ក្រុមហ៊ុនបណ្តុះបណ្តាលនិងជួយស្វែងរកការងារឱ្យយុវជន

អ្នកឧកញ៉ាសៀ ឫទ្ធី បង្កើតក្រុមហ៊ុនបណ្តុះបណ្តាល និងជួយយុវជនស្វែងរកការងារឱ្យសមស្របតាមជំនាញ និងតម្រូវការទីផ្សារ


ក្រោយមើលឃើញពីភាពខ្វះខាតរបស់យុវជន ពិសេសយុវជនដែលទើបបញ្ចប់ការសិក្សា និងចង់រកការងារ ប៉ុន្ដែមិនទាន់អាចរកបាន ឬមិនទាន់ដឹងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ថាខ្លួនឯងចង់ធ្វើការក្នុងវិស័យអ្វីនោះ បានជំរុញឲ្យអ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះបោះសំឡេងនៅកម្ពុជាសម្រេចបង្កើតក្រុមហ៊ុន បណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញការងារសម្រាប់យុវជន «អិមអ ត្រេនីង &យ៉ប សេនធ័រ» ក្នុងគោលបំណងធ្វើយ៉ាងណាបណ្ដុះបណ្ដាលយុវជនឲ្យមានជំនាញការងារ ដែលស្របតាមតម្រូវការទីផ្សារ និងទទួលបានប្រាក់ចំណូលខ្ពស់។
អ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលក្រុមហ៊ុន MR Training & Jobs Center

ក្នុងឱកាសសម្ពោធជាផ្លូវការក្រុមហ៊ុន MR Training & Job Center អ្នកឧកញ៉ាសៀ ឬទ្ធី បានបញ្ជាក់ថា ខុសប្លែកពីក្រុមហ៊ុន ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិកដទៃទៀត ក្រុមហ៊ុន​ អិ​ម​អ ត្រេ​នី​ង &​យ៉​ប សេន​ធ័​រ​ មិនត្រឹមតែរកការងារឲ្យយុវជន និងរកបុគ្គលិកជូនស្ថាប័នឯកជនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងយកយុវជន ពិសេសយុវជនដែលទើបបញ្ចប់ការសិក្សាមកបណ្តុះបណ្តាល បំប៉ន់បន្ថែមលើជំនាញវិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវជាមុន ទើបបញ្ជូនពួកគាត់ឱ្យទៅធ្វើការនៅតាមស្ថាប័នឯកជន ដែលត្រូវ​ទៅតាមជំនាញរៀងៗខ្លួន។

បើតាម​អ្នកឧកញ៉ាមើលឃើញថា យុវជនដែលកំពុងស្វែងរកការងារបច្ចុប្បន្ន ភាគច្រើនស្វែងការងារ ដែលខុសពីជំនាញរបស់ខ្លួន។ ដូច្នេះហើយ គេត្រូវចាំបាច់បង្ហាត់​​បង្រៀន​​ជំនាញ​យុវជន​ឲ្យត្រូវ​តាម​​ការងារ​ជាមុនសិន។ អ្នកឧកញ៉ាបន្ថែមថា យុវជននឹង​បានស្វែង​យល់ពី​ខ្លួនឯងបានកាន់តែច្បាស់​ថែមទៀត មុននឹង​សម្រេចចូល​ទៅប្រក​បការងារ។

ឧកញ៉ាសៀ ឫទ្ធីលើកឡើងថា យុវជនគួរត្រៀមលក្ខណៈឱ្យបានល្អ បើកចិត្តឱ្យបានទូលាយ ដើម្បីមកទទួលយកឱកាសទាំងនេះ​ពីក្រុមហ៊ុន ពិសេស​ឱកាសការងារ​ដែលកំពុងមាននៅលើទីផ្សារនាពេលបច្ចុប្បន្ន។

ដោយឡែក លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងដើរតួនាទីក្នងការផ្សាភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិត ដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងជាមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។

សូមជម្រាបថា ក្រុមហ៊ុន អិ​ម​អ ត្រេ​នី​ង &​យ៉​ប សេន​ធ័​រ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ស្ថានភាព​ទីផ្សារ​ការងារ​បច្ចុប្បន្ន ដែល​ស្ថិត​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​ក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​ក្រុមហ៊ុន​សហគ្រាស និង​និយោជក​នានា កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ក្នុង​ការ​ស្វែងរក​បុគ្គលិក ដែល​មានចំណេះ​ជំនាញ​សម​ស្រប​ឲ្យ​បំពេញការងារ​នៅ​តាម​ស្ថាប័ន សហគ្រាស​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាសការងារជាច្រើនមុខតំណែង ពីស្ថាប័នហិរញ្ញវត្ថុដែលទទួលពានរង្វាន់អន្តរជាតិ

ព័ត៌មាន
ដំណឹងល្អ! ឥឡូវនេះ ឱកាសការងារជាច្រើនមុខតំណែង និងជាច្រើនជំនាញបានមកដល់ហើយ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ គ្រ…

តើការដាក់ឲ្យប្រើសន្ទស្សន៍ថ្លៃលំនៅដ្ឋាន មានសារៈសំខាន់យ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះយន្ដការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ