ផលចំណេញ

ផលចំណេញធ្លាក់លើអាមេរិកតែមិនមែនជប៉ុន ក្រោយក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនប្តូរទិសដៅវិនិយោគចេញពីប្រទេសចិន


ដោយសារតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននឹងអាមេរិក ដែលបង្កើតជារនាំងពន្ធគយ ក៏ដូចជាផលវិបាកក្នុងការធ្វើអាជីវកម្ម ក្រុមហ៊ុនបរទេសធំៗដែលធ្លាប់តែមានការកស៊ីល្អក្នុងប្រទេសចិន បានចាប់ផ្តើមចាកចេញពីប្រទេសមួយនេះ និងសម្លឹងឃើញសក្តានុពលប្រទេសផ្សេងទៀតនៅក្នុងតំបន់ សម្រាប់ការធ្វើអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនវិនិយោគតៃវ៉ាន់នៅអាមេរិកកើនឡើង
ដោយ

ក្នុង​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​កោះ​តៃវ៉ាន់​ក៏​បាន​ផ្តើម​ចាក​ចេញពី​ទឹកដី​ចិន​ដូច​គ្នា​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដាក់​គោលដៅ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ធ្លាប់តែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​តៃវ៉ាន បាន​សម្លឹង​ឃើញ​ឱកាស​ក្នុង​ទីផ្សារ​របស់​អា​មេ​រិ​ក អឺរ៉ុប និង​អាស៊ី​អាគ្នេយ៍​ជាដើម​។ នេះ​បើ​យោង​តាម​របាយការណ៍​សិក្សា​ដោយ​ក្រសួង​សេដ្ឋកិច្ច​កោះ​តៃវ៉ាន់ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន Nikkei​។

 បើ​តាម​របាយការណ៍​សិក្សា​ស្តី​ពី​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​កាលពី​ចុងខែ​កក្កដា​បាន​បង្ហាញ​ថា ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​តៃវ៉ាន់​ទៅ​ចិនដីគោក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទោះបី​បច្ចុប្បន្ន ចិន​នៅ​តែ​ឈរ​កំពូល​តារាង​លំដាប់​លេខ​១ ជា​ប្រទេស​ទិស​ដៅ​វិនិយោគ​របស់​តៃវ៉ាន់​ក៏​ពិតមែន ប៉ុន្តែ​ចំណែក​ទីផ្សារ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​អត្រា ៨០%​កាលពី​ឆ្នាំ​២០១១ ធ្លាក់​មក​នៅ​ត្រឹម ៣៣%​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២១​។

 ការ​ធ្លាក់​ចុះ​នេះ បណ្តាល​មក​ពី​កត្តារួម​ផ្សំ​ជា​ច្រើន ប៉ុន្តែ​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​និង​លេខ​២ ចិន​-​អា​មេ​រិ​កលើ​វិស័យ​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា ជា​កត្តា​ចំណង​ជាងគេ ដែល​ជះ​ឥទ្ធិ​ល​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ក្នុង​ទឹកដី​ចិន ពិសេស​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​តៃវ៉ាន់​ចាក​ចេញពី​ចិនដីគោក​។ ក្រៅពី​នោះ នៅ​មាន​កត្តា​រួមចំណែក​ជា​ច្រើន​ទៀត ដូច​ជា​ការ​កើនឡើង​ថ្លៃ​កម្លាំង​ពលកម្ម​នៅ​ចិន គួប​ផ្សំ​នឹង​ការ​រិ​ត​បណ្តឹង​ជាង​មុន​នូវ​និ​តិ​វិធី​ច្បាប់​នានា​។

ជា​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្រុមហ៊ុន​តៃវ៉ាន់​បាន​ចាក​ចេញពី​ចិនដីគោក ដោយ​បង្វែរ​ទិស​ដៅ​វិនិយោគ​ភាគច្រើន​ទៅ​កាន់​សហរដ្ឋអាមេរិក​តែ​ម្តង ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​បាន​ចូល​ទៅ​បណ្តាក់ទុន​ក្នុង​ប្រទេស​ជប៉ុន​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ជប៉ុន​មិន​សប្បាយចិត្ត​នោះ​ទេ ក្នុង​នាម​ជប៉ុន​ជា​ប្រទេស​ស្ថិត​នៅ​ក្បែរ​ខាង​តៃវ៉ាន់ ហើយ​តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​តៃវ៉ាន់​រហូត​មក​។ ផ្ទុយ​ទៅ​វិញ ផលប្រយោជន៍​វិនិយោគ​ទាំងនេះ​បាន​ធ្លាក់​ទៅ​លើ​សហរដ្ឋអាមេរិក ដោយ​បាន​ក្លាយ​ខ្លួន​ជា​ទិស​ដៅ​វិនិយោគ​ថ្មី​មួយ ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​តៃវ៉ាន់​។ 

 ជាក់ស្តែង​បើ​តាម​របាយការណ៍​ដដែល​ពី​ក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់ សហរដ្ឋអាមេរិក​បាន​ឡើង​មក​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​កំពូល​តារាង​ទិស​ដៅ​វិនិយោគ​របស់​តៃវ៉ាន់ ដោយ​មាន​ចំណែក​ទីផ្សារ​ពី​អត្រា ៤%​កាលពី​ឆ្នាំ​២០១១ កើនឡើង​ដល់ ២៤%​ក្នុង​ឆ្នាំ ២០២១​នេះ​។

ដោយឡែក ប្រទេស​នៅ​អាស៊ាន​ឈរ​នៅ​លំដាប់​ទី​៣ មាន​ចំណែក​ទីផ្សារ​វិនិយោគ​របស់​តៃវ៉ាន់​ចំនួន ១៥% អឺរ៉ុប​នៅ​លំដាប់​ទី​៤ មាន​ជិត ៨% ខណៈ​ជប៉ុន​មាន​មិន​ដល់​១%​ផង​។

សូម​ជម្រាប​ថា វា​មាន​កត្តា​៣​យ៉ាង​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​ជ្រើស​យក​អា​មេ​រិ​ក និង​ប្រទេស​តំបន់​អាស៊ាន តែ​មិនមែន​ជប៉ុន គឺ​ដោយសារ​តែ​ទី​១ អា​មេ​រិ​ក​ជា​ប្រទេស​មាន​ស្ថាប័ន​រឹង​មាំ មានការ​ការពារ​ផ្នែក​ច្បាប់​ច្បាស់លាស់​និង​មិន​មាន​អំពើ​ពុក​រលួយ ទី​២​ជប៉ុន​ជ្រើស​យក​ប្រទេស​នៅ​តំបន់​អាស៊ាន​ដោយសារ​ប្រទេស​ទាំងនេះ មាន​ថ្លៃ​កំលាំង​ពលកម្ម​ថោក រីឯ​ចុង​ក្រោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​តៃវ៉ាន់​មិន​ជ្រើស​យក​ជប៉ុន គឺ​ដោយសារ​ជប៉ុន​ក៏​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​ខ្លាំង​រួច​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់​បាន​លេខ​ហុងស៊ុយ លេខ​គណនី​ពិសេស ដូចលេខ​ទូរសព្ទ​របស់​អ្នក មិនបាច់​ចំណាយ​ប្រាក់ទិញទេ ! ប្រើអេស៊ីលីដាម៉ូបាល!

ព័ត៌មាន
ដោនឡូត​កម្មវិធី​អេស៊ីលីដាម៉ូបាល លេខទូរសព្ទដៃ​ពិសេស​របស់​អ្នក នឹង​ក្លាយ​ជា​លេខ​គណនី​អេស៊ីលីដាវ៉លឡែត (អេស៊ីលីដាម៉ូបាល) ដោយ​​មិនចំណ…

យោធាជប៉ុនស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមដើម្បីទប់ទល់ការពង្រីកឥទ្ធិពលពីយោធាចិន

ព័ត៌មាន
ក្រសួងការពារជាតិជប៉ុនបានស្នើសុំកញ្ចប់ថវិកាចំនួន ៥០ពាន់លានដុល្លារពីរដ្ឋាភិបាលខ្លួនសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ក្នុងគោលបំណងបង្កើនល្បឿនសមត្ថភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ