សម្តេច ហ៊ុន សែន បង្ហាញមោទភាពដែលកម្ពុជាបានដឹកនាំអាស៊ាន

សម្តេច ហ៊ុន សែន បង្ហាញមោទភាពដែលកម្ពុជាបានដឹកនាំអាស៊ានរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានាក្នុងតំបន់


ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជួបបញ្ហាប្រឈមធំៗ ជាច្រើន រួមទាំងបញ្ហានៅក្នុងតំបន់ និងពិភពលោក ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា គួបផ្សំ ភាពតានតឹងរវាងចិន-តៃវ៉ាន់ ជាដើម។
សម្តេច ហ៊ុន សែន បង្ហាញមោទភាពដែលកម្ពុជាបានដឹកនាំអាស៊ានរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានាក្នុងតំបន់

ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីមោទនភាព ក្នុងនាមកម្ពុជា បានក្លាយជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាសហគមន៍ស្នូលសម្រាប់និម្មាបនកម្មតំបន់ ឬហៅថា ការកសាងនូវភាពរីកចម្រើននៅក្នុងតំបន់។ សម្ដេចបន្តថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ានចូលរួមចំណែក ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់កំពុងជួបប្រទះ។ ដ្បិតថា កម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២ តែសម្ដេចក៏បានបញ្ជាក់ដែរថា កម្ពុជាបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

បើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និង គំនិតផ្តួចផ្ដើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា ឌីជីថលូបនីយកម្មសេដ្ឋកិច្ច សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននានា ដែលកិច្ចការទាំងនេះ នឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា។

ដោយឡែក ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹង មជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការប្រឈម មុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា។

សមិទ្ធផល និងការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ សាជាថ្មីពីឆន្ទៈនយោបាយឥតងាករេរបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និងការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន ប្រកបដោយឯកភាពបរិយាបន្ន និងភាពធន់៕




អត្ថបទបន្ទាប់


ប្រធានសភា កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរួមគ្នា

ព័ត៌មាន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ…

ក្រុមហ៊ុន Smart Axiata បន្តកិច្ចសហការ និងការផ្តល់ជូនផ្តាច់មុខជាមួយរោងភាពយន្ត Major Cineplex

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ