ការសុំបន្ថយការធ្វើចត្តាឡីស័កវិនិយោគិនបរទេស

វិស័យឯកជនស្នើរដ្ឋឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័កសម្រាប់វិនិយោគិនបរទេស ដែលចាក់វ៉ាក់សាំងរួច


អ្នកជំនាញ និងអ្នកជំនួញរកស៊ីក្នុងវិស័យឯកជន ស្នើឲ្យរដ្ឋាភិបាលជួយសម្របសម្រួល និងបន្ធូរបន្ថយវិធានការចត្តាឡីស័ក និង ការបង់ប្រាក់តម្កល់ចំពោះវិនិយោគិនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសវិនិយោគនៅកម្ពុជា។ ខណៈបច្ចុប្បន្ន ភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សា និងសិក្សាលើលទ្ធភាពជុំវិញសំណើនេះ។ អ្នកជំនួញមានជំនឿចិត្តថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាឯកភាពតាមសំណើនេះ ឬមានវិធានការល្អប្រសើរជាងនេះ វានឹងធ្វើឲ្យឱកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងទាក់ទាញជាងមុន។
សមត្ថកិច្ចយាមមណ្ឌលចត្តាឡីស័កនៅភ្នំពេញ។ រូបថត សាលាក្រុង

អ្នកជំនួញ​មាន​ជំនឿ​ចិត្ត​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​ឯកភាព​តាម​សំណើ​នេះ ឬ​មាន​វិធានការ​ល្អ​ប្រសើរ​ជាង​នេះ វា​នឹង​ធ្វើ​ឲ្យ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទាក់ទាញ​ជាង​មុន​សម្រាប់​វិនិយោគិន​បរទេស​។ 

ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​ថា ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​រាជរដ្ឋាភិបាល​ជាមួយ​ផ្នែក​ឯកជន​កាល​ពេល​ថ្មី​ៗ ភាគី​វិស័យ​ឯកជន​បាន​លើក​សំណើរ​ជា​ច្រើន​ទៅ​កាន់​ភាគី​រាជរដ្ឋាភិបាល​ដូច​ជា ខាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល ក្នុង​ន័យ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ និង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​។ ក្នុង​នោះ​អ្នកជំនួញ និង​អ្នករក​ស៊ីក្នុង​វិស័យ​ឯកជន​បាន​សើ្ន​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ​មក​ត្រឹម​៧​ថ្ងៃ ឬ​មិនបាច់​ធ្វើ​តែ​ម្តង សម្រាប់​វិនិយោគិន​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ សំណើ​នេះ ក៏​ត្រូវ​បាន​ស្នើ​សុំ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​ផង​ដែរ​។

ការ​ស្នើ​សុំ​បែប​នេះ ធ្វើ​ឡើយ​ក្រោយ​អ្នកជំនួញ​ក្នុង​វិស័យ​ឯកជន​យល់​ថា វិនិយោគិន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បរទេស​អាច​មាន​ពេលវេលា​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ដូច្នេះ​ពួក​គេ​គ្មាន​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រហូត​ដល់​១៤​ថ្ងៃ​នោះ​ទេ​។ ទន្ទឹម​នឹង​ស្នើ​សុំ​បន្ធូរបន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក វិស័យ​ឯកជន​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​រឿង​ប្រាក់​ដំកល់ និង​កំណត់​ទីកន្លែង​សម្រាប់​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​បរទេស​ស្នាក់​នៅ​ផង​ដែរ​។ 

អ្នកជំនាញ និង អ្នកជំនួញ មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​ក្លាយជា​ដែក​ឆក់​ស្រូប​ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​កាន់​ច្រើន​ថែម​ទៀត ប្រសិនបើ​រាជរដ្ឋាភិបាល​ឯកភាព​តាម​សំណើរ​ខាងលើ ឬ​មាន​យន្តការ​ល្អ​ប្រសើរ​ជាង​នេះ គួប​ផ្សំ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​នៅ​កម្ពុជា​សម្រេច​បាន​តាម​ផែនការ ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៣ សីហា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ ឃ ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដើម្បី​ឲ្យ​ភាគី​ផ្នែក​ឯកជន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម ក្តី​បារម្ភ និង​សំណូមពរ​ផ្សេង​ៗ​ទៅ​កាន់​ភាគី​រាជរដ្ឋាភិបាល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មធំៗទាំងបី ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រទាំងស្រុង

ព័ត៌មាន
រដ្ឋសភា និង ព្រឹទ្ធសភា បានគាំទ្រទាំងស្រុង ចំពោះសេចក្ដីព្រៀងច្បាប់ពាណិជ្ជកម្មធំៗចំនួន៣ ពីក្រសួងពាណិជ្ជកម្ម ដោយក្នុងនោះ រួមមាន សេចក្ដីព្រៀងច្បា…

តើរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសដៃគូបានជួបពិភាក្សាគ្នាលើប្រធានបទក្តៅៗអី្វខ្លះក្នុងតំបន់?

ព័ត៌មាន
ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនៃសមាជិកអាស៊ានបានមកជួបពិភាក្សាគ្នា ជាមួយប្រទេសដៃគូរសំខាន់ៗជាច្រើនទៀត រួមមានជប៉ុន ចិន និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ