ការនាំចេញអង្ករ​ធ្លាក់ចុះ

ក្នុង​ខែសីហា ការនាំចេញអង្ករកម្ពុជារអិល​ធ្លាក់ចុះខ្លាំង ដល់ទៅប្រមាណ ៣៥%


របាយការណ៍ដែលបានបង្ហាញដោយក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានៅខែកក្កដាកន្លងទៅនេះ សម្រេចបានត្រឹមតែជាង២,២ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅប្រមាណ ៣៥% បើធៀបនឹងខែសីហាឆ្នាំមុន។ ស្របពេលដែលនៅខែសីហា បង្ហាញពីការធ្លាក់ចុះការនាំចេញអង្ករ អ្នកជំនាញក្នុងវិស័យនេះ បានព្រមានថា គោលដៅ នាំចេញអង្ករឲ្យបានដល់៨០ម៉ឺនតោននៅឆ្នាំនេះ អាចនឹងមិនអាចសម្រេចបានឡើយ បើទោះបីជា មើលទៅលើការនាំចេញអង្កររបស់កម្ពុជាសរុបរយៈពេល៨ខែនៅឆ្នាំ២០២០នេះ គឺបានកើនឡើងជាង៣១% បើធៀបនឹង៨ខែដូចគ្នាកាលពីឆ្នាំ២០១៩ ក៏ដោយចុះ។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

របាយការណ៍​បាន​ឲ្យដឹងទៀតថា នៅក្នុង​ខែ​សីហាឆ្នាំ២០២០នេះ បិរមាណ នាំចេញអង្ករ​របស់​កម្ពុជា​សម្រេច​បាន​ជាង​២ម៉ឺន​២ពាន់​តោន ដែល​មាន​ថយចុះ​ប្រមាណ ១ម៉ឺន​២ពាន់តោន ពោលគឺធ្លាក់ចុះ​ដល់ទៅប្រមាណ ៣៥% ធៀបនឹង​ខែ​សីហា​ឆ្នាំ២០១៩។

អ្នកជំនាញ នៅក្នុង​វិស័យ​ស្រូវអង្ករ​កម្ពុជា​បាន​អះអាង​ថា ការធ្លាក់ចុះ នៃបរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែ​ចុងក្រោយនេះ គឺដោយសារតែ​បញ្ហា​អាកាស​ធាតុ​មិន​អំណោយផល។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​អះអាងថា សម្រាប់​រយៈពេល​ចុងក្រោយនេះ បរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា​មិនអាច​សម្រេច​បាន​ល្អទេ ដោយសារតែ​ផលប៉ះពាល់​បណ្ដាលមកពី​របាយទឹកភ្លៀង​មាន​មិនស្មើគ្នា។ លោកបន្ថែមថា ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ​នៃសហគមន៍​កសិកម្ម ដែលធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយក្រុមហ៊ុន​នាំចេញអង្ករ​កំពុង​ត្រូវបាន​ផល​អាក្រក់​ពី​បញ្ហា​រាំងស្ងួតនេះ។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ក៏បានព្រមាន​ដែរថា បញ្ហា​អាកាសធាតុនេះ វា​ក៏នឹង​ធ្វើឲ្យ​គោលដៅ​នាំចេញអង្ករ​៨០ម៉ឺនតោន​ ឬកៀក​ទៅនឹង​១លានតោន​របស់​កម្ពុជា​នៅឆ្នាំ២០២០ ទំនងជា​មិនអាច​សម្រេច​ទៅបានឡើយ។

បើទោះបីជា ការនាំចេញអង្ករ​នៅខែ​សីហា​ឆ្នាំនេះ មានការ​ធ្លាក់​ចុះ​ខ្លាំង​ក៏ដោយចុះ ប៉ុន្ដែ សម្រាប់​តួលេខ​នាំចេញ​អង្ករ​សរុប​សម្រាប់​រយៈពេល​៨ខែ នៅឆ្នាំ២០២០នេះ ជារួម​ការនាំចេញអង្ករ​នៅតែសម្រេចបាន​ជិត​៤៥ម៉ឺនតោន កើនឡើង​ជាង​៣១% ធៀបនឹង​៨ខែ​កាលពីឆ្នាំ២០១៩។ នេះបើតាម​របាយការណ៍​ពីក្រសួង​កសិកម្ម។

របាយការណ៍​ដដែលនេះ បានឲ្យដឹងទៀតថា នៅ៨ខែ​មកនេះ អង្ករ​កម្ពុជា​បាននាំចេញ​ទៅកាន់​ទិសដៅ​ចំនួន ៥៩ ប្រទេស ដោយក្នុងនោះ ទីផ្សារ​សំខាន់ៗជាងគេ​រួមមាន​សហភាពអឺរ៉ុប​មាន​ប្រមាណ ៣ម៉ឺនតោន កើនឡើង​ជិត​២៥% ទីផ្សារចិន​មានប្រមាណជាង​២ម៉ឺន​៦ពាន់តោន កើនជិត​២០% និងទីផ្សារ​ប្រទេស​អាស៊ាន​មានប្រមាណជិត​២ម៉ឺនតោន កើន​ជាង​៤២%។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា​សម្រេចបាន​ការនាំចេញ​អង្ករ​ប្រមាណ ៦២ម៉ឺនតោន​ធ្លាក់ចុះ​ជិត​១% ធៀបនឹង​ឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវរថភ្លើងក្រោមរូងភ្នំ តភ្ជាប់រវាងប្រទេសឡាវ និងចិន ត្រូវបានបញ្ចប់ការសាងសង់ហើយ!

ព័ត៌មាន
ផ្លូវរថភ្លើងក្រោមរូងភ្នំ ដែលមានប្រវែងជិត ៩គីឡូម៉ែត្រតភ្ជាប់រវាង ប្រទេសឡាវ និងប្រទេសចិន ត្រូវបានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីបានចំណាយពេលសាងសង…

អតិរេកពាណិជ្ជកម្មវៀតណាមមានដល់ជិត១២ ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ព័ត៌មាន
ស្របពេលដែលការនាំចេញនៅតែបន្ដកើនឡើង១,៦% ខណៈដែលការនាំចូលមានការធ្លាក់ចុះ ២,២%នោះ បានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាមសម្រេចបានដល់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ