តម្លៃនិងទីផ្សារដំឡូងមី

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំឡូងមីឆ្នាំនេះ ហាក់មានទីផ្សារល្អជាងឆ្នាំមុន


រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃនៃកសិកផលដំឡូងមីនៅឆ្នាំនេះ គឺមានលក្ខណៈប្រសើរជាងឆ្នាំមុន ស្របពេលដែលកសិករភាគច្រើនក៏អះអាងថា ទាំងដំឡូងមីក្រៀមនិងដំឡូងស្រស់ គឺពិតមានតម្លៃល្អដូចគ្នា និងមានទីផ្សារទៀតផង។
លោក ចាន់ សាមឿន ជាកសិករដាំដំឡូងមីនៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង
ដោយ

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា «​ទាក់ទង​ទៅ​នឹង​ដំឡូង​មី សូមកុំ​មានការ​ព្រួយបារម្ភ ព្រោះ​ផលិត​ដំឡូង​មី​យើង រកតែ​ទីផ្សារ​លក់​រាល់ថ្ងៃ​ហ្នឹង ព្រោះ​មួយ​ឆ្នាំ​ៗ​យើង ឆ្នាំទៅ​នេះ​ផលិត​បាន ជាង​១៣​លាន​តោន​ឯណោះ​ដំឡូង​មី​ស្រស់ ហើយ​តម្លៃ​វា​មធ្យម ២៤០​រៀល ទៅ​៣០០​រៀល​ទេ មួយ​គីឡូ ភាគច្រើន​តម្លៃ​២៦០​ទេ ដំឡូង​មី​ស្រស់​បើ​ដំ​ឡូ​វ​មី​ក្រៀម​វា​អាច​ប្រសើរ​ជាង​នេះ​។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផលិតផល​ដំឡូង​មី ក៏​ជា​វត្ថុធាតុដើម​សំខាន់​មួយ សម្រាប់​ការ​ផលិត​ទៅ​ជា​ទឹក​អាល់កុល​ផង​ដែរ ហើយ​នៅ​កម្ពុជា​ក៏​មាន​រោងចក្រ​ខ្លះ​បាន​យក​ដំឡូង​មីនេះ​ផលិត​ទៅ​ជា​ទឹក​អាល់កុល​ផល​ដែរ ប៉ុន្ដែ ដោយសារ​តែ ចំនួន​រោងចក្រ​ដំឡូង​មី​នៅ​កម្ពុជា​មាន​តិចតួច​នៅឡើយ ដូច្នេះ​វា​មិន​អាច​ស្រូប​យក​ដំឡូង​មី​របស់​ប្រជាជន​ទាំងអស់​មក​ផលិត​ធ្វើ​ជា​អាល់កុល​បាន​ទេ​។ 

ឯកឧត្តម វេ​ង សា​ខុន បាន​បញ្ជាក់​ថា «​វា​ជា​ទំហំ​មួយ​ធំ​ណាស់ អ​ញ្ចឹ​ង​ទំហំ គ្រាន់​តម្លៃ​ដំឡូង​មី​ហ្នឹង​រាប់​ពាន់​លាន​ដុល្លារ អ​ញ្ចឹ​ង​គឺ​យក​តែ​មួយ​ចំណែក​ណាមួយ ដែល​ប្រជាជន​បាន​ស​ម្ងួ​ត​ឲ្យ គឺ​យក​មក​ធ្វើ​អាល់កុល​តែ​ប៉ុណ្ណោះ ឯការ​នាំ​ដំ​ឡូ​វ​មី​ស្រស់​ក្រៀម​របស់​យើង​នៅ​តែ​បន្ត​នាំ​ចេញ​»​

បើ​ទោះបីជា កាលពី​ពេល​កន្លង​ទៅ​នេះ សម្តេច ហ៊ុន សែន ទើបតែ​បាន​ប្រកាស​ហាម​នាំ​ចេញ​នាំ​ផលិតផល​កសិកម្ម​មួយ​ចំនួន ដូច​ជា ស្រូវ និង​អង្ក​រស និង​ត្រី យ៉ាងណា​ក្ដី ប៉ុន្ដែ ឯកឧត្តម វេ​ង សា​ខុន បញ្ជាក់​ថា​ចំពោះ​ផលិតផល​ដំឡូង​មី សូមកុំ​មានការ​ព្រួយបារម្ភ​ថា នឹង​មានការ​ទប់ស្កាត់​ការ​ចេញ​អី ពោល​គឺ​កម្ពុជា​នៅ​តែ​បន្ត​នាំ​ចេញ​ដំឡូង​មី​ដូច​ជា​ធម្មតា​។

ឯកឧត្តម វេ​ង សា​ខុន បន្ថែម​ទៀត​ថា សម្រាប់​ឆ្នាំ​នេះ​តម្លៃ​ល្អ​ជាង​ឆ្នាំទៅ ដោយ​ដំឡូង​មី​ស្រស់​ឡើង​ដល់ ២៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំ​នេះ ខណៈ​ឆ្នាំទៅ​តម្លៃ​តែ ២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក ចាន់ សា​មឿ​ន ជា​កសិករ​ដាំដំឡូង​មី​នៅ​ភូមិ​បួន​ជួរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ដំឡូង​មី​ឆ្នាំ​នេះ ពិតជា​មាន​តម្លៃ​ល្អ​ជាង​ឆ្នាំទៅ​មែន​។កសិករ​រូប​នេះ បាន​បន្ត​ថា «​ថ្វី​ត្បិត​តែ​តម្លៃ​ល្អ​មែន តែ​វា​ក៏​ស៊ីសង​ទៅ​ទ​និ្ន​ផល​ដំឡូង​ហ្នឹង​ដែរ បើ​អាកាសធាតុ​មិន​អំណោយផល ខ្វះខាត​ទឹក​ស្រោចស្រព ផល​ក៏​បាន​តិច​ទៅ​តាម​ហ្នឹង ហើយ​បើ​ជី​ឡើងថ្លៃ​ទៀត​ក៏​នៅ​តែ​មិនសូវ​ចំណេញ​អី​ដែរ គឺថា​ចំណេញ​ដែរ តែ​ចំណេញ​តិច ម្យ៉ាង​អ្នក​ភូមិ​ខ្ញុំ​មិនសូវ​ចាំ​លក់​ដំឡូង​មី​ក្រៀម​ទេ ភាគច្រើន​លក់​តែ​អា​ស្រស់​ហ្នឹងឯង ព្រោះ​ពេល​ខ្លះ​ចាំ​ហាល​ក្រៀម ជួន​មាន​ភ្លៀង ជួន​ដំឡូង​ធ្លាក់​ថ្លៃ​ទៅ​វិញ​ភ្លាម​ក៏​មាន​»​

លោក វឿ​ន កែវ​ កសិករ​ដាំដំឡូង​មី​នៅ​ភូមិ​បួន​ជួរ

ចំណែក​កសិករ​ដាំដំឡូង​មី​មួយ​រូប​ទៀត គឺ​លោក វឿ​ន កែវ បាន​ឲ្យ​ដឹង​ដែរ​ថា «​ដំឡូង​មី​ឆ្នាំ​នេះ មាន​តម្លៃ​គ្រាន់បើ​បន្តិច ហើយ​ក៏​មាន​ឈ្មួញ​មក​ទិញ​ច្រើន​ដែរ មាន​ទាំង​ថៃ និង​វៀតណាម តែបើ​បាន​ថ្លៃ​ជាង​នេះ​ប្រហែល ៣៥០​រៀល​ទៅ ៤០០​រៀល​មួយ​គីឡូ សម្រាប់​ដំឡូង​ស្រស់ ហើយ​អា​ក្រៀម​បាន ៥០០​រៀល​អី វា​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​ហ្នឹង​»​

បើ​តាម​កសិករ​ទាំង​ពីរ​រូប​នេះ សម្រាប់​ដំណាំ​ដំឡូង​មី មួយ​ឆ្នាំ​ធ្វើ​បាន​តែ​ម្តង​ទេ ដោយ​គេ​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​អំឡុង​ខែ​ធ្លាក់​ភ្លៀង អាច​ថា ខែឧសភា ឬ​មិថុនា​ទៅ នឹង​អាច​ប្រមូល​ផល​នៅ​អំឡុង​ខែមករា ឬ​កុម្ភៈ​។ តែ​ពេលវេលា​ការ​ដាំ​នេះ  ក៏​អាស្រ័យ​ទៅ​លើ​កសិករ​នីមួយ​ៗ កត្តា​អាកាសធាតុ​ផង​ដែរ បើ​ពុំ​ដូច្នេះ​ទេ ដំឡូង​នឹង​គ្មាន​មើម​សម្រាប់​ដក​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើវិស័យឯកជនប្រឹងប្រែងរួមគ្នាទប់ស្កាត់ផលិតផលក្លែងក្លាយនៅអំឡុងពេលវីរុសកូវីដ-១៩រាតត្បាត

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសយកផលិតផលអាល់កុល ម៉ា…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា សមាជិកខ្លួនកំពុងអនុវត្តដោះស្រាយបញ្ហាកូនបំណុល ដែលរងប៉ះពាល់ព្រោះ កូវីដ-១៩ ទៅតាមភាពជាក់ស្ដែង

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួន នៅថ្ងៃទី ១៧ ខែមេសានេះថា ក្នុងការគាំទ្រដល់អតិថិជនដែលជាកូនបំណុលរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ