ក្ដីបារម្ភលោកពូទីន

ពូទីនថាមិនបារម្ភពីការបង្កើនសមាជិកណាតូឡើយ ប៉ុន្ដែអ្វីដែលខ្លួនប្រឆាំង និងបារម្ភគឺការបង្កើនវត្តមាននិងកម្លាំងយោធាក្នុងតំបន់


ប្រធានាធិបតីពូទីន បាននិយាយថា បើទោះបីជាប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់ណាតូ ក៏ដោយចុះ ប៉ុន្ដែ លោកមិនបារម្ភពីរឿងនេះទេ ហើយវាក៏គ្មានការគំរាមកំហែងណាមួយមកលើប្រទេសរុស្ស៊ីនោះដែរ ។ ប៉ុន្ដែ អ្វីដែលលោកពូទីនបារម្ភ និងធ្វើការប្រឆាំងយ៉ាងដាច់ណាត់នោះ គឺអាមេរិកដែលជាបងធំ ប្រើប្រាស់សមាជិកថ្មីរបស់អង្គការណាតូ ដើម្បីបង្កើនវត្តមាន សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ពូទីនបារម្ភពីកម្លាំងទ័ពណាតូ មិនមែនចំនួនសមាជិកឡើយ!
ដោយ

មែនទែន​ទៅ នេះ​មិនមែន​ជា​ការ​លើក​ឡើង និង ជា​ការ​សម្តែង​ការ​ព្រួយបារម្ភ​លើក​ទី​មួយ​នោះ​ទេ សម្រាប់​បុរស​ខ្លាំង​រុ​ស្ស៊ី ដែល​បាន​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​អស់​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។ ចាប់តាំងពី​ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​១៩៩៩​មក លោកពូ​ទី​ន​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត ថា​ការ​ពង្រីក​ខ្លួន​កាន់តែ​ធំ​នៃ​សម្ព័ន្ធភាព​ណា​តូ​នៅ​ភាគ​ខាងកើត​ឆ្ពោះ​មក​កាន់តែ​ជិត​នឹង​ព្រំដែន​រុ​ស្ស៊ី ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​រុ​ស្សី ហើយ​វា​ក៏​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​លោក​សម្រេច ដាក់​ចេញ​ប្រតិបត្តិការ​យោធា​ពិសេស ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

គួរ​ជម្រាប​ដែរ​ថា អង្គការ​ណា​តូ​នេះ​ហើយ ដែល​ជា​សម្ព័ន្ធ​យោធា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​សហភាព​សូ​វៀត​ក្នុង​សម័យ​សង្គ្រាមត្រជាក់ រហូត​ដល់​សហភាព​សូ​វៀត​ដួល​រលំ និង​បន្ត​ជា​សុ​បិ​ន្ត​អាក្រក់​ដល់​រុ​ស្ស៊ី​រហូត​ដល់​សព្វថ្ងៃ​។

យ៉ាងណា​ក៏​ដោយ លោកពូ​ទី​ន ក្នុង​មួយ​រយៈកាល​ចុង​ក្រោយ​នេះ បាន​សម្តែង​ការ​ឆ្លើយ​តប​ដែល​មាន​លក្ខណៈ​កាន់តែ​គ្រោះថ្នាក់​ជាង​មុន រួម​មានការ​គំរាម​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ នៅ​ចុង​ក្រោយ​បំផុត​នេះ លោកពូ​ទី​ន​បាន​ព្រមាន​សមាជិកភាព​ក្នុង​អង្គការ​ណា​តូ របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ថែម​ទៀត​ថា បើ​ហ៊ាន​តែ​ចូលរួម​ជាមួយ​ណា​តូ ពួក​គេ​នឹង​រង​ផល​លំបាក​ផ្នែក​សន្តិសុខ ព្រមទាំង​អាច​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​រុ​ស្ស៊ី ជាក់​ជា​ពុំខាន​។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើរ​ទៅ​កាន់​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព ហៅ​កាត់​ថា CSTO លោកពូ​ទី​ន​និយាយ​ថា​៖ ការ​បង្កើន​សមាជិក​ណា​តូ​មិនមែន​ជា​ការ​គំរាមកំហែង​ឡើយ ប៉ុន្តែ​ការ​បង្កើន​វត្តមាន និង​សមត្ថភាព​យោធា ទើប​ជា​ការ​គំរាមកំហែង​សម្រាប់​ទីក្រុង​ម៉ូ​ស្គូ​។ ចំណែក​ការ​ឆ្លើយ​តប​របស់​ទីក្រុង​ម៉ូ​ស្គូ​ចំពោះ​រឿង​នេះ គឺ​ត្រូវ​មើលទៅ​លើ ថា​តើ​ការ​គំរាមកំហែង​មាន​ក្នុង​កំរិត​មួយ​ណា​។

គួរ​ជម្រាប​ថា អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​នេះ គឺ​រុ​ស្ស៊ី​បង្កើត​ឡើង ដើម្បី​ប្រមែប្រមូល​សម្ព័ន្ធមិត្ត និង​អ្នកគាំទ្រ​របស់​ខ្លួន​។ ក្នុង​នោះ​រួម​មាន ប្រទេស​បេឡា​រុស អា​មេ​នៀ កា​ហ្សា​ក​ស្ថាន គី​ជី​ស្ថាន និង​តាជី​គី​ស្ថាន​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សារព័ត៌មាន​ជា​ច្រើន ពិសេស​គឺ​ទូរទស្សន៍​រដ្ឋ​របស់​រុ​ស្ស៊ី បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ស្តី​អំពី​សកម្មភាព​របស់​កងកម្លាំង​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី​។

គេហទំព័រ​ព័ត៌មាន​មួយ​របស់​អង់គ្លេស​ឈ្មោះ​ថា Metro បាន​ចុះ​ផ្សាយ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​វី​ដេ​អូ ដែល​ថត​បាន​ដោយ​អ្នកដំណើរ​នៅ​តាម​ផ្លូវ​ផង​នោះ ឲ្យ​ដឹង​ថា រុ​ស្ស៊ី​កំពុង​បញ្ជូន​គ្រាប់​មី​ស៊ី​ល​ដែល​អាច​បំពាក់​គ្រាប់​នុយក្លេអ៊ែរ​បាន ទៅ​កាន់​តំបន់​ព្រំដែន​ក្បែរ​ប្រទេស​ហ្វាំ​ង​ឡង់​ហើយ នៅ​ក្រោយ​ពេល​ដែល​ប្រទេស​មួយ​នេះ បាន​ប្រកាស​ស្នើ​ចូលរួម​ជាមួយ​ណា​តូ​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​។

វី​ដេ​អូ​នោះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ថត​នៅ​លើ​ផ្លូវ​មួយ​ខ្សែ​ចំងាយ​ជិត​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ឆ្ពោះទៅ​តំបន់​ព្រំដែន​ហ្វាំ​ង​ឡង់​-​រុ​ស្ស៊ី​។ គួរ​ជម្រាប​ថា ហ្វាំ​ង​ឡង់​មាន​ព្រំដែន​ដល់​ទៅ​១៣០០​គី​ឡួ​ម៉ែត្រ ឯណោះ​ជាមួយ​ប្រទេស​រុ​ស្ស៊ី​។

សូម​ជម្រាប​ថា មជ្ឈដ្ឋាន​នានា​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​ប្រទេស​រុ​ស្ស៊ី បាន​និង​កំពុង​បំផុសបំផុល អំពី​ការ​ប្រើប្រាស់​អាវុធ នុយក្លេអ៊ែរ​លើ​ប្រទេស​ក្បែរ​ខាង​អឺរ៉ុប​។ ពិធីករ​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី​មួយ​រូប​បាន​និយាយ​គំរាម​ថា ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នឹង​ក្លាយជា​ជម្រើស​តែ​មួយ​គត់ សម្រាប់​រុ​ស្ស៊ី បើ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ចូលរួម​ជាមួយ​ណា​តូ​។ ជាង​នេះ​ទៅ​ទៀត អតីត​ប្រធានាធិបតី និង​ជា​មនុស្ស​ជំនិត​មួយ​រូប​របស់​លោកពូ​ទី​ន គឺ​លោក​ឌី​មេ​ទ្រី ម៉េ​ត​មេ​ដេ​វ បាន​និយាយ​កាលពី​ខែ​មុន​ថា រុ​ស្ស៊ី​អាច​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ថែម​ទៀត ប្រសិនបើ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ចូលរួម​ជាមួយ​ណា​តូ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះខាតប្រេងដែរទេ ខណៈដែលស្ថានការណ៍តានតឹងពិភពលោក កំពុងធ្វើឲ្យប្រទេសមួយចំនួនជួបវិបត្តិប្រេង?

ព័ត៌មាន
ថ្មីៗនេះ គេសង្កេតឃើញថា វិបត្តិខ្វះខាតប្រេងប្រើប្រាស់កំពុងកើតមានខ្លាំងនៅប្រទេសមួយចំនួន ដូចជាស្រីលង្កា ហើយថ្មីៗនេះ បានចាប់ផ្ដើមកើតមាននៅប្រទេ…

ប្រេងបម្រុងអាមេរិកកំពុងធ្លាក់ចុះខ្លាំង ខណៈពេលដែលទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបដាក់លើរុស្ស៊ីកំពុងជាប់គាំង

ព័ត៌មាន
ទិន្នន័យពីក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្ហាញនៅថ្ងៃទី១៦ឧសភាថា បរិមាណប្រេងឆៅនៅក្នុងកន្លែងស្តុកប្រេងលក្ខណៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ