អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឲ្យពលរដ្ឋបន្ដពង្រីកការចិញ្ចឹមសត្វ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឲ្យពលរដ្ឋបន្ដពង្រីកការចិញ្ចឹមសត្វ និងស្នើឲ្យរដ្ឋាភិបាលជំរុញការនាំចេញឲ្យបានឆាប់


មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បញ្ជាក់ប្រាប់ខេមបូណូមីសថា លោកគាំទ្រ និងមានក្ដីរំពឹងខ្ពស់ចំពោះវិស័យចិញ្ចឹមសត្វក្នុងស្រុក ក្រោយអគ្គនាយកដា្ឋនសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្មកម្ពុជា បង្ហាញគោលបំណង ក្នុងការនាំចេញសត្វនិងផលិតផលសត្វទៅកាន់ទីផ្សារចិន។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឲ្យពលរដ្ឋបន្ដពង្រីកការចិញ្ចឹមសត្វ និងស្នើឲ្យរដ្ឋាភិបាលជំរុញការនាំចេញឲ្យបានឆាប់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបរូប ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋពង្រីកការចិញ្ចឹមសត្វក្នុងស្រុក និងស្នើឲ្យរាជរដ្ឋាភិបាលជំរុញឲ្យមានការបើកផ្លូវសម្រាប់នាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារក្រៅប្រទេសឲ្យបានឆាប់ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

បន្ទាប់ពីអគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ប្រាប់ឲ្យអ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំបែបបទពាក់ព័ន្ធផ្សេងៗ ដើម្បីអាចនាំចេញសត្វ និងផលិតផលសត្វ ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកនៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបង្ហាញការសាទរនិងគាំទ្រយ៉ាងខ្លាំង។ ឧកញ៉ា ម៉ុង ឬទ្ធី បានកត់សម្គាល់ឃើញថា វិស័យសត្វនៅកម្ពុជា កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មាឆ្នាំចុងក្រោយនេះ ដោយបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន ១០០% ដោយពុំចាំបាច់នាំចូលសត្វនិងផលិតផលសត្វ ពីខាងក្រៅនោះទេ។

មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានចាត់ទុកវិស័យចិញ្ចឹមសត្វនេះ គឺជាវិស័យមួយដែលអាចលើកកំពស់សេដ្ឋកិច្ចជាតិ ធានាបាននូវសន្តិសុខស្បៀងនៅក្នុងប្រទេស និងធានាការផ្គត់ផ្គង់សាច់មួយដែលមានគុណភាពល្អសម្រាប់ប្រជាពលរដ្ឋ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី នៅតែបង្ហាញការគាំទ្រចំពោះវិស័យចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសការចិញ្ចឹមជ្រូកតែម្ដង ដោយលោកគាំទ្រឲ្យមានការពង្រីកការចិញ្ចឹមបន្តទៅទៀត និងស្នើដល់រាជរដ្ឋាភិបាលឲ្យមានការជំរុញ និងលើកកម្ពស់ ដល់ដំណើរការនៃការនាំចេញសត្វនិងផលិតផលសត្វនេះ ឲ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។ លោកក៏ស្នើដល់រាជរដ្ឋាភិបាលឲ្យជួយដល់ការគ្រប់គ្រងគុណភាពសាច់សត្វឲ្យបានកាន់តែល្អប្រសើរសម្រាប់ផ្គត់ផ្គង់ និងចែកចាយទាំងនៅក្នុងស្រុក និងក្រៅស្រុក។

ក្រោយកម្ពុជា អាចនាំចេញសត្វនិងផលិតផលសត្វ ទៅកាន់ទីផ្សារប្រទេសចិន អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វរូបនេះ រំពឹងថា នឹងធ្វើឲ្យតម្លៃជ្រូកប្រសើរជាងនេះ ពិសេសគាំទ្រដល់អ្នកចិញ្ចឹមសត្វ និងអ្នកវិនិយោគក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឧកញ៉ា ម៉ុង ឬទ្ធី បានអះអាងថា ឱកាសនាំចេញសត្វនិងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិន មិនមែនជារឿងងាយពេកនោះទេ ព្រោះចិនទាមទារឲ្យកម្ពុជា គោរពនូវលក្ខខណ្ឌមួយចំនួន ក្នុងការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សាររបស់ខ្លួនបាន។ ក្នុងនោះដែរ គឺទាមទារឲ្យអ្នកចិញ្ចឹមសត្វទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន ទាក់ទងនឹងច្បាប់ទំលាប់ បញ្ហាអនាម័យ គុណភាពផលិត កន្លែងបង្កកសាច់ ការទុកដាក់ ការវិចខ្ចប់ និងការដឹកជញ្ជូន ជាដើម ដែលទាំងអស់នេះ គឺទាមទារឲ្យមានការវិនិយោគច្រើនណាស់៕




អត្ថបទបន្ទាប់


ឱកាសឈ្នះប្រាក់១២ម៉ឺនរៀលពីធនាគារអេស៊ីលីដា ដោយគ្រាន់តែធ្វើការស្កេនទូទាត់តាមអេស៊ីលីដាម៉ូបាលបានច្រើនដងជាងគេ

ព័ត៌មាន
ចំពោះលោកអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សម្រាប់ការស្កេនទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា ឥឡូវនេះ អាចមានឱកាសឈ្នះប្រាក់រហូតដល់ ១២ម៉ឺនរៀលជារ…

អាមេរិកសច្ចាការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយរដ្ឋផ្តាច់ការកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូង

ព័ត៌មាន
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃទី ៤ ខែតុលា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយហោះពីលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ