សម្តេច ហ៊ុន សែន៖ កុំឲ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម លាងលុយ និងជួញដូរមនុស្ស

សម្តេច ហ៊ុន សែន អំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំង កុំឲ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម លាងលុយ និងជួញដូរមនុស្ស


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនឹងទង្វើទុច្ចរិតឲ្យបានព្រមៗគ្នា ដើម្បីកុំឲ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ កន្លែងជួញដូរមនុស្ស និងប្រព្រឹត្តបទល្មើសផ្សេងៗ។ ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើង បន្ទាប់ពីសម្ដេចបានកត់សម្គាល់ឃើញថា សព្វថ្ងៃនេះ នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់នូវល្បែងស៊ីសង និងអំពើទុច្ចរិត នៅតាមមូលដ្ឋាន ដែលប៉ះពាល់ខ្លាំងដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។
សម្តេច ហ៊ុន សែន អំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំង កុំឲ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម លាងលុយ និងជួញដូរមនុស្ស

ថ្លែងក្នុងវេទិកាអន្តរសាសនាប្រឆាំង​ការជួញដួរមនុស្ស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រោយស្ថានភាពនៃការឆ្លងរាតត្បាត​ជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ ហើយកម្ពុជា បានបើកដំណើរការ​សង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ សម្ដេចបានសង្កេតឃើញថា ស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ល្បែងស៊ីសង និងអំពើរខុសច្បាប់ផ្សេងៗ មានការកើនឡើងគួរឲ្យកត់សម្គាល់។ សម្ដេចបន្តថា ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមបានឡើយ ដោយសម្ដេចអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនឹងទង្វើទុច្ចរិត ឲ្យបានព្រមៗគ្នា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងលុបបំបាត់រាល់អំពើរខុសច្បាប់ឲ្យបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ការអំពាវនាវរបស់សម្ដេចបែបនេះ គឺដើម្បីកុំឲ្យប្រទេសកម្ពុជា ក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ កន្លែងជួញដូរមនុស្ស និងប្រព្រឹត្តបទល្មើសផ្សេងៗ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ទោះ​បី​បច្ចុប្បន្ន ​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ ហើយ​បាន​ និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្ដី ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ។ សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែង​បញ្ជាក់ទៀតថា យោងតាមរបាយការណ៍អំពីករណីល្បែងស៊ីសងនៅតាម​មូលដ្ឋាន មានកំណើនយ៉ាងខ្លាំង ពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល តែម្ដង។ ជុំវិញបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទៅកាន់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពបង្ក្រាប ទប់ស្កាត់ លុបបំបាត់ឱ្យបានព្រមៗគ្នា ទើបអាចទទួលបានជោគជ័យ ដោយមិនចាំបាច់ទាល់តែ​មានការបញ្ជាពីសម្ដេច ឬបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនោះទេ ពោលគឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយនូវការជួញដូរមនុស្ស និងបង្កើនប្រសិទ្ធភាពដល់ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម កាត់បន្ថយនូវបញ្ហាចាញ់ល្បែង ការបង្ខំឱ្យធ្វើការងារសងបំណុល ហិង្សានិងជម្លោះ ក្នុងគ្រួសារ ព្រមទាំងការជួញដូរមនុស្ស ជាដើម៕




អត្ថបទបន្ទាប់


សំណុំរឿងលួចប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានបិទបញ្ចប់ហើយ ដោយកម្ពុជាទទួលបានប្រយោជន៍៧០% នៃប្រេងនោះ

ព័ត៌មាន
នៅទីបំផុតសំណុំរឿងប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ម្ចាស់បំណុលរបស់ក្រុមហ៊ុនប្រេង KrisEnergy លួចដឹករត់ចេ…

បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅខែវិច្ឆិកា

ព័ត៌មាន
បើយោងតាមក្រសួងការបរទេសថៃបានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ