ការបញ្ចុះថ្លៃសិក្សាអំឡុងពេលមានវិបត្តិកូវីដ១៩

សាលាអន្តរជាតិធំមួយ សម្រេចបញ្ចុះថ្លៃសិក្សា នៅអំឡុងពេលកូវីដ-១៩ ក្រោយពីមានការស្នើសុំពីអាណាព្យាបាល


ក្រោយពីមានការស្នើសុំពីអាណាព្យាបាលសិស្ស ឲ្យមានការបន្ថយការបង់ថ្លៃសាលា ៥០% នៅអំឡុងពេលវិបត្តិកូវីដ-១៩នោះ នៅទីបំផុតសាលាអន្តរជាតិធំមួយនៅរាជធានីភ្នំពេញ បានសម្រេចធ្វើតាមការស្នើសុំនេះ ដោយបានបញ្ចុះថ្លៃសិក្សាខ្លះ ប៉ុន្ដែ មិនបានបញ្ចុះដល់ ៥០% តាមការស្នើសុំនោះទេ។
សាលាអន្តរជាតិធំមួយ សម្រេចបញ្ចុះថ្លៃសិក្សា នៅអំឡុងពេលកូវីដ-១៩ ក្រោយពីមានការស្នើសុំពីអាណាព្យាបាល(រូបភាពពីផេក CIA FIRST International School)
ដោយ

បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​អន្តរជាតិ ស៊ី អាយ អេស ហ្វឺ​សត៍ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១ ខែមេសា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ជំនួប​លើក​ទី​ពីរ​កាលពី​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ​២០២០ ជាមួយ​មាតាបិតា និង​អាណាព្យាបាល​សិស្ស សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​សត៍ បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​បញ្ចុះតម្លៃ ៥០% ជូន​ដល់​សិស្សានុសិស្ស​ចំនួន ២០០ នាក់ ប៉ុន្ដែ ដោយ​មាន​សំណូមពរ​ជា​ថ្មី​ទៀត របស់​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ស្នើ​សុំ​សាលា​ធ្វើការ​ចុះ​តម្លៃ​ភាគរយ​ជា​រួម​វិញ សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​សត៍ ក៏​បាន​សម្រេច​លុប​ចោល​អាហារូបករណ៍​៥០%​សម្រាប់​សិស្ស ២០០​នាក់​នោះ និង​បាន​ប្ដូរ​ទៅ​ជា​ការ​បញ្ចុះតម្លៃ​ជា​រួម​វិញ ក្នុង​ន័យ​អនុវត្ត​ទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ធុរកិច្ច (Corporate Social Responsibility)​។

បើ​តាម​សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​សត៍ ការ​បញ្ចុះតម្លៃ​នេះ ចែក​ជា​ពីរ​ផ្នែក គឺ សម្រាប់​សិស្ស​ដែល​រៀន​ថ្នាក់​ម​តេ​យ្យ K3-K4-K5 សាលា​បញ្ចុះតម្លៃ​ជូន ២៥%​។ រីឯ​សិស្ស​ដែល​រៀន​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី​១២ សាលា​បញ្ចុះតម្លៃ​ជូន ១៥%​។

សាលា​អន្តរជាតិ​នេះ បាន​បញ្ជាក់​ទៀត​ថា ខ្លួន​បាន​ខំប្រឹង​រិះរក​ដំណោះស្រាយ​អស់​លទ្ធភាព​ហើយ ហើយ​ក៏​សង្ឃឹមថា មាតាបិតា និង​អាណាព្យាបាល​សិស្ស​នឹង​អាច​ទទួលយក​ដំណោះស្រាយ​នេះ​បាន​។ 

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១០ ខែមេសា​កន្លង​ទៅ​នេះ ខាង​មាតាបិតា ក៏​ដូច​ជា​អាណាព្យាបាល​ចំនួន​៣៧១​នាក់ ដែល​មានកូន​រៀន​នៅ​សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​សត៍​នេះ​ចំនួន ៦០១ នាក់ គឺ​បាន​ធ្វើ​លិខិត​ដោយ​មាន​ភ្ជាប់​ស្នាម​មេដៃ​ផង បាន​ស្នើ​៣​ចំណុច ទៅ​កាន់​សាលា​នេះ​៖

១, បញ្ចុះ​ថ្លៃ​សិក្សា​ចំនួន​៥០% ចាប់ពី​ខែមេសា ឆ្នាំ​២០២០ តទៅ និង​រហូត​ដល់​មានការ​ប្រកាស​កាលវិភាគ​សិក្សា​ថ្មី ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី ១២ (​ទាំង​អ្នក​បង់ប្រាក់​ប្រចាំខែ ត្រីមាស ឬ​បង់​ប្រចាំឆ្នាំ​)​។

២, ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​សិក្សា របស់​សិស្ស​ថ្នាក់​ម​តេ​យ្យ​គ្រប់​កម្រិត (K3-K5) ដោយ​មិន​គិតថ្លៃ​សិក្សា ឬ​តម្រូវ​ឲ្យ​បង់ប្រាក់ (​ទាំង​អ្នក​បង់ប្រាក់​ប្រចាំខែ ត្រីមាស ឬ​បង់​ប្រចាំឆ្នាំ​) ចាប់ពី​ខែមេសា ឆ្នាំ​២០២០​នេះ​តទៅ រហូត​ដល់​មានការ​ប្រកាស​របស់​ក្រសួង​។

៣, ផ្អាក​ការ​សិក្សា​គ្រប់​កម្រិត​ជា​បណ្ដោះអាសន្ន (​ទោះបីជា​តាម​អន​ឡាញ​) ប្រសិនបើ​មានការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សិក្សា រហូត​ដល់​មានការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរ៉ែអះអាងថា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ របស់កម្ពុជាអាចបំពេញតម្រូវការក្នុងស្រុកស្ទើរតែ ១០០%ហើយ

ព័ត៌មាន
បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ហើយ និងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណជាង ៨លានតោន នៅក្នុងមួយឆ្នាំ ដែលបំពេញតម្រូវកា…

realme នឹងដាក់ប្រកាសស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលគេកំពុងមានការទន្ទឹមរង់ចាំជាខ្លាំង!

ព័ត៌មាន
realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការផ្តល់ជូន ដែលគេបានទន្ទឹងរង់ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ