វិស័យអប់រំ

សាលាឯកជនប្រឈមនឹងការក្ស័យធនកាន់តែខ្លាំង និងស្នើបើកសាលារៀនឡើងវិញនៅកញ្ញា


សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាសាលាឯកជន បានស្នើឲ្យរដ្ឋាភិបាលគិតគូរបើកសាលារៀនឡើងវិញ នៅពេលបើកបវេសនកាលថ្មីនាខែកញ្ញាខាងមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់កាន់ធ្ងន់ធ្ងរមកលើវិស័យអប់រំសាលាឯកជន ខណៈដែលពួកគេកំពុងប្រឈមនឹងការក្ស័យធនកាន់តែខ្លាំង។
បុគ្គលិកសាលារៀនកំពុងចាញ់សម្លាប់់មេរោគ
ដោយ

ទាក់ទងនឹងការលើកឡើងនេះ ក្រសួងអប់រំបានឆ្លើយតបថា ក្រសួងនៅតែរក្សារជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននៅទូទាំងប្រទេសដដែល ដោយបន្តតាមដាន និងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដ្បិតថាបច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅតែមានរាប់រយនាក់ក្នុងមួយថ្ងៃដដែល មិនទាន់មានការស្រាកស្រាន្ដនៅឡើយទេ។ យ៉ាងណាក៏ដោយចុះ សមាគមគ្រឹះស្ថានឧត្តមសិក្សា អះអាងថា នឹងបន្តលើកសំណើរនេះតាមសភាពាណិជ្ជកម្ម ដាក់ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីសម្រេចបន្ដទៀត បើសិនជាខាងក្រសួងមិនដំណោះស្រាយ។ 

ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា និងអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន បានប្រាប់ក្រុមការងារខេមបូណូមីសថា វិស័យអប់រំឯកជន ចង់ឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល ពិនិត្យមើលលទ្ធភាពលើការបើកសាលាឡើងវិញនៅខែសីហា ឬកញ្ញាខាងមុខ ប៉ុន្តែការបើកនេះ ក៏នឹងនៅក្នុងការពិចារណាឲ្យបានច្បាស់លាស់ផងដែរ ពីវិធានការសុខាភិបាល។

ឧកញ៉ា ប៉ិច បូឡែន អះអាងថា បើសិននៅក្នុងបវេសនកាលថ្មីខាងមុខនេះ វិស័យអប់រំឯកជននៅតែមិនទាន់អាចបើកដំណើរការឡើងវិញបានទេ នោះគ្រឹះស្ថានទាំងនោះ ប្រឈមនឹងការបិទអាជីវកម្មរបស់ខ្លួនកាន់តែច្រើនទៀតមិនខាន។

ជុំវិញការស្នើសុំពីវិស័យឯកជននេះដែរ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងសារព័ត៌មានខេមបូណូមីសដឹងដែរថា ក្រសួងនៅតែមានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស ដោយបន្តតាមដាននិងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ 

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ចំពោះមុខនេះ ក្រសួងអប់រំ  លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបុគ្គលិកអប់រំ មាតាបិតា សិស្ស-និស្សិត បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដោយគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ ឬរៀនតាមអនឡាញស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម រស់ សុវាចា អះអាងថា ក្រសួងនៅតែបន្តលើកទឹកចិត្តអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សាគ្នា ចរចារគ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់ គ្នាកម្រិតខ្ពស់ និង សម្បទាន គ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលប៉ះពាល់ពីកូវីដ-១៩។

បណ្ឌិត ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រាប់ខេមបូណូមីសដែរថា មានបញ្ហាជាច្រើន ដែលសេវាអប់រំឯកជនបានជួបប្រទះតាំងមានការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសក្រោយពេលផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយថ្មីៗនេះ ក៏បានលើកយកមកពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

បណ្ឌិត ហេង វ៉ាន់ដា អះអាងថា នៅក្នុងករណីដែលក្រសួងអប់រំមិនអាចជួយដោះស្រាយបញ្ហារបស់វិស័យអប់រំឯកជនបាន សំណើរទាំងនោះនឹងត្រូវបន្តទៅដល់នាយករដ្ឋមន្រ្តីតែម្តង ដើម្បីសម្រេច។

បើតាមប្រធានសហព័ន្ធសេវាអប់រំកម្ពុជា ឧកញ៉ា ប៉ិច បូឡែន មកទល់ពេលនេះ សមាជិករបស់សហព័ន្ធបានផ្អាកដំណើរការគ្រឹះស្ថានរបស់ខ្លួន ដោយមិនបានបើកបង្រៀនអនឡាញ មានប្រមាណ៥០%ទៅហើយ ខណៈដែលសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាជាង ៣០% បានផ្អាកដូចគ្នា ហើយចំនួនការផ្អាក ឬបិទទ្វារនេះ នឹងបន្តកើនឡើងថែមទៀត បើសិនជាគ្រឹះស្ថានទាំងនោះមិនអាចបើកដំណើរការឡើងវិញនៅខែកញ្ញាខាងមុខនេះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនអេស៊ីលីដា បន្តធ្លាក់ចុះ១០% ពីរថ្ងៃជាប់គ្នា តែអ្នកជំនាញថា វាជាឱកាសសម្រាប់អ្នកវិនិយោគរយៈពេលវែង

ព័ត៌មាន
តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា បានបន្តធ្លាក់ចុះខ្លាំងនៅរយៈពេល២ថ្ងៃជាប់គ្នានេះ ដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ ដោយកាលពីថ្ងៃទី១៦មិថុន…

ធនាគារពិភពលោក៖«កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាព​ផុយស្រួយ​ ដោយសារភាពមិនច្បាស់លាស់នៃកូវីដ-១៩»

ព័ត៌មាន
ធនាគារពិភពលោក នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១នេះ បានរក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងកំណើន៤% ក្នុងសេណារីយ៉ូ គោល ប៉ុន្តែជាមួយគ្នានេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ