អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម


ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។
ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា “ពិធីបញ្ចប់ការចាក់ប្លងសេនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨:១៥ នាទីព្រឹក ហើយវាជាសមិទ្ធផលដ៏អស្ចារ្យមួយឆ្ពោះទៅរកការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍នៅឆ្នាំនេះ។ យើងខ្ញុំសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ការិយាល័យលក់ ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវពិធីបញ្ចប់ការចាក់ប្លង់សេនៃខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម”។
ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម មាន៨៥១យូនីត ជាប្រភេទលំនៅឋាន និង៥១យូនីត ជាផ្ទះអាជីវកម្ម ទំហំអភិវឌ្ឍន៍សរុប 100,000 ម៉ែត្រការ៉េ លើផ្ទៃដីសាងសង់ 8221 ម៉ែត្រដែលនៅក្នុងតបន់អភិវឌ្ឍន៍(ទួលគោ) ផ្ដល់ជូនលោកអ្នកទាំងអគារលំនៅឋាន និងពាណិជ្ជកម្ម លើកកម្ពស់លទ្ធភាពទិញផ្ទះ បង្កើតការងារ និងទាក់ទាញការវិនិយោគបន្ថែមទៀតដើម្បីឆ្ពោះទៅរកមជ្ឈមណ្ឌលទីក្រុងដែលកំពុងរីកចម្រើន។
ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម រចនាឡើងជាខុនដូដែលបំពាក់ដោយគ្រឿងបរិក្ខារពេញលេញយ៉ាងពិសេស ប្លែកពីអ្វីដែលអតិថិជនរំពឹងថា នឹងរកទិញបាននៅក្នុងទីផ្សារអចលនទ្រព្យ។  បច្ចុប្បន្ន ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយដែលមាន សេវាសន្តិសុខ២៤ម៉ោង។ ក្នុងការអភិវឌ្ឍ ជាន់ទាំងមូលនឹងដាក់បញ្ចូលមណ្ឌលកម្សាន្តសម្រាប់មនុស្ស គ្រប់វ័យ រួមមានអាងហែលទឹកបែបទាក់ទាញ កន្លែងហាត់ប្រាណដែលមានបំពាក់គ្រឿងបរិក្ខារពេញលេញ សួនច្បារខៀវស្រងាត់ សួនកុមារ ទីលានបាល់បោះពាក់កណ្តាល ភោជនីយដ្ឋានផ្តាច់មុខ កន្លែងរង់ចាំ VIP និងកន្លែងចតរថយន្តជាច្រើនជាន់។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការយូនីតតូចៗ និងកាន់តែមានតម្លៃសមរម្យសម្រាប់យុវវ័យ និងគូស្វាមីភរិយាវ័យក្មេង ការអភិវឌ្ឍនឹងមានយូនីតប្រភេទស្ទូឌីយ៉ូប្រមាណ៧០% និងយូនីតដែលមានបន្ទប់គេង១ យូនីតផ្សេងទៀត ដែលមានបន្ទប់គេង២ បន្ទប់គេង៣ និងជាន់លើបង្អស់ដែលមានកម្ពស់ ៣ជាន់ ដ៏ល្អឥតខ្ចោះ មានចំនួនកំណត់។
នៅជាន់ផ្ទាល់ដីនៃការអភិវឌ្ឍ នឹងរាប់បញ្ចូលផ្លូវដើរក្នុងគម្រោងដ៏ពិសេស ដែលមានផ្ទះអាជីវកម្មកម្ពស់ ៣ជាន់កន្លះ ដែលគេរំពឹងថា នឹងទាក់ទាញម៉ាកយីហោអន្តរជាតិថ្មីៗ អាហារ និងភេសជ្ជៈ ជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីៗ និងផលិតផលល្បីៗ រួមទាំងភោជនីយដ្ឋាន និងម៉ូដទាន់សម័យដែលនឹងផ្តល់នូវបែបផែនជីវិតដ៏ទាក់ទាញសម្រាប់ក្រុមគ្រួសារ និងអ្នកមកទស្សនា រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នាពេលខាងមុខ។
លោក គួច ឡេងឃាង រំពឹងថា ការសាងសង់នេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ ជាមួយនឹងផ្ទះអាជីវកម្ម ដែលត្រូវប្រគល់ជូនទៅអតិថិជននៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់មកយូនីតលំនៅឋាននៅឆមាសទី២នៃឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រកបអាជីវកម្ម ទាំងអស់ចូលរួមពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅលើផ្លូវដើរក្នុងគម្រោងដ៏ពិសេសរបស់ខ្លួន។

ការិយាល័យលក់របស់រ៉ូយ៉ាល់ ផ្លាទីនឹម មានទីតាំងនៅផ្ទះលេខ១៥៣ ភូមិទី៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិតផ្លូវប្រសព្វលេខ៥៦៦ ផ្លូវលេខ៣៣៧។ ក្នុងឱកាសនេះ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នឹងផ្តល់ជូនដល់ភ្ញៀវទាំងអស់ក្នុងពិធីបញ្ចប់ការចាក់ប្លងសេនូវអាហារសម្រន់ High-Tea និងប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបានកក់ទុកយូនីតនីមួយៗ ដោយជោគជ័យនៅថ្ងៃនោះ។

ជាមួយគ្នានេះ លោក Ryan Ong Jia Ming នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា ជាមួយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍសំណង់ និងអចលនទ្រព្យរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម បានដាក់បញ្ចូលនូវវិធីសាស្ត្រសំណង់ចុងក្រោយបង្អស់ និងទស្សនទានស្តីពី គ្រប់គ្រងអគារទំនើបៗពេញនៅគ្រប់ដំណាក់កាលសាងសង់របស់ខ្លួន។

លោក Ryan Ong Jia Ming បានលើកឡើងយ៉ាងដូច្នេះថា៖ "យើងខ្ញុំប្តេជ្ញាផ្តល់ជូននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ គួបផ្សំជាមួយនឹងផ្លូវដើរក្នុងគម្រោងដ៏ពិសេស និងកន្លែងកម្សាន្តមួយជាន់ពេញដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ។ យើងខ្ញុំជឿជាក់ថា រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់យើង ហើយនឹងកំណត់គោលការណ៍ជាក់ស្ដែងចុងក្រោយសម្រាប់ការអភិវឌ្ឍនៅតំបន់ទួលគោក។ ក្រោមការដឹកនាំរបស់ក្រុមការងារសាងសង់របស់យើង រួមមានអ្នកជំនាញផ្នែកសំណង់អន្តរជាតិ និងវិស្វករសម្រាប់ការសាងសង់ទាំងមូលនៃគម្រោងអភិវឌ្ឍន៍ ការត្រួតពិនិត្យយ៉ាងដិតដល់ និងធានាថាគម្រោងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងតាមលក្ខណៈបច្ចេកទេសជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោងរបស់យើងខ្ញុំ។លទ្ធផលត្រូវបានផ្ដល់ជូននៅថ្ងៃនេះជាមួយនឹងពិធីបញ្ចប់ការចាក់ប្លងសេនៃជាន់ទី៣០របស់យើងខ្ញុំ។ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម សម្រេចបានជោគជ័យនូវគោលដៅដ៏សំខាន់មួយ ដោយខ្លួនសន្យាថា នឹងផ្ដល់ជូននូវលំនៅឋានដ៏មានគុណភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកនាយកប្រតិបត្តិ បានរំពឹងថា ការសាងសង់នេះនឹងបញ្ចប់ក្នុងឆ្នាំនេះ ជាមួយនឹងផ្ទះអាជីវកម្មដែលត្រូវប្រគល់ជូននៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់មកអគារលំនៅឋាននៅឆមាសទី២ ឆ្នាំនេះ។ ដូច្នេះម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះអញ្ជើញចូលរួមជាមួយយើងខ្ញុំក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់លោកអ្នកនៅលើផ្លូវដើរក្នុងគម្រោងដ៏ពិសេសនេះ។
ដើម្បីធានាបានថា ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះអាចទិញយូនីតក្នុងខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម និងទាញយកអត្ថប្រយោជន៍រាប់រយនៃការក្លាយជាផ្នែកមួយនៃម្ចាស់កិត្តិយសរបស់គម្រោងអភិវឌ្ឍន៍ និងឈ្វេងយល់បន្ថែមអំពីរបៀបពង្រីកអាជីវកម្មរបស់លោកអ្នកទៅក្នុងផ្លូវដើរនៃគម្រោង អភិវឌ្ឍន៍នេះ។ ក្រុមការងារដែលមានអ្នកប្រឹក្សាផ្នែកលក់ដ៏រួសរាយរាក់ទាក់ចំនួន ៦០នាក់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីណែនាំបន្ថែមនូវព័ត៌មានលម្អិតរបស់ខ្លួន និងថែមទាំងមានការបញ្ចុះតម្លៃសិនពិសេស សម្រាប់រាល់យូនីតដែលបានកក់ទុកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនរដ្ឋចិនធំមួយចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុនចិនដ៏ធំមួយ China Energy Construction International បានអះអាងថា ក្រុមហ៊ុនខ្លួនសហការជាមួយក្រុមហ៊ុនក្នុងស្រុក នឹងប…

ជីប ម៉ុង បើកសម្ពោធជាផ្លូវការសណ្ឋាគារយីហោអន្តរជាតិទី២របស់ខ្លួន ក្រោមទុនវិនិយោគ៨០លានដុល្លារ

ព័ត៌មាន
សណ្ឋាគារលំដាប់ផ្កាយ៤ តម្លៃ៨០លានដុល្លារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ របស់ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ