រុស្សីកំពុងស្វែងរកទាហានស្ម័គ្រចិត្ត ដើម្បីបម្រើក្នុងសមរភូមិអ៊ុយក្រែន

រុស្ស៊ីប្រកាសរើសទាហានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយផ្ដល់ប្រាក់ឈ្នួលជិត៣ពាន់ដុល្លារក្នុងមួយខែ


ខណៈដែលបាក់ទ័ពនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ពេលនេះកងទ័ពរុស្ស៊កំពុងស្វែងរកទាហានថ្មីក្នុងក្របខណ្ឌជាទាហានជាប់កិច្ចសន្យា ដើម្បីចូលបម្រើការក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ីបានប្រើរថយន្តចល័តក្នុងការទាក់ទាញអ្នកស្ម័គ្រចិត្តដែលស្រលាញ់ការពារជាតិ ហើយនិងផ្តល់ប្រាក់ខែជិត៣ពាន់ដុល្លារក្នុងមួយខែឯណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំ។
រុស្ស៊ីប្រកាសរើសទាហានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយផ្ដល់ប្រាក់ឈ្នួលជិត៣ពាន់លានដុល្លារក្នុងមួយខែ

អង្គភាពពិសេសមួយបានប្រើប្រាស់​​រថយន្តដឹកទំនិញ ដោយមានបិត​បដាឃោសនា​ផ្សព្វផ្សាយពីការរើសទាហានថ្មីជាប់កិច្ចសន្យា​ ដែលស្ថិតនៅក្នុងឧទ្យាន​កណ្តាលក្រុងរូស្តូវ (Rostov) ភាគខាងត្បូងប្រទេសរុស្សី។

កន្លងមកនេះ ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន មិនដែលបានបង្ហាញពីការខាតបង់យោធាជាក់លាក់ណាមួយរបស់ពួកគេនោះឡើយ ចាប់តាំងទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែនមក ប៉ុន្តែទីភ្នាក់ងារចារកម្មរបស់ប្រទេសលោកខាងលិចនាពេលកន្លងមក បានប៉ាន់ស្មានឃើញថា មានការបាត់បង់ទាហានរាប់ម៉ឺននាក់ទាំងសងខាងរៀងៗខ្លួន។

តួយ៉ាង ចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ទីក្រុងមូស្គូមិនដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ជាផ្លូវការណាមួយ ដែលនៅពេលនោះយោធារុស្សីបានបញ្ជាក់ថា​ ទាហានខ្លួនដែលស្លាប់មានជាង ១៣០០ នាក់ និងរបួសជិត ៤ពាន់នាក់ផ្សេងទៀត។ ហើយនៅពេលថ្មីៗនេះទៀតសោត ទីក្រុងម៉ស្គូហាក់បង្ហាញពីភាពចុះខ្សោយ​ពីអនុភាពយោធាជើងគោករបស់ខ្លួន ដោយកាលពីសប្តាហ៍មុនខ្លួន​បានធ្វើការប្រមូលផ្តុំកងកម្លាំងទូទាំងប្រទេស ដើម្បីពង្រឹងវិស័យយោធាឡើងវិញផងដែរ។

បើតាមមន្ត្រីយោធាដែលទទួលបន្ទុកផ្នែកជ្រើសរើសកងកម្លាំងនៅទីក្រុង Rostov​​ នោះ បាននិយាយថា ការទទួលជ្រើសរើសភាគច្រើន​ត្រូវការបុរស ដែលជាជនជាតិរុស្សី និងបរទេសមាន​អាយុពី ១៨ ទៅ​ ៦០ ឆ្នាំ ដែលតម្រូវឲ្យមានកម្រិតអប់រំយ៉ាងហោច​ណាស់​ត្រឹមថ្នាក់វិទ្យាល័យដែរ។

ជាមួយគ្នានេះ លោក Sergei Ardashev ដែលជាឧត្តមសេនីយ៍ម្នាក់​ក្នុងជួរយោធារុស្សី បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា «ប្រជាពលរដ្ឋដែលមានចិត្តស្នេហាជាតិ និងវីរភាពអាចត្រូវជ្រើសរើស​ជាកងកម្លាំងកិច្ចសន្យា​រយៈពេល ៣ ទៅ ៦ ខែ ដើម្បីចូលរួម​ក្នុងប្រតិបត្តិការយោធាពិសេស ដោយលោក​សន្យាថា នឹងមានការបណ្តុះបណ្តាលយោធា​ជាមុន​ថែមទៀតផង។

ក្នុងនោះដែរ ប្រាក់ឈ្នួលអប្បបរមា​ប្រចាំខែ​ដែលត្រូវបានផ្តល់ជូនគឺ ២៧០០ ដុល្លារក្នុងមួយខែ ដែលស្ទើរតែបីដងនៃប្រាក់ខែយោធាថ្នាក់ជាតិរបស់រុស្សីទៅហើយ។

យ៉ាងណាក៏ដោយចុះ មកទល់ពេលនេះ នៅមិនទាន់មាន​របាយការណ៍បង្ហាញថា រុស្ស៊ីបាន​បញ្ចូលឈ្មោះទាហានថ្មី​សម្រាប់​ធ្វើការសង្គ្រាម​នៅអ៊ុយក្រែន​បាន​ដល់ចំនួន​ប៉ុន្មាន​នៅឡើយទេ៕




អត្ថបទបន្ទាប់


ចិនក្ដៅស្លឹកត្រចៀក ក្រោយលឺលោកចូ បៃដិនថា កងទ័ពប្រចាំការរបស់អាមេរិក នឹងជួយការពារតៃវ៉ាន់

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញមុខមកនិយាយចំៗថា កងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើមានការឈ្លានពានពីសំ…

ក្រសួងកសិកម្មស្នើឲ្យសម្តេច ស ខេង ជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ