ការប្រើប្រាសទឹក

រដ្ឋាករទឹក៖ ការប្រាស់ប្រាស់ទឹកស្អាត​នៅអំឡុងពេលបិទខ្ទប់កើនឡើង


មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមានការកើនឡើងខ្លាំង បើធៀបនឹងថ្ងៃធម្មតាមិនទាន់បិទខ្ទប់ ក៏ប៉ុន្ដែ ការប្រើប្រាស់នៅតាមទីតាំងអាជីវកម្មគឺមានការថយចុះគួរឲ្យកត់សម្គាល់។
រដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុ នៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ
ដោយ

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់​រដ្ឋាករទឹក​ស្វយ័តភ្នំពេញ​ ក៏បានគូសបញ្ជាក់ទៀតថា ការអនុវត្តវិធានការបិទខ្ទប់នាពេលកន្លងមកនេះ វាបានធ្វើឲ្យរាំងស្ទះបន្តិចបន្តួចដល់ប្រមូលថ្លៃសេវា តែវាមិនបានធ្វើឲ្យប៉ះពាល់ធំដុំដល់ប្រាក់ចំណួលរបស់រដ្ឋាករទឹកនោះទេ។ទន្ទឹមនឹងការប្រើប្រាស់ទឹកមានការកើនឡើងខ្លាំង ការប្រើប្រាស់អគ្គិសនីនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដោយសារតែការរីករាលឆ្លងកូវីដ១៩ ក៏មានការកើនឡើងខ្លាំងដូចគ្នាដែរ។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការប្រើប្រាស់ទឹករបស់ពលរដ្ឋទូទៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមានការកើនឡើងជាងថ្ងៃធម្មតា។ ប៉ុន្តែបើយើងងាកទៅមើលការប្រើប្រាស់សម្រាប់ទីតាំងអាជីវកម្មគឺមានការថយចុះ ដ្បិតអាជីវកម្មភាគច្រើននៅពេលនោះ ត្រូវបានបិទទ្វារ និងផ្អាកដំណើរការជាបណ្តោះអាសន្ន។

ឯកឧត្តម ស៊ឹម ស៊ីថា បានលើកឡើងថា ក្នុងអំឡុងពេលបិទខ្ទប់ ការប្រើប្រាស់ទឹកស្អាតជាមធ្យមសម្រាប់ការប្រើប្រាស់លក្ខណៈជីវភាពរស់នៅមានការកើនឡើង៣,៥% ខណៈដែលការប្រើប្រាស់ទឹកតាមបន្ទប់ជួលកើនឡើង២០%។ រីឯ ការប្រើប្រាស់ទឹកនៅតាមអាជីវកម្មមានការថយចុះ២,៣%។

យ៉ាងណាក៏ដោយចុះ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានអះអាងទៀតថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ មិនបានធ្វើឲ្យប៉ះពាល់ធំដុំដល់ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញនោះដែរ គ្រាន់តែមានភាពយឺតយ៉ាងក្នុងការប្រមូលចំណូល និងផ្តល់សេវាកម្មបន្តិចបន្តួចតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ការបិទខ្ទប់នេះ វាបានធ្វើឲ្យមានការពន្យារពេលក្នុងការដាក់បណ្តាញចែកចាយទឹកស្អាត និងជួយជុលថែទាំបណ្តាញផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញសម្រេចបានដល់ទៅប្រមាណ ៨០លានដុល្លារអាមេរិក កើនឡើងប្រមាណ៥០% ធៀបនឹងឆ្នាំ២០១៩។ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ បានអះអាងប្រាប់ខេមបូណូមីសដែរថា ទន្ទឹមនឹងការប្រើប្រាស់ទឹកមានការកើនឡើងខ្លាំង ការប្រើប្រាស់អគ្គិសនីនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដោយសារតែការរីករាលឆ្លងកូវីដ១៩ ក៏មានការកើនឡើងខ្លាំងដូចគ្នាដែរ។ សារព័ត៌មាន ខេមបូណូមីស មិនអាចសុំការឆ្លើយតប ពីអាជ្ញាធរអគ្គិសនីកម្ពុជា EDC បានទេកាលពីម្សិលមិញនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកព្រមចែករំលែកវ៉ាក់សាំង ២០លានដូសលើកដំបូងទៅក្រៅប្រទេស

ព័ត៌មាន
ក្រោយពីរងការរិះគន់ជាច្រើនទាក់ទងនឹងការស្ដុកទុកវ៉ាក់សាំងសម្រាប់ប្រើប្រាស់តែខ្លួន មិនព្រមចែករំលែកទៅប្រទេសដទៃនោះ នាពេលនេះប្រធានាធិបតីអាមេរ…

ជម្លោះនៅហ្កាហ្សា៖ ចិនទទូចអាមេរិកឲ្យសហការល្អ ក្រោយអាមេរិករាំងខ្ទប់ដំណោះស្រាយ UN ជាច្រើនដង

ព័ត៌មាន
នៅពេញមួយសប្តាហ៍មុន គ្រាដែលមានការវាយប្រហារដាក់គ្នាដ៏ក្តៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្រុមប្រឹក្សាសន្តិសុខអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ