កម្ចីក្នុងវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបញ្ចេញកម្ចីបាន៤៥%ហើយនៃដើមទុន៥៥លានដុល្លារ


គិតតាំងពីខែមករា មកត្រឹមខែមីនាឆ្នាំ២០២១នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីបាន៤៥%ហើយ នៃទំហំកម្ចី ៥៥លានដុល្លារអាមេរិកដែលត្រូវបានបង្កើននៅឆ្នាំ២០២១នេះ ខណៈដែលពេញមួយឆ្នាំនេះ រំពឹងថាការផ្ដល់កម្ចីនឹងកើនឡើងដល់ទៅ ២៦% ធៀបនឹងឆ្នាំ២០២០កន្លងទៅ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគាររដ្ឋមួយនេះ។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)
ដោយ

លោក ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម បាន​ឲ្យ​ដឹង​ថា តាម​ផែនការអាជីវកម្ម ឆ្នាំ​២០២១ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB)​រំពឹង​ថា ការ​ផ្តល់​កម្ចី​នឹង​កើន​ដល់​វិស័យ​កសិកម្ម​នឹង​កើនឡើង​ប្រមាណ​២៦%​បើ​ធៀប​នឹង​ឆ្នាំ​២០២០​។

បើ​តាម​លោក ចាន់ សីហា នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ក៏​បាន​ត្រៀម​មូលនិធិ​បន្ថែម​ទៀត សម្រាប់​ផ្តល់​កម្ចី​ដល់​សហគមន៍​កសិកម្ម ដោយ​អត្រា​ការ​ប្រាក់​ត្រឹមតែ ០,៨% ក្នុង​មួយ​ខែ ហើយ​ក៏​រំពឹង​ថា សហគមន៍​កសិកម្ម​ទាំង​អស់នោះ នឹង​មានគុណ​វឌ្ឍន៍​គ្រប់គ្រាន់ ដែល​នឹង​អាច​ស្នើ​សុំ​កម្ចី​មក​កាន់​ធនាគារ​អភិវឌ្ឍ​ជនបទ​បាន​កាន់តែ​ច្រើន​ផង​ដែរ​។

លោក យ៉ង់ ប៉ាក់ អគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុន អា​ហ្គ្រី​ប៊ី (​ខេ​ម​បូ​ឌា​) បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា កន្លង​ទៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) មិន​ធ្លាប់​មាន​ផ្តល់​ឥណទាន​សម្រាប់​កសិករ​នៅឡើយ​ទេ ទើបតែ​មាននៅ​ក្នុងឆ្នាំនេះ ថែម​ទាំង​ផ្តល់​ជូន​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ទៀត ដូចនេះ​លោក​យល់​ថា ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) កំពុង​តែ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​កសិករ ប៉ុន្តែ​ជួយ​បាន​ក្នុង​កម្រិត​ណា លោក​ក៏​មិន​ទាន់​ដឹង​ដែរ ព្រោះថា ផលិតផល​ឥណទាន​របស់​កសិករ​នេះ ទើបតែ​ចាប់ផ្តើម​ក្នុងឆ្នាំនេះ​។

សូម​បញ្ជាក់​ថា អាជីវកម្ម​ភាគច្រើន​ដែល​បាន​ស្នើ​សុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម គឺជា​អាជីវកម្ម​ទាក់ទង​នឹង​ការ​ចិ​ញ្ចឹ​សត្វ កា​ដាំ​ដុះ​កសិកម្ម និង​វា​រី​វ​កម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃចំពេលទិន្នផលធ្លាក់ចុះនៅដើមឆ្នាំនេះ

ព័ត៌មាន
ម្ចាស់ចំការស្វាយចន្ទីនៅតាមខេត្តជាច្រើនបានត្អូញត្អែរថា នៅមួយរយៈចុងក្រោយនេះ តម្លៃគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះជាងមុនេះ នៅចំពេលដែលទិន្នផលប្រ…

ក្រោយជាប់កឿងនៅព្រែកជីកស៊ុយអេជិតមួយសប្តាហ៍នាវាយក្ស «Ever Given» ត្រូវរំដោះបានហើយ

ព័ត៌មាន
នាវាយក្សដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុនបានដែលជាប់កឿងនៅព្រែកជីកស៊ុយអេក្នុងប្រទេសអេហ្ស៊ីបអស់ពេលជិតមួយសប្តាហ៍មកហើយ ពេលនេះត្រូវបានក្រុមជួយសង្គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ