លោក ពូទីន សច្ចាថាចាត់វិធានការសងសឹក

លោក ពូទីន សច្ចាថាចាត់វិធានការសងសឹកពួកប្រទេសបស្ចិមលោក ជាមួយនឹងការដាក់ទណ្ឌកម្មថ្មីតបតទៅវិញ


ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមកាត់ផ្ដាច់ការនាំចេញ និងកិច្ចព្រមព្រៀងជាមួយពួកប្រទេសបស្ចិមលោក និងព្រមានទៀតថា នឹងដាក់បុគ្គល រួមទាំងអង្គភាពមួយចំនួនរបស់អឺរ៉ុបចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់វិមានក្រឹមឡាំង ដើម្បីជាការសងសឹក ចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដាក់ទៅលើរុស្ស៊ីនាពេលកន្លងមក និងកំពុងតែត្រៀមនឹង ដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត។
: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ទី ៣ ឧសភា ដើម្បី​ជា​ការ​ត្រៀមខ្លួន​សងសឹក​ប្រឆាំង​នឹង​ទណ្ឌកម្ម​អន្តរជាតិ ដែល​លោក​ខាងលិច​បាន​ដាក់​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ។

វិធានការ​ថ្មី​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​នេះ​គឺ​«​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​រាក់ទាក់​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក ដែល​បំពាន​ច្បាប់​អន្តរជាតិ និង​មាន​បំណង​ដកហូត​ទ្រព្យសម្បត្តិ​របស់​សហព័ន្ធ​រុ​ស្ស៊ី និង​នីតិបុគ្គល​រុ​ស្ស៊ី​ដោយ​ខុសច្បាប់​»​។

ឥឡូវនេះ​គណៈរដ្ឋមន្ត្រី​រុ​ស្ស៊ី​មាន​ពេល ១០ ថ្ងៃ​ក្នុង​ការ​កំណត់​ថា តើ​បុគ្គល និង ស្ថាប័ន​ណាខ្លះ​របស់​លោក​ខាងលិច ដែល​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​រុ​ស្ស៊ី​។

វិធានការ​ថ្មី​នេះ គឺ​រុ​ស្ស៊ី​នឹង​ហាមឃាត់​ភ្នាក់ងារ​រដ្ឋាភិបាល អង្គការ និង​បុគ្គល​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​មិន​ឱ្យធ្វើ​ការ​«​ប្រតិបត្តិការ (​រួម​ទាំង​ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ខាងក្រៅ​) ជាមួយ​នីតិបុគ្គល បុគ្គល និង​អង្គការ​នានា​» ដែល​បាន​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​ថ្មី​របស់​រុ​ស្ស៊ី ។

ចំណាត់ការ​ថ្មី​នេះ ក៏​នឹង​ហាមឃាត់​ការ​នាំ​ចេញ​ផលិតផល និង​វត្ថុធាតុដើម​ផង​ដែរ ប្រសិនបើ​ពួក​គេ​ត្រូវ​កំណត់​ចំពោះ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម​។

ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី Tass បាន​រាយការណ៍​ថា ក្រសួង​ហិរញ្ញវត្ថុ​របស់​រុ​ស្ស៊ី និង​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​នឹង​«​មាន​សិទ្ធិ​ផ្តល់​ការ​បំភ្លឺ​ជា​ផ្លូវការ​លើ​ការ​អនុវត្ត​ក្រឹត្យ ឬ​វិធានការ​ថ្មី​នេះ​»​។

ការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​របស់​រុ​ស្ស៊ី​ទៅ​លើ​លោក​ខាងលិច​នេះ បាន​កើតឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប​បាន​ព្រមាន​សមាជិក​របស់​ខ្លួន មិន​ឱ្យ​ចំណាយ​ប្រាក់​សម្រាប់​ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​រុ​ស្ស៊ី​ជា​ប្រាក់​រូ​ប្ល តាម​ការ​ទាមទារ​របស់​វិមាន​ក្រឹម​ឡាំង​នោះ​ឡើយ​។

វិធានការ​ថ្មី​នេះ​ក៏​បាន​កើតឡើង​ផង​ដែរ ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ក្រើនរំលឹក​ដល់​សមាជិក​របស់​ខ្លួន​ឱ្យ​ត្រៀមលក្ខណៈ ដើម្បី​ទប់ទល់​ជាមួយ​ប្រទេស​រុ​ស្ស៊ី ដែល​នឹង​ផ្តាច់​ការ​ផ្ដ​ត់​ផ្គង់​ឧស្ម័ន​ដល់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំងអស់ ដើម្បី​ផ្ចាញ់​តប​ចំពោះ​ការ​បដិសេធ​របស់​ប្លុក​នេះ ក្នុង​ការ​បង់ប្រាក់​ជា​ប្រាក់​រូ​ប្ល ហើយ​ជាក់ស្ដែង​កាលពី​ស​ប្តា​ហ៍​មុន រុ​ស្ស៊ី​បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី​រួច​ទៅ​ហើយ​។

ការ​គំរាមកំហែង សងសឹក​របស់​រុ​ស្ស៊ី​នេះ កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​មុន​ពេល​ឆ្ពោះទៅ​រក ថ្ងៃ​ទី​០៩ ខែឧសភា ដែល​ជា​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​រុ​ស្ស៊ី ជា​ថ្ងៃមួយ​ដែល​ក្រុម​អ្នក​សង្កេតការណ៍​រំពឹង​ថា​លោក ពូ​ទី​ន សង្ឃឹមថា នឹង​អាច​បង្ហាញ​ពី​ជ័យជម្នះ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​ក៏​ទៅ​លើ​ក្រុម​ប្រទេស​បស្ចិម​លោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េ មានបំណងនាំចូលផ្លែស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ

ព័ត៌មាន
បច្ចុប្បន្ន ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញផ្លូវការទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។ ហើយថ្មីៗនេះ មានក្រុមហ៊ុ…

តើអាមេរិកអាចនឹងបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីចិន ដើម្បីបន្ថយអត្រាអតិផរណា ដែរឬទេ?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមត្រួតពិនិត្យឡើងវិញ អត្រាពន្ធគយ ដែលខ្លូនបានដាក់ទៅលើទំនិញនាំចូលពីប្រទេសចិន។ ការចាប់ផ្តើមពិនិត្យឡើងវិញនេះ គឺត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ