Sponsored Content

មូលនិធិ ព្រូដិនស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ មក​ដល់​ខេត្ត​កំពង់ចាមហើយ


ខេត្តកំពង់ចាម ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ - មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រកាសនៅថ្ងៃនេះថា មូលនិធិ នឹងបន្ពពង្រីកកម្មវិធី អប់រំហិរញ្ញវត្ថុសម្រាប់កុមារ ឆា ឈីង (Cha-Ching Money Smart Kids) របស់ខ្លួនមកដល់ខេត្តកំពង់ចាម។
មូលនិធិ ព្រូដិនស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ មក​ដល់​ខេត្ត​កំពង់ចាមហើយ

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពី មូលនិធិព្រូដិនស៍  បានសហការជាមួយ ក្រសួងអប់រំ  យុវជន និងកីឡា កាលពីឆ្នាំមុនថា ការអនុវត្តកម្មវិធី ឆា-ឈីង នឹងត្រូវបានពង្រីកវិសាលភាពរយៈ ពេល ៣ ឆ្នាំ ខាងមុខទៀត នៅប្រទេសកម្ពុជា។

កាលពីខែសីហា ឆ្នាំ ២០១៧ មូលនិធិព្រូដិនស៍  ក៏បានសហការជាមួយ អង្គការមូលនិធិសិទ្ធិកុមារ  ដើម្បីអនុវត្តសាកល្បងកម្មវិធីអប់រំ ឆា ឈីង ដោយបានជួយរៀបចំផែនការមេរៀន និងវគ្គបណ្តុះបណ្តាលសម្រាប់លោកគ្រូ អ្នកគ្រូ  ដើម្បីឱ្យពួកគាត់ជួយបង្រៀនជំនាញគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្ស ។ ដោយសារការរាតត្បាតនៃវីរុសកូវីដ ១៩ បានបង្ខំសាលារៀនទាំងអស់ឱ្យបិទទ្វារ អាស្រ័យហេតុនេះ ការអនុវត្តកម្មវិធី ឆា ឈីង ឱ្យបានពេញលេញ  រួមទាំងសកម្មភាពក្នុងថ្នាក់រៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម នឹងត្រូវបានពន្យាពេលរហូតដល់មានសេចក្ដីប្រកាសជាផ្លូវការឱ្យបើកសាលារៀនវិញពីរដ្ឋាភិបាល។ 

ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនគោលដៅ អាចស្វែងរកវគ្គបណ្ដុះបណ្ដាល និងកម្មវិធីអប់រំ ឆា ឈីង ដោយខ្លួនឯងតាមរយៈវីដេអូ ដែលធ្វើឡើងដោយ អង្គការមូលនិធិសិទ្ធិកុមារ។

កម្មវិធី ឆា-ឈីង «Cha-Ching Money Smart Kids» គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ អាយុចាប់ពី ៧ ឆ្នាំ ដល់ ១២ ឆ្នាំ ដែលទទួលបានពានរង្វាន់ និងជាកម្មវិធីបង្រៀនក្មេងៗ អំពីជំនាញជាមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់ និងដើម្បីក្លាយអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ កម្មវិធីនេះ មានតួអង្គជាគំនូជីវចលចំនួន៦នាក់ ក្នុងក្រុមតន្ត្រីមួយដែលផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុចំនួន៤  រួមមាន ការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ តាមរយៈបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបទ។

លោកស្រី ស៊ាង លក្ខិណា ប្រធានត្រួតពិនិត្យជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឱ្យដឹងថា លោកស្រីពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលកម្មវិធី ឆា ឈីង សម្រេចបានកន្លងមក  រួមទាំងការពង្រីកវិសាលភាពនៃកម្មវិធី មកដល់កុមាររាប់ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជា។ 

លោកស្រី បានមានប្រសាសន៍ថា៖ «ក្រោយពីទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធី ឆា ឈីង Cha-Ching Money Smart Kids ក្នុងរាជធានីភ្នំពេញ  និងខេត្តកណ្ដាល រួចមក យើងពិតជាមានសេចក្តីសោមន្ស នឹងពង្រីកវិសាលភាព កម្មវិធីនេះបន្ថែមទៀតមកដល់ខេត្តកំពង់ចាម។ យើងមានទំនុកចិត្តថា ក្មេងៗនៅក្នុងខេត្តកំពងចាម នឹងត្រូវបានបំផុសគំនិតដោយកម្មវិធីអប់រំហិរញ្ញវត្ថុនេះ និងក្លាយជាអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។  ដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធសំខាន់ៗ និងក្រសួងអប់រំ យុវជន និងកីឡា យើងនឹងបន្តពង្រីកកម្មវិធីនេះ ដើម្បីជម្រុញឥរិយាបថក្មេងៗ និងបង្កើនការយល់ដឹងរបស់ពួកគេបន្ថែមទៀត លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន។»

នាយកប្រតិបត្តិ អង្គការមូលនិធិសិទ្ធិកុមារ លោកស្រី គង់ ម៉ារ៉ាឌី និយាយអំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ និង របៀបដែលកម្មវិធីនេះជម្រុញឱ្យមានការចូលរួមពីសំណាក់ឪពុកម្តាយ និងកូនៗ របស់ពួកគេ។

លោកស្រី បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី ឆា ឈីង នាងខ្ញុំពិតជាជឿជាក់ថាកុមារកម្ពុជានឹងទទួលបាននូវជំនាញបំណិនជីវិតដ៏ប្រសើរមួយ ដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់កុមារ និងគ្រួសារក្នុងការប្រើប្រាស់ និងគ្រប់គ្រងថវិការបស់ពួកគេប្រកបដោយភាពឆ្លាតវៃ…ហើយនាងខ្ញុំសង្ឃឹមថា ក្រុមការងារ និងសាលាគោលដៅទាំងអស់ នឹងបន្តការចូលរួមយ៉ាងសកម្មបន្ថែមទៀត ដើម្បីធ្វើឱ្យគម្រោងកម្មវិធីនេះទទួលបាននូវលទ្ធផលជាវិជ្ជមាន ដូចការរំពឹងទុកក្នុងគម្រោង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ មូលនិធិព្រូដិនស៍  និងក្រុមហ៊ុន ព្រូដិនសសកម្ពុជា ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ក្នុងការអនុវត្តកម្មវិធីនេះនៅកម្ពុជា»៕




អត្ថបទបន្ទាប់


កសិករស្នើឲ្យក្រសួងកសិកម្មបង្រួមនីតិវិធីធ្វើលិខិតដឹកជញ្ជូន ដើម្បីជំរុញការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មាន
«ក្នុងមួយខែ យើងអាចរកចំណូលបានចិញ្ចឹមកូនចៅអី បានប្រហែលជាងមួយពាន់អី(ដុល្លារ) រកបាន បើគាត់ធ្វើលក្ខណៈតូចតាច ពីរបីអាងគ្រាន់ចិញ្ចឹមលេង អាហ្ន…

កូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ខាតបង់ ១ពាន់លានដុល្លារ នៅត្រីមាសទី២

ព័ត៌មាន
ព្យុះភ្លៀងនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងធ្វើឲ្យវិស័យឧស្សាហកម្មអាកាសចរណ៍សកលដាំក្បាលចុះយ៉ាងខ្លាំង។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ