ករណីឆ្លងកូវីដ-១៩​ក្នុងសហគមន៍

ផ្អាកអាជីវកម្ម Relax Hill Resort នៅក្រុងសែនមនោរម្យ ក្រោយរកឃើញថា មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់ស្នាក់នៅ


រដ្ឋបាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី បានផ្អាកអាជីវកម្មឈ្មោះ Relax Hill Resort ដែលមានទីតាំងនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយពីបានរកឃើញថា មានបុរីឆ្លងកូវីដ-១៩ វ័យ៣៥ ឆ្នាំម្នាក់បានទៅស្នាក់នៅទីនោះ កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់រដ្ឋបាលក្រុងសែនមនោរម្យ ដែលបានចេញផ្សាយថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០។
ផ្អាកអាជីវកម្ម Relax Hill Resort នៅក្រុងសែនមនោរម្យ ក្រោយរកឃើញថា មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់ស្នាក់នៅ
ដោយ

ក្នុងលិខិតជូនដំណឹង​នោះ បាន​សរសេរថា «កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មាន​ភ្ញៀវ​ឈ្មោះ អិត កុម៉ាល ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់​នៅសង្កាត់​បឹង​កេងកង​៣ ខណ្ឌបឹង​កេងកង រាជធានីភ្នំពេញ បាន​ទៅហាង​ Zando បឹងកេងកង កាលពីថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ ហើយ​បាន​មក​ស្នាក់​នៅ Relax Hill Resort កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មក នៅថ្ងៃទី ០៨ ខែ​ធ្នូ ឆ្នាំ២០២០ លទ្ធផល​ធ្វើតេស្ដ​វត្ថុសំណាក​របស់​បុរស​ខាងលើនេះ ផ្ដល់​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺវិជ្ជមាន​វីរុស​កូវីដ ១៩»។

បច្ចុប្បន្នបុរស​ខាងលើ​ត្រូវបានដាក់​ឲ្យ​នៅសម្រាក​ព្យាលបាល​នៅមណ្ឌល​សុខភាព​ចាក់អង្រែ​ រាជធានី​ភ្នំពេញ។

ដើម្បី ចូលរួមការពារ នៃការ​រីករាលដាល​ក្នុងសហគមន៍ ដែលមាន​ផលប៉ះពាល់​ និងបង្ការ ទប់ស្កាត់​ជំងឺឆ្លង​កូវីដ-១៩ រដ្ឋបាល​ក្រុង​សែនមនោរម្យ បាន​សម្រេច​ផ្អាក​អាជីវកម្ម​ Relax Hill Resort បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃជូនដំណឹង​នេះ រហូតដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ ខណៈដែល​មនុស្ស​ចំនួន ០៧ នាក់​ដែលបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ក៏ត្រូវបាន​ធ្វើតេស្ដរក​មេរោគ​កូវីដ ១៩ និងត្រូវ​ធ្វើចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ផងដែរ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា បរិច្ចាគថវិកា ១ ពាន់លានរៀលសម្រាប់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជក្នុងស្រុក​ដ៏ធំជាង​គេមួយ​នៅកម្ពុជា បាន​បរិច្ចាគថវិកាចំនួន ១ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ម៉ឺនដុល្…

ថវិកាទិញវ៉ាក់សាំងកូវីដ-១៩ កើនដល់ជាង ៣០លានដុល្លារហើយ!

ព័ត៌មាន
គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាទទួលបានថវិកាជាង៣០លានដុល្លារហើយ ដែលបានមកពីការបរិច្ចាគរបស់អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ