ការបញ្ចុះតម្លៃពន្ធលើរថយន្តគ្មានពន្ធ

មេគយ ប្រាប់ពីហេតុផលដែលសម្រេចបញ្ចុះតម្លៃពន្ធលើរថយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញលិខិតកែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និង អាករនាំចូលមានស្រាប់នៅក្នុងប្រទេស។ ។ ក្នុងនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រេចបញ្ចុះតម្លៃពន្ធលើរថយន្តគ្មានពន្ធ និងអាករនាំចូលទាំងចង្កូតឆ្វេង និងចង្កូតស្ដាំ ដែលមានស្រាប់ក្នុងប្រទេស ដែលមានម៉ូដែលចាប់ពីឆ្នាំ២០១៥ ចុះ។
សកម្មភាពធ្វើដំណើរ និងកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ

ខណៈ​រយៈពេល​ជាង ១​ខែ កន្លង​មកនេះ មាន​រថយន្ត​អត់​ពន្ធ ១៥០​គ្រឿង បាន​បង់ពន្ធ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២.៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស នៅ​ថ្ងៃនេះ​ថា  គោលបំណង​សំខាន់ ក្នុង​ការ​បញ្ចុះ​ពន្ធ​លើ​រថយន្ត​គ្មាន​ពន្ធ​នា​ពេល​នេះ គឺ​ដើម្បី​សម្រួល​បន្ទុក​ដល់​ម្ចាស់​យានយន្ត ដែល​គ្មាន​ពន្ធ​។

ឯកឧត្តម គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក នៃ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​សម្រេច​បញ្ចុះ​ពន្ធ​នេះ ដោយសារ​តែ អគ្គនាយកដ្ឋាន គយ ពិនិត្យ​ឃើញ​មាន​រថយន្ត មួយ​ចំនួន ជា​ពិសេស​ប្រភេទ ដែល​មាន​ឆ្នាំ​ម៉ូ​ដែល ក្រោម​ឆ្នាំ​២០១៦​មាន​សភាព​ចាស់​ហើយ ម្ចាស់​មាន​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ និង​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បង់ពន្ធ​អាករ​លើ​រថយន្ត​មាន​ស្រាប់​ក្នុង​ប្រទេស​កាន់តែ​មាន​ភាព​រលូន ប្រកបដោយ​សមធម៌ ។ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​សង្កត់ធ្ងន់​ថា គោលបំណង​សំខាន់ ក្នុង​ការ​បញ្ចុះ​ពន្ធ​លើ​រថយន្ត​គ្មាន​ពន្ធ​នា​ពេល​នេះ គឺ​ដើម្បី​សម្រួល​បន្ទុក​ដល់​ម្ចាស់​យានយន្ត ដែល​គ្មាន​ពន្ធ​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បែងចែក​ការ​បង់ពន្ធ លើ​ម៉ូ​ដែល​យានយន្ត​នីមួយ​ៗ​។ ចំពោះ រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ និង​អាករ​នាំ​ចូល​មាន​ស្រាប់ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធគយ លើ​តម្លៃ​រថយន្ត​ចង្កូត​ឆ្វេង​តាម​ឆ្នាំ​ម៉ូ​ដែល ៣ ប្រភេទ​។ ក្នុង​នោះ ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ ២០១៥ បញ្ចុះ​អត្រាពន្ធ ២០% ។ ចំណែក ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៨ បន្ថយ​១៥%​។ រីឯ ឆ្នាំ​ម៉ូ​ដែល​ចាប់ពី​ឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២០ បន្ថយ ១០% ។

សូម​បញ្ជាក់​ថា ចាប់ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា បើក​យុទ្ធនាការ​ប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ​ទាំង​ចង្កូត​ឆ្វេង និង​ច​ង្កូ​ច​ស្ដាំ ចាប់ពី​ថ្ងៃ​ទី​២ ខែកញ្ញា​មក មាន​រថយន្ត​គ្មាន​ពន្ធ​ចំនួន ១៥០​គ្រឿង​បាន​ចូល​ទៅ​បង់ពន្ធ ដែល​ទទួល​បាន​ចំណូល​ជាង ២,៤​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយរដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចពលរដ្ឋគ្រប់គ្នា

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យក្រសួង-ស្ថាប័ន ទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប…

តើអ្នកជំនាញ យល់ឃើញបែបណាជុំវិញគម្រោងបើកច្រកព្រំដែនថ្មីបន្ថែមទៀតរវាងកម្ពុជា-ថៃ ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ខេមបូណូមីសថា ភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើចំណុចជាច្រើនក្នុងការបើកច្រកព្រំដែនថ្មីស្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ