុណ្ណោះ ខណៈដែល​នាយករដ្ឋមន្ត្រីថៃ​រូបនេះ ត្រូវបាន​គេដឹងថា​មានវ័យ​៦៦ឆ្នាំហើយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​សុខភាពសាធារណៈ​ថៃ បាន​និយាយ​នៅថ្ងៃចន្ទទី ២២ ខែកុម្ភៈថា វ៉ាក់សាំងកូវីដ-១៩ គឺជា​បញ្ហា​រសើបមួយ ដែលចាំបាច់​ត្រូវ​ពន្យល់​ឲ្យបាន​ហ្មត់ចត់ ដល់សាធារណជន។

នាយករដ្ឋមន្ត្រីថៃ នាពេលកន្លងទៅ​ក៏បាន​ព្រមាន​ចាត់វិធានការ​លើការផ្សព្វផ្សាយ​ទាំងឡាយណាប៉ះពាល់​ដល់​ដំណើរការ​ចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។

តាមការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃក្រសួង​សុខភាពសាធារណៈរបស់ថៃ បាន​ឲ្យដឹងថា​វ៉ាក់សាំង​Sinovac ដែលថៃ​បានបញ្ជាទិញ​ពីប្រទេសចិន នឹងដឹកមកដល់​ប្រទេសថៃ​ក្នុងដំណាក់កាលដំបូងប្រមាណ​២០ម៉ឺនដូស នៅក្នុង​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលថៃ​មានផែនការ​បញ្ជាទិញ​វ៉ាក់សាំង​ចិននេះ រហូតដល់​២លានដូស។ 

ក្រៅតែពីវ៉ាក់សាំង​ចិន ប្រទេសថៃ ក៏បាន​បញ្ជាទិញ​វ៉ាក់សាំង​ពីអង់គ្លេស AstraZeneca ផងដែរ ដើម្បី​ប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបាន​រំពឹងថា​នឹងទទួលបាន​៥ម៉ឺនដូស​ក្នុងជំហ៊ានដំបូងនេះ។

រដ្ឋាភិបាលថៃ មានគោលបំណង​ចាក់វ៉ាក់សាំង​កូវីដ-១៩ ជូនប្រជាជន​របស់​ខ្លួនយ៉ាង​តិច ៥០% នៃប្រជាជន​សរុប នៅត្រឹមចុង​ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតមកទល់​ពេលនេះ ថៃមានអ្នកឆ្លងកូវីដ-១៩ ជាង២ម៉ឺន​៥ពាន់នាក់ហើយ ខណៈអ្នកជាសះស្បើយ​មានជាង​២ម៉ឺន៤ពាន់នាក់ និងស្លាប់មាន ៨៣នាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកដាំស្វាយចន្ទីឆ្នាំនេះរងទុក្ខខ្លាំង ដ្បិតទិន្នផលធ្លាក់ចុះជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមក

ព័ត៌មាន
ក្រុមម្ចាស់ចំការស្វាយចន្ទីនៅតាមខេត្តមួយចំនួនបានបង្ហាញពីការព្រួយបារម្ភខ្លាំង នៅឆ្នាំនេះ ដោយសារតែទិន្នផលស្វាយចន្ទីធ្លាក់យ៉ាងខ្លាំងប្រមាណជាង ៥០…

វៀតណាមមានមហិច្ឆតាបង្កើតឲ្យបាន ១,៥លានអាជីវកម្មនៅឆ្នាំ២០២៥

ព័ត៌មាន
ប្រទេសវៀតណាមបង្ហាញពីមហិច្ឆតាក្នុងការបង្កើតអាជីវកម្មឲ្យបានដល់១លាន៣សែន ទៅ១លាន៥សែនអាជីវកម្មនៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ ហើយដើម្បីសម្រេចបានគោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ