ពលរដ្ឋភូមាសុខចិត្តល្មើសបម្រាមគោចរ

ពលរដ្ឋភូមាសុខចិត្តល្មើសបម្រាមគោចរចេញទៅរកបំពង់អុកស៊ីហ្សែនសម្រាប់សាច់ញាតិរងគ្រោះដោយសារកូវីដ-១៩


ពលរដ្ឋនៅទូទាំងប្រទេសភូមា ជាពិសេសអ្នករស់នៅតាមទីក្រុងធំៗបានសម្រេចចិត្តបំពានបម្រាមគោចររបស់របបសឹកភូមា ដើម្បីចេញពីផ្ទះស្វែងរកបំពង់អុកស៊ីហ្សែនសម្រាប់សាច់ញាតិក្រុមគ្រួសាររបស់ខ្លួន ក្នុងការបន្តដង្ហើមរស់របស់គ្រួសារញាតិរបស់ខ្លួន បន្ទាប់ពីពួកគេធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ភូមាខ្វះខាតអុកស៊ីហ្សែនសម្រាប់អ្នកជំងឺកូវីដ
ដោយ

មាន​ពលរដ្ឋ​ភូមា​រាប់រយ​នាក់ បាន​មក​តម្រង់​ជួរ​គ្នា​នៅ​មុខ​កន្លែង​លក់ និង បញ្ចូល​ខ្យល់​អុកស៊ីហ្សែន តាំង​តែ​ពី​ព្រឹក​ព្រលឹម​ក្នុង​ក្តី​សង្ឃឹមថា ពួក​គេ​អាច​យក​អុកស៊ីហ្សែន​ត្រឡប់​ទៅ​ផ្ទះ​វិញ​សម្រាប់​សមាជិកគ្រួសារ​របស់​ខ្លួន ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ពិបាក​ដកដង្ហើម​។

ស្ត្រី​ពលរដ្ឋ​ភូមា​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ថា ស្រប​ពេល​ដែល​នាង​កំពុង​ឈរ​រង់ចាំ​អុក​ស៊ី​ហ្សែ​នេះ ប្អូនស្រី​របស់​នាង​ដែល​កំពុង​ឈឺ​នៅផ្ទះ​នោះ បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ​។

គួរ​ជម្រាប​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​ភូមា​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ មាន​ដល់​ទៅ ៧​ពាន់​ករណី ដែល​តួលេខ​ប្រចាំ​ថ្ងៃនេះ មានការ​កើនឡើង​ខ្លាំង​បំផុត បើ​ធៀប​នឹង​តួលេខ​ប្រចាំ​ថ្ងៃ​កាលពី​ខែឧសភា ដែល​មាន​ត្រឹម​រង្វង់​៥០​ករណី​ប៉ុណ្ណោះ​។

ពលរដ្ឋ​រាប់​លាន​នាក់ នៅ​តាម​ទីក្រុង និង តំបន់​សំខាន់​ៗ​ផ្សេង​ទៀត ដូច​ជា រ៉​ង់​ហ្គោ​ន និង​ម៉ា​ន់​ដា​ឡេ ជាដើម ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឲ្យ​នៅ​ក្នុងផ្ទះ​ចាប់តាំងពី​ដើមខែ​កក្កដា​មក​ម្ល៉េះ ក្រោម​ហេតុផល​រិ​ត​បន្តឹង​វិធានការ​សុខាភិបាល ទប់ទល់​នឹង​កូ​វី​ដ​១៩​។

យ៉ាងណាមិញ មេដឹកនាំ​រដ្ឋាភិបាលយោធា​ភូមា លោក មីន អ៊ុ​ង​ឡាំង បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុក​ថា រដ្ឋាភិបាល​របស់​លោក​មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់ ហើយ​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹង​រលក​ឆ្លង​កូ​វី​ដ​-១៩​លើក​នេះ​ផង​ដែរ​។ លោក​បាន​បន្ត​ប្រាប់​ទៅ​ពលរដ្ឋ​ថា កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ហើយ​បាន​ហាមឃាត់​ពលរដ្ឋ​កុំ​ឲ្យ ចែកចាយ​បន្ដ​នូវ​ពាក្យ​ច​ចាម​អារាម អំពី​បញ្ហា​ខ្វះខាត​អុកស៊ីហ្សែន​នេះ​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ភូមា​សរុប​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ជាង ៤​ពាន់​នាក់​។ ស្រប​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​នេះ មាន​ល្បឿន​យឺត​ខ្លាំង​មែនទែន ដោយ​គិត​មក​ដល់​ពាក់កណ្តាល​ខែកក្កដា​នេះ មាន​ពលរដ្ឋ​ប្រមាណ​តែ ១​លាន​៧​សែន​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស ខណៈ​ដែល​ប្រជាជន​សរុប​មាន​ដល់ ៥៤​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ហាមឃាត់ការនាំចូលរាល់មុខទំនិញទាំងអស់ពីតំបន់ស៊ិនជាំងប្រទេសចិន

ព័ត៌មាន
ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ការនាំចូលមុខទំនិញទាំងអស់ដែលផលិតចេញពីតំបន់ស្វយ័តស៊ិនជាំងអ៊ុយហ្គួរប្រទេសចិន ដែលវាជាកិច្ចខិតខំប្…

អេស៊ីលីដាម៉ូបាល ជួយ​អ្នក​បាន​ច្រើន​យ៉ាងនៅ​ក្នុង​ស្ថានភាពលំបាក​ដោយសារ​កូវីដ

ព័ត៌មាន
ដូចដែល​លោក​អ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុង​ស្ថានភាព​ដែលកូវីដ​ឆ្លង​រាលដាល​ច្រើន​ គ្រប់ៗ​គ្នា​នឹង​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ