វិស័យអប់រំ

ម្ចាស់សាលារៀនឯកជន រំពឹងខ្ពស់ថាសាលានឹងបើកឡើងវិញឆាប់ៗនេះ


ម្ចាស់សាលារៀនឯកជន បានបង្ហាញពីក្ដីរំពឹងខ្ពស់ជាងមុន ចំពោះការឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗនេះ ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និង យុវជន ដែលមានអាយុ ចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ តាំងពីថ្ងៃទី១ ខែសីហាមក។ យុទ្ធនាការនេះ ត្រូវបានវិស័យអប់រំឯកជន រំពឹងថា សាលារៀន អាចនឹងបើកឡើងវិញ នាពេលឆាប់ៗ ខាងមុខនេះ។
បុគ្គលិកសាលារៀនកំពុងចាញ់សម្លាប់់មេរោគ

គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ដែល​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​រលក​ឆ្លង​កូ​វី​ដ​-១៩​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ផ្ទុះ​ឡើង និង​បន្ដ​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

ទោះ​យ៉ាងណា ម្ចាស់​សាលារៀន​ឯកជន​ហាក់​មាន​ក្ដី​សង្ឃឹម​ជាង​មុន​ចំពោះ​ការ​បើក​សាលារៀន​ឡើង​វិញ ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រុក​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើន ពិសេស​ក៏​បាន​ចាប់ផ្ដើម​ចាក់​ជូន​ដល់​កុមារ និង យុវវ័យ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​១៧​ឆ្នាំ​ផង​ដែរ​។

ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ម៉េ​ង​លី​ជេ គួ​ច អេ​ឌ្យូ​ខេ​សិន បាន​សាទរ​ចំពោះ​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុ​ជន​នេះ និង​បាន​ចាត់​ទុក​ថា វា​គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ របស់​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​ការ​បើក​សាលារៀន​ឡើង​វិញ​។ លោក​ឧកញ៉ា​យល់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង មិន​ត្រឹមតែ​អាច​ឱ្យ​សាលារៀន​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

បើ​ទោះបីជា​សាលា​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ក៏​ដោយ​ចុះ ប៉ុន្ដែ ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​គឺ​នៅ​តែ​បន្ដ​ទៅ​មុខជា​ធម្មតា​។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group យល់​ថា គុណភាព​នៃ​ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ បច្ចុប្បន្ន មិនមែន​ជា​ការ​ព្រួយបារម្ភ​ទៀត​ទេ ព្រោះ​សិស្ស បាន​សម្រប​ខ្លួន ទៅ​ហើយ​ជាមួយ​ស្ថានភាព​នេះ​។ អ្វី​ដែល​ឧកញ៉ា ប៉ិច បូ​ឡែ​ន ព្រួយបារម្ភ ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ របស់​សិស្សានុសិស្ស នៅ​តែ​អូស​បន្លាយ​ជិត ២​ឆ្នាំ មក​ហើយ ដែល​វា​អាច​ធ្វើ​ឱ្យ​សិស្ស​អាច​មាន​អារម្មណ៍​តានតឹង អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត របស់​សិស្ស​នឹង​ការ​រៀន​អន​ឡាញ​យូរ​ពេក​។ 

អគ្គ​នាយក្រុម​ហ៊ុន​រូប​នេះ បង្ហាញ​ក្ដី​សង្ឃឹម​ខ្ពស់ ចំពោះ​ការ​គិតគូរ​របស់​រដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន កុមារ និង​យុវជន កម្ពុជា ដែល​ជា​ជំហាន​ថ្មី ដើម្បី​ឱ្យ​សាលារៀន ឆាប់​បើក​ឡើង​វិញ​។ លោក​ឧកញ៉ា ជឿជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិចារណា​បើក​សាលារៀន​ឡើង​វិញ បន្ទាប់​ពី​កុមារ និង​យុវជន បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​ៗ​គ្នា​។

ជុំវិញ​បញ្ហា​នេះ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ មិន​អាច​បញ្ជាក់​បាន​នោះ​ទេ ថា សាលារៀន​អាច​នឹង​បើក​ឡើង​វិញ​ឆាប់​ៗ ឬ​យ៉ាងណា​នោះ ដោយ​រង់ចាំ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជា​មុន​សិន​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវជន ត្រូវ​បាន​សម្ដេច ហ៊ុន សែន រំពឹង​យ៉ាង​មុតមាំ​ថា ទាំង​សាលារៀន​រដ្ឋ និង​សាលារៀន​ឯកជន អាច​បើក​ឡើង​វិញ ក្រោយ​កុមារ និង​យុវជន កម្ពុជា បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​។ មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ទី​១ ខែសីហា សម្ដេច ហ៊ុន សែន បាន​លើក​ឡើ​ថា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​វិស័យ​អប់រំ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវជន គឺជា​ជំហាន​សំខាន់ ដើម្បី​ឱ្យ​មាន​ភាពស៊ាំ ក្នុង​សហគមន៍ និង​អាច​ឱ្យ​សាលារៀន​អាច​បើក​ឡើង​វិញ ពិសេស​ចាប់ពី​ថ្នាក់​អនុ​វិទ្យាល័យ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែសីហា កម្ពុជា មាន​ពលរដ្ឋ​សរុប​ជាង ៨០​ភាគរយ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​។ ដោយឡែក សម្រាប់​កុមារ និង​យុវជន ដែល​មាន​អាយុ ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ​វិញ ជាង ១៨​ភាគរយ​ហើយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៃ​ចំនួន​គោលដៅ ប្រមាណ​២​លាន​នាក់​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Xiaomi បង្ហាញមហិច្ឆតា ៣ឆ្នាំដណ្តើមតំណែងលេខមួយពិភពលោកពី Samsung

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន ហ្សេវមី (Xiaomi) ថ្មីៗនេះទើបតែនឹងផ្ដួលក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ឡើងមកឈរនៅលំដាប់លេខ…

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជានាំចេញពោតក្រហមទៅថៃជាបន្ដបន្ទាប់ និងតម្លៃល្អ ទោះថៃដាក់លក្ខខណ្ឌតម្រូវថ្មី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានប្រាប់ខេមបូណូមីសថា ទោះបីជា ភាគីថៃបានដាក់នូវលក្ខខណ្ឌតម្រូវថ្មី សម្រាប់ការនាំចេញគ្រាប់ពោតក្រហម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ