អត្ថបទក្រុមហ៊ុន

ព្រីមៀរ៍ ផាក បើកសម្ពោធគម្រោងទី ២ និងបើកដំណើរការ ផ្លូវបេតុងមេទំហំ ២២ ម៉ែត្រភ្ជាប់ពីផ្លូវជាតិ ៦ អា ទៅផ្លូវ ៧ មករា


ផ្លូវបេតុងមេ ទំហំ ២២ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ អា រាជធានីភ្នំពេញ ទៅ ផ្លូវ៧ មករា ត្រូវបានសម្ពោធឲ្យប្រើប្រាស់ហើយ ដោយក្រុមហ៊ុន ព្រីមៀរ៍ ផាក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្ដោតលើដីឡូតិ៍ខ្នាតវីឡា។
ព្រីមៀរ៍ ផាក បើកសម្ពោធគម្រោងទី ២ និងបើកដំណើរការ ផ្លូវបេតុងមេទំហំ ២២ ម៉ែត្រភ្ជាប់ពីផ្លូវជាតិ ៦ អា ទៅផ្លូវ ៧ មករា

ការ​សម្ពោធ​ឲ្យ​សាធារណជនបានប្រើប្រាស់ផ្លូវនេះជា​ប្រយោជន៍រួមផងនោះ បានធ្វើឡើង ស្របពេលដែល​ ព្រីមៀរ៍ ផាក បើកលក់គម្រោងទី ២ បន្ថែមទៀត​ លើ​ផ្លូវ ៧ មករា​ ដែលមានទីតាំង​ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្បាលនាគ របស់រាជរដ្ឋាភិបាល ខណៈទីតាំងនេះ ហ៊ុមព័ទ្ធទៅ​ដោយការអភិវឌ្ឍន៍នូវគម្រោងធំៗជាច្រើនដូចជា ពហុកីឡាដ្ឋានជាតិមរតកតេជោ សួនទឹក ហ្គាឌិនស៊ីធី សួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ផ្សារម៉ាក្រូ វិមានឈ្នះៗ សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងឆាយណាថោន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា សាលាបណ្តុះបណ្តាលសម្រាប់សិស្ស និងមន្ត្រីរាជការនៃវិស័យយុត្តិធម៌ជាដើម ព្រមទាំងអមដោយទន្លេ២ ផ្ដល់ខ្យល់បរិសុទ្ធ និងជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ។

លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក មានប្រសាសន៍ថា ដោយសារតែកត្តាទីតាំង​របស់គម្រោង ដែលស្ថិត​នៅ​ក្នុងតំបន់អភិវឌ្ឍន៍​ក្បាលនាគរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យគម្រោងលក់បានលឿន ដូច្នេះ ។

លោក ឈួរ ឈុនហួរ មានប្រសាសន៍ថា៖ “យើងឃើញហើយ នៅតំបន់ផ្លូវ ៦​អា យើងនេះ ភាគច្រើនគេធ្វើបុរី អត់សូវមានដីឡូតិ៍ទេ។ ដូច្នេះ យើងបើកជាដីឡូតិ៍ខ្នាត​ធំផ្ទះវីឡា ធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ព្រោះគាត់ទិញដី ទីមួយគាត់ បានដីធំ ទីពីរតម្លៃសមរម្យ ទីបីគាត់អាចសង់ម៉ូតផ្ទះដែលគាត់ពេញចិត្ត។ ហើយ​កត្តាទីពីរ គឺទីតាំង ។ ទីតាំងនៅតំបន់នេះជាតំបន់អភិវឌ្ឍន៍​ ដែលមានសក្ដានុពល” ។

គម្រោងទី មួយរបស់ក្រុមហ៊ុន​ ព្រីមៀរ៍ ផាក អភិវឌ្ឍដីឡូតិ៍ខ្នាតវីឡា​លើផ្ទៃដីទំហំ ៧០ ហិកតា និងមានដីឡូតិ៍​ចំនួនប្រមាណ ៥០០ ឡូតិ៍ ដែលបានលក់អស់ជាង ៩០% ទៅហើយក្នុងរយៈពេលត្រឹមតែ ១១ ខែ​ ហើយការចាក់ដីបំពេញ និង​រៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ក៏បានរួចរាល់ ។

ដើម្បីជាការអបអរ​ការ​បើកលក់គម្រោងទី ២ នេះ ព្រីមៀរ៍ ផាក មានការ​បញ្ចុះតម្លៃរហូតដល់ ១៨% និងមានការកាត់ប្លង់រឹង​ដោយឥតគិតថ្លៃ​រហូតដល់ដំណាច់ឆ្នាំ ២០២២ នេះ ។

ដីឡូតិ៍ខ្នាតវីឡាគម្រោង ព្រីមៀរ៍ ផាក មានច្រើនទំហំដូចជា 10x23, 15x20, 20x16, 10x20,20x20, 10x30, 20x30 និងធំជាងនេះទៅតាមតម្រូវការរបស់អតិថិជន ។

គម្រោងដីឡូតិ៍ខ្នាតវីឡារបស់ ព្រីមៀរ៍ ផាក មានធនាគារដៃគូដែលបង្កលក្ខខណ្ឌកម្ចីងាយស្រួល ការប្រាក់សមរម្យ និងរយៈពេលកម្ចីវែងថែមទៀត ។

ព្រីមៀរ៍ ផាក ដែល​ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន ក្លិបហាត់ប្រាណ និងអាងហែលទឹក។

គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក​ ដែលមានទន្លេពីរ គឺទន្លេសាប និងទន្លេមេគង្គអមនោះ មាន​ប្រព័ន្ធផ្លូវរដ្ឋខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងចំណេញ​ពេលវេលា ដោយស្ថិតនៅជាប់នឹង​តំបន់សក្តានុពលធំៗទាំងរបស់រដ្ឋផង និងរបស់​​ឯកជនផង​ ។​

ក្រុមហ៊ុនព្រីមៀរ៍ ផាក ក៏មាន​​សេវា​ចាក់ដីផ្ទាល់ខ្លួន ដែលអាចចាក់បំពេញដី​បានឆាប់រហ័ស និង​ងាយស្រួលថែមទៀតផង ។




អត្ថបទបន្ទាប់


លោក ពូទីន និយាយថា ភាពតានតឹងនុយក្លេអ៊ែ «កើនឡើង» ប៉ុន្តែទីក្រុងម៉ូស្គូនឹងមិនដាក់ពង្រាយវាមុនលោកខាងលិចនោះទេ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ទី៧ខែធ្នូ ថា ភាពតានតឹងនុយក្លេអ៊ែរកំពុងកើនឡើងមែន ប៉ុន្ដែ លោកបានទទូចថា រ…

លោកប្រាយុទ្ធ ចាន់អូចា នឹងចេញទៅទទួលបានភ្ញៀវទេសចរអន្តរជាតិទី១០លាននាក់ដោយផ្ទាល់នៅថ្ងៃស្អែក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងមានវត្តមាននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃសៅរ៍ទី ១០ ខែធ្នូ ដើម្បីស្វាគមន៍ភ្ញៀវទេសចរទី ១០ លាននាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ