រុស្ស៊ី និងអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សា និងដោះស្រាយវិបត្តិដោយសន្តិវិធី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ចង់ឃើញថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សាគ្នា និងដោះស្រាយវិបត្តិរវាងប្រទេសទាំងពីរដោយសន្តិវិធីជាជាងការធ្វើសង្គ្រាម។ ការបង្ហាញក្តីកង្វល់របស់ថ្នាក់ដឹកនាំទាំងពីរនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសធ្វើប្រតិបត្តិការយោធោនៅអ៊ុយក្រែននៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ថ្នាក់ដឹករុស្ស៊ីអះអាងថា ការធ្វើប្រតិបត្តិការយោធានេះ ធ្វើឡើងតាមសំណើររបស់ថ្នាក់ដឹកនាំតំបន់ផ្តាច់ខ្លួនដូណេត និងលូហាន់ ដែលខ្លួនទើបប្រកាសទទួលស្គាល់ជារដ្ឋឯករាជ្យបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

នាសន្និសីទសារព័ត៌មានក្រោយជំនួបជាមួយឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការធ្វើប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនជាក្តីកង្វល់រួមរបស់ពិភពលោករួមទាំងអាស៊ានផងដែរ។ ទោះបីវាមិនស្ថិតក្នុងកុងសង់ស៊ីសរបស់អាស៊ានក្នុងការចេញសេចក្តីថ្លែងការណ៍ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាជាសម្ងាត់ក្នុងជំនួបទ្វេភាគី និងចង់ឃើញថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សាគ្នា និងដំណោះស្រាយវិបត្តិដោយសន្តិវិធី ជាជាងការប្រើប្រាស់អាវុធ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសុន្ទរកថា តាមទូរទស្សន៍នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ដោយប្រកាសធ្វើប្រតិបត្តិការយោធាតំបន់ផ្តាច់ខ្លួនដូណេត និងលូហាន់ក្នុងទឹកដីអ៊ុយក្រែន ដែលខ្លួនទើបទទួលស្គាល់ជារដ្ឋឯករាជ្យ។ លោក ពូទីន អះអាងថា ការសម្រេចធ្វើប្រតិបត្តិការយោធានៅតំបន់ដែលខ្លួនហៅថា ដុនបាស់ នេះ គឺធ្វើឡើងតាមសំណើររបស់ថ្នាក់ដឹកនាំតំបន់ផ្តាច់ខ្លួនទាំងពីរ ដែលស្នើសុំជំនួយយោធាដើម្បីប្រឆាំងនឹងក្រុងកៀវ។ 

ក្នុងសុន្ទរកថាដដែលនោះប្រធានធានាធិបតីរុស្ស៊ីក៏បានប្រាប់ឲ្យកងកម្លាំងយោធារបស់អ៊ុយក្រែនទម្លាក់អាវុធចុះ និងព្រមានចាត់វិធានការលើអ្នកដែលជ្រៀតជ្រែកក្នុងប្រតិបត្តិការយោធោនេះមិនឲ្យរួចខ្លួនជាដាច់ខាត។ ថ្នាក់ដឹកនាំរុស្ស៊ីអះអាងថា ការធ្វើប្រតិបត្តិការយោធានេះ គឺដើម្បីការពារអាយុជីវិតមនុស្សតែប៉ុណ្ណោះ។

ភ្លាមៗនោះ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២៤ កុម្ភៈ ដើម្បីជំរុញឲ្យរុស្ស៊ីបញ្ឈប់ការធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក៏បានចេញមកប្រតិកម្ម និងថ្កោលទោសខ្លាំងៗលើសកម្មភាពយោធារបស់រុស្ស៊ីផងដែរ។ លោក បៃដិន បានចាត់ទុកការធ្វើប្រតិបត្តិការយោធារបស់រុស្ស៊ីជាគ្រោងទុនមុន និងព្រមានឲ្យរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែន ស្លាប់របួស និងខូចខាតអស់ជាច្រើន

ព័ត៌មាន
ក្រោយមានការផ្ទុះសង្គ្រាមប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ មក សភាពការណ៍នៅអ៊ុយក្រែននៅបន្ដវឹកវនៅឡ…

កម្ពុជារំពឹងចិនក្តោបទីផ្សារ៦០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែមានជំនឿខ្ពស់លើទីផ្សារចិន ក្នុងការស្រូបទាញការនាំចេញអង្កររបស់កម្ពុជា ដោយរំពឹងថា អាចក្តោបក្តាប់ចំណែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ