ជំនួបកំពូលចិន-អាមេរិក

ជំនួបកំពូលចិន-អាមេរិក៖ ចូបៃឌិនដាក់សម្ពាធចិនរឿងសិទ្ធិមនុស្ស ខណៈចិនព្រមានអាមេរិករឿងកោះតៃវ៉ាន់


ក្នុងជំនួបកំពូលអស់ពេលជាងបីម៉ោងកាលព្រឹកថ្ងៃអង្គារទី១៦វិច្ឆិកា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានដាក់សម្ពាធលើសមភាគីចិន អំពីរឿងអនុវត្តសិទ្ធិមនុស្សរបស់ក្រុងប៉េកាំង ខណៈដែរលោក ស៊ី ជីនពីង បានលើកយកបញ្ហាកោះតៃវ៉ាន់ ដោយបានព្រមានអាមេរិកវិញថាចិន នឹងឆ្លើយតបភ្លាមៗ ទៅនឹងការបង្កហេតុអាក្រក់ណាមួយជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជំនួបកំពូលមេដឹកនាំអាមេរិក និងចិន
ដោយ

ការសន្ទនាគ្នាដ៏សំខាន់ប្រចាំឆ្នាំ និងដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសាធារណជន និងមេដឹកនាំនៃបណ្តាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវបានធ្វើឡើងដោយភាគីទាំងសងខាង គឺចិន និងអាមេរិក បាននិយាយគ្នាត្រង់ទៅត្រង់មក ប៉ុន្តែក្នុងចេតនាបន្ថយភាពតានតឹង និងជៀសវាងជម្លោះផងដែរ។

អំឡុងកិច្ចពិភាក្សាជាង ៣ម៉ោងលោកបៃឌិន និងស៊ី ជីនពីង បានជជែកគ្នាលើបញ្ហាជាច្រើន ដូចជា បញ្ហានៅឧបទ្វីបកូរ៉េ នៅអាហ្វហ្គានីស្ថាន នៅប្រទេសអ៊ីរ៉ង់ បញ្ហាអាកាសធាតុ បញ្ហាថាមពលសកល ការធ្វើពាណិជ្ជកម្ម បញ្ហាភាពប្រទាញប្រទូងគ្នាដោយយោធា និងបញ្ហាកូវីដ១៩ជាដើម។

ត្រូវបានស្រង់សម្ដីដើមដោយសារព័ត៌មានរដ្ឋចិនស៊ិនហួ លោកស៊ី ជីនពីង បាននិយាយប្រៀបធៀបចិន និងអាមេរិក ដូចនិងនាវាយក្សពីរដែលបើកក្នុងទឹកតែមួយ ហើយដែលទាមទារឲ្យនាវាទាំងពីរមានស្ថិរភាព។ 

ប៉ុន្តែការដំឡើងសម្លេងដាក់គ្នា កើតឡើងបន្តិច នៅពេលអ្នកទាំងពីរនិយាយដល់រឿងកោះតៃវ៉ាន់ និងរឿងសិទ្ធិមនុស្ស ពិសេសទាក់ទងនឹងជនជាតិអ៊ុយហ្គ័រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។

លោកស៊ី ជីនពីង បានប្រៀបធៀបអាមេរិក ថាកំពុងតែប្រលែងលេងជាមួយភ្លើង ដោយសារតែការបង្ហាញការគាំទ្រលើកោះតៃវ៉ាន់។ ភាគីចិន បានព្រមានចំៗថា ខ្លួនជាអ្នកស្រលាញ់សន្តិភាព និងស្ថិរភាព ប៉ុន្តែបើមានសកម្មភាពណាមួយ ដែលឈានលើស«បន្ទាត់ក្រហម» នោះចិនប្រាកដជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

ដោយឡែក លោក ចូ បៃឌិនឯណោះវិញ បានលើកយកបញ្ហាសិទ្ធិមនុស្សមកដាក់សម្ពាធលើចិនវិញ ដោយនិយាយសរុបទាំងបញ្ហាហុងកុង តំបន់ទីបេ និងពលរដ្ឋម៉ូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំងផងដែរ។ 

សូមជម្រាបថា បើតាមការចុះផ្សាយពីរ៉យទ័រដដែល កិច្ចប្រជុំខាងលើពុំទាន់លេចចេញជាផ្លែផ្កា ភ្លាមៗនោះទេ ប៉ុន្តែវាបានផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បញ្ចៀសទំនាក់ទំនងទ្វេភាគី ពីការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសង្ឃឹមខ្ពស់ថាសេដ្ឋកិច្ចនឹងងើបឡើង ១,២% នៅក្នុងឆ្នាំនេះ ក្រោយពេលមានការបើកប្រទេសឡើងវិញ

ព័ត៌មាន
សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២១ ត្រូវបានស្ថាប័នជាតិរបស់ថៃ ព្យាករថា នឹងកើនឡើង ១,២% បន្ទាប់ពីបានដាំក្បាលចុះ ជាង៦% កាលពីឆ្នាំ ២០២០។ កំណើនសេដ្ឋកិ…

ផែនការគ្មានកូវីដរបស់ប្រទេសចិនកំពុងរារាំងការស្តារសេដ្ឋកិច្ចឡើងវិញ ឬយ៉ាងណា?

ព័ត៌មាន
តើផែនការ គ្មានកូវីដរបស់ប្រទេសចិន អាចនឹងរារាំង និងជួយស្តារសេដ្ឋកិច្ចឡើងវិញដែរឬទេ? ផែនការគ្មានកូវីដ ឬ Zero Covid ដែលប្រទេសចិនបានដាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ