សេដ្ឋកិច្ចថៃ

លោកប្រាយុទ្ធថា សេដ្ឋកិច្ចថៃនឹងងើបឡើងមកដល់កម្រិតមុនកូវីដ១៩វិញនៅឆ្នាំក្រោយ


នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចារ បាននិយាយថា ការស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកនៃចំនួនភ្ញៀវអន្តរជាតិ កំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃស្ថិតវិលត្រឡង់ទៅរកកម្រិតកំណើននៅមុនកូវីដ១៩ឡើងវិញ នៅឆ្នាំក្រោយនេះ ខណៈដែលថៃរំពឹងថា ទេសចរអន្តរជាតិនឹងកើនដល់ ១៩លាននាក់នៅឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
លោកប្រាយុទ្ធថា សេដ្ឋកិច្ចថៃនឹងងើបឡើងមកដល់កម្រិតមុនកូវីដ១៩វិញនៅឆ្នាំក្រោយ

លោក ប្រាយុទ្ធ ចាន់អូចារ បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នេះថា សេដ្ឋកិច្ចថៃនឹងកើនឡើង ៤,៣% នៅឆ្នាំ ២០២៣ លើសពីការព្យាករណ៍ដែលរំពឹងមានការកើនឡើង ៣,៣% នៅឆ្នាំនេះ។ បើយោងតាមទិន្នន័យដែលចុះផ្សាយដោយ សារព័ត៌មាន Bloomberg បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចថៃនឹងមានការកើនឡើងក្នុងល្បឿនលឿនដល់កម្រិតស្មើនឹងមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ពោលគឺនឹងមានស្មើនឹងអំឡុងឆ្នាំ២០១៧ និង២០១៨ ខណៈវាជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ប្រទេសថៃដែលជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍បានបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីត ១៩ លើការធ្វើដំណើរអន្តជាតិ និង ការលើកលែងតម្រូវការទិដ្ឋាការ និង ការបន្ធូរបន្ថយការរឹតបន្តឹងអាជីវកម្មដើម្បីទាក់ទាញអ្នកដំណើរអន្តរជាតិ ខណៈដែលអតិផរណាកើនឡើងបានបង្អាក់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ និង ការវិនិយោគក្នុងស្រុក។

ភ្ញៀវទេសចរបរទេសប្រហែល ៦ លាននាក់ត្រូវបានគេរំពឹងថា នឹងទៅកាន់ប្រទេសថៃនៅឆ្នាំនេះ ហើយការមកដល់ភាគច្រើនបំផុត គឺនៅឆមាសទី២នៃឆ្នាំនេះ។

លោក ប្រាយុទ្ធ ចាន់អូចារ បាននិយាយថា ចំនួនភ្ញៀវទេសចរអន្តជាតិ នឹងអាចលើសពី ៣ ដងនៃឆ្នាំនេះដែលនឹងមានប្រហែល ១៩ លាននាក់នៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា លោកមានសុទិដ្ឋិនិយមច្រើននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិមានភាពឆាប់រហ័សជាងអ្វីដែលគេបានរំពឹងទុក។ លោកបន្តថា ទោះយ៉ាងណា ការកើនឡើងថ្លៃសម្ភារៈ និង ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បង្ហាញពីបញ្ហាប្រឈមធំៗ ជាពិសេសលើការនាំចេញ។ សម្រាប់ឆ្នាំនេះរដ្ឋាភិបាលថៃព្យាករថា តម្លៃទំនិញប្រើប្រាស់នឹងកើនឡើង ៦,២% ប៉ុន្តែនឹងមានការថយចុះមកត្រឹម ២,៥% នៅឆ្នាំ ២០២៣។

គួរជម្រាបថា អត្រាអតិផរណាលក់រាយរបស់ប្រទេសថៃក្នុងខែមិថុនាបានកើនឡើងជិត ៧,៧% ធៀបនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតរយៈពេល ១៤ ឆ្នាំកន្លងមកនេះ ដែលត្រូវបានជំរុញដោយការកើនឡើងថ្លៃថាមពល៕




អត្ថបទបន្ទាប់


តើតម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង កំពុងធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់នេះជួបវិបត្តិអ្វីខ្លះ?

ព័ត៌មាន
តម្លៃឧស្ម័នធម្មជាតិរាវនៅលើទីផ្សារអាស៊ីបានកើនឡើងជិត ១០ ដងធៀបនឹងអត្រានៅរដូវក្តៅជាមធ្យមកាលពីពេលមុន ដែលបង្កឱ្យប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីក…

មេហ្គាឌីសបញ្ចុះតម្លៃពិសេសរហូត ៥០% សម្រាប់សម្ភារៈផ្ទះបាយ ដើម្បីអបអរពិធីបុណ្យសែនក្បាលទឹក

ព័ត៌មាន
ក្នុងឱកាសពិធីបុណ្យសែនក្បាលទឹកខាងមុខនេះ ហាងមេហ្គាឌីសនឹងមានបញ្ចុះតម្លៃពិសេស រហូតដល់ទៅ៥០% សម្រាប់សម្ភារៈផ្ទះបាយ ចាប់ពីថ្ងៃទី ២ រហូតដល់ថ្ង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ