កសិកម្ម-អង្ករ

អ្នកជំនាញរំពឹងថាបញ្ហារាំងស្ទះការនាំចេញអង្ករនឹងត្រូវបានដោះស្រាយបានឆាប់ៗនេះ


សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរង់ចាំការជួយសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយមានការរាំងស្ទះមួយរយៈចុងក្រោយនេះ ពោលគឺក្រោយពីមានវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ទោះយ៉ាងណា បើតាមមន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ដំណើរការនាំចេញអង្កររបស់កម្ពុជានឹងវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ ខណៈអាជ្ញាធរមានសមត្ថកិច្ចកំពុងញ៉ាប់ដៃញ៉ាប់ជើងអន្តរគមន៍លើបញ្ហានេះហើយ។
កម្មករដឹកជញ្ជូននិងរៀបចំអង្ករសម្រាប់នាំចេញ - Xinhua
ដោយ

លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ការ​នាំ​ចេញ​អង្ករ​នេះ ដោយសារ​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​ជួប​បញ្ហា​ក្នុង​ការ​ដឹក​ជញ្ជូន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ចាត់វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ និង​ដាក់​ចេញ​បម្រាម​ហាម​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំ​នប់​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជាដើម​។

ទោះ​យ៉ាងណា លោក លន់ យ៉េ​ង បន្ត​ថា បច្ចុប្បន្ន ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​លើ​បញ្ហា​នេះ ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​អង្ករ​របស់​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​។ លោក​អះអាង​ថា បញ្ហា​នេះ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​បញ្ហា​រាំងស្ទះ​ក្នុង​ការ​នាំ​ចេញ​អង្ករ​នេះ​ដែរ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ស្នើ​ឲ្យ​អ្នក​បញ្ហា​ទិញ​មានការ​យោគយល់​ចំពោះ​ការ​យឺតយ៉ាវ និង​រាំងស្ទះ​ក្នុង​ការ​ដឹក​អង្ករ​ចេញ​របស់​កម្ពុជា​។

គួរ​បញ្ចា​ក់ថា ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ សម្រេច​បាន​ជាង​១៥​ម៉ឺន​តោន គិត​ជា​ទំហំ​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​ធ្លាក់​ចុះ​ជាង​៣៣​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១​នៅ​ឆ្នាំ​២០២០​។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​ការ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​ទូ​កុងតឺន័រ​វេច​ខ្ចប់​អង្ករ​សម្រាប់​នាំ​ចេញ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ក្រុមហ៊ុនដឹកជញ្ជូនជាង៨០% ជួបបញ្ហាខ្លាំង ក្រោយមានវិធានការបិទខ្ទប់

ព័ត៌មាន
ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការបិទខ្ទប់ (Lockdown)រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅអំឡុងពេលចូលឆ្នាំខ្មែរមក សមាគមភ័…

ក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាស្នើឲ្យរដ្ឋជួយទិញត្រីដើម្បីផ្គត់ផ្គង់ពលរដ្ឋនៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
សមាគមវារីវប្បកម្មស្នើឲ្យ មានការជួយទិញត្រីរបស់វារីវប្បករ (អ្នកចិញ្ចឹមត្រី)កម្ពុជា នៅអំឡុងពេលមានការបិទខ្ទប់នេះ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ