ការទប់ទល់កូវីដ១៩អូមីក្រុង

លោក ជំទាវ ឱ វណ្ណឌីនស្នើឡើង៤ចំណុច ឲ្យប្រជាពលរដ្ឋចូលរួមដើម្បីទប់ទល់កូវីដ១៩អូមីក្រុងដែលកំពុងរាតត្បាត


នៅរយៈពេលជាង១០ថ្ងៃមកនេះ ករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានរកឃើញក្នុងអត្រាតួលេខ៣ខ្ទង់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ភាគច្រើនគឺជាមេរោគបំប្លែងថ្មីអូមីក្រុង ដែលមានសមត្ថភាពឆ្លងលឿនរហ័ស។ ស្ថិតក្នុងកាលៈទេសៈនេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ឲ្យបានគ្រប់គ្រប់គ្នា ពិសេសការចាក់ដូសជំរុញតែម្ដង។
លោកជំទាវ ឱ វណ្ណឌីន នាសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងសុខាភិបាលកាលពីថ្ងៃទី ៩ ខែធ្នូ ២០២១

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា៖ «    ក្រសួងសុខាភិបាល  បានអំពាវនាវ ហើយអំពាវនាវទៀត  វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ  ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ  ៣ការពារ  និង៣កុំ  រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩  ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ  និងជួយអាយុជីវិតលោកអ្នកបាន»។

លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩   ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្តដូចជា៖

១.  នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩  ឱ្យបានគ្រប់គ្នា  គ្រប់ដូសមូលដ្ឋាន  និងដូសជំរុញឥឡូវនេះកុំបីអាក់ខានឱ្យសោះឡើយ។

២.  យកចិត្តទុកដាក់  បន្តអនុវត្តន៍វិធានការ ៣ការពារ  (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ  លាងសម្អាតដៃញឹកញាប់  រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង)  និង  ៣កុំ  ដូចជា កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក  ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេកចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល  និងអាជ្ញាធរមូលដ្ឋាន។ កុំទៅកន្លែងមនុស្សច្រើនកុះករ  កន្លែងបិទជិតៗ  និង កុំជួបជុំគ្នាច្រើនជាដើម។

៣.  បើមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯង  បើវិជ្ជមានកូវីដ-១៩  សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់  ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន  ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ  ឱ្យបានត្រឹមត្រូវ។

៤. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើងដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះកុំឱ្យរាតត្បាតធំធេងឱ្យសោះពីពេលនេះតទៅ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិដ៏រ៉ាំរៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការអះអាងពីការកិច្ចសហប្រតិបត្តិក…

Foxconnនឹងសាងសង់រោងចក្រផលិតបន្ទះឈីបនៅឥណ្ឌា ក្រោមការចាប់ដៃគូរជាមួយក្រុមហ៊ុនក្នុងស្រុក

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំដ៏ធំមួយសម្រាប់ក្រុមហ៊ុន Apple បានអះអាងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបជាមួយនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ