ការប្រើប្រាស់រថយន្តអគ្គិសនី

រដ្ឋាភិបាលលើទឹកចិត្តឲ្យក្រុមហ៊ុនឯកជនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យរថយន្តអគ្គិសនី


ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិនជាតិ និងអន្តរជាតិក្នុងវិស័យឯកជន ចូលរួមវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យយានយន្តដើរដោយថាមពលអគ្គិសនី។ ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញពីគម្រោងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនី ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ។
ជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ស្តីពីកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល (Energy Efficiency Sector Development Program-EESDP)

អ្នកជំនាញ​ក្នុង​វិស័យ​យានយន្ត​ជឿជាក់​ថា ចង់​ឬ​មិន​ចង់​ទំនោរ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​អនាគត​ដ៏​ខ្លី បន្ទាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​នេះ​មាន​កាន់តែ​ច្រើន និង​ទូលំទូលាយ​ជាង​មុន​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​គោលនយោបាយ​គាំទ្រ​សម្រាប់​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស​។ ឯកឧត្តម​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បើកចំហរ​ទូលំទូលាយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចំពោះ​ការ​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​ដំណើរការ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ស៊ុន ចាន់​ថុ​ន ក៏​បាន​បង្ហាញ​ពី​គម្រោង​សាងសង់​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្រោម​ការ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ UNDP និង​វិស័យ​ជន​នានា​ផង​ដែរ​។ ក្នុង​នោះ​ក្រោម​ការ​សហការ​ជាមួយ UNDP ក្រសួង​គ្រោង​សាងសង់​ស្ថានីយ​សាក​ថ្មី​៥​ទីតាំង​នៅ​ទីស្នាក់ការ​ក្រសួង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​, ដំឡើង​ស្ថានីយ​សាក​ថ្ម​នៅ​តាម​ផ្លូវ​ល្បឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ក្រោម​ការ​សហការ​ជាមួយ​ស្ថានីយប្រេងឥន្ធនៈ PTT និង​គ្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម​១០​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ការ​សហការ​ជាមួយ​វិស័យ​ឯកជន​ផង​ដែរ​។ 

ជុំវិញ​ការ​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នេះ​ដែរ បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នឹង​មានការ​កើនឡើង​ខ្ពស់ ដូច​ទៅ​នឹង​ការ​និយម​ប្រើប្រាស់​ឡាន​លេខ​អូ​តូ​ជំនួស​ឲ្យ​ឡាន​លេខ​ដៃ​នា​ពេល​បច្ចុប្បន្ន​ដែរ​។ ការ​បង្ហាញ​ជំនឿ​បែប​នេះ ដោយសារ​ឯកឧត្តម​យល់​ថា ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ចូលរួម​ការពារ​បរិស្ថាន​។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជួយ​ពិនិត្យ និង​សម្របសម្រួល​លើ​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ឧបករណ៍​ស្តង់ដា​រួម ដែល​អាច​ឲ្យ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ​ដោត​សាក​ថ្ម EVs នៅ​តាម​ស្ថានីយ​សាក​ថ្ម​ណាមួយ​ក៏​បាន​និង​ស្នើ​ឱ្យ​មាន​គោលនយោបាយ​សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញត្រីប្រាទៅចិនស្ថិតក្នុងដំណាក់កាលវាយតម្លៃភូតគាមអនាម័យ ខណៈសមាគមវារីវប្បកររំពឹងថានឹងអាចនាំចេញឆាប់ៗ

ព័ត៌មាន
ក្រោយភាគីចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនប៉ៃលិន រួចរាល់មក ពេលនេះភាគីចិន បាននិងកំពុងធ្វើការវិភាគហានិភ័យ និងត្រួត…

អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សី

ព័ត៌មាន
អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ