វ៉ាក់សាំងកូវីដ-១៩ថ្មីរបស់រុស្ស៊ី ចាក់តែមួយដូស

រុស្ស៊ីអនុញ្ញាតឲ្យប្រើ​វ៉ាក់សាំងថ្មី ឈ្មោះ Sputnik Light ដែលចាក់តែមួយដូស


ប្រទេសរុស្ស៊ីប្រកាសអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំងមួយប្រភេទទៀត ឈ្មោះវ៉ាក់សាំង Sputnik Light ដែល​ចាក់តែមួយដូស ហើយ​វ៉ាក់សាំងកូវីដ-១៩ថ្មីនេះ ត្រូវបាន​អាជ្ញាធរសុខាភិបាលរុស្ស៊ីនិយាយថា មានប្រសិទ្ធភាព ៧៩% ។
រុស្ស៊ីអនុញ្ញាតឲ្យប្រើ​វ៉ាក់សាំងថ្មី ឈ្មោះ Sputnik Light ដែលចាក់តែមួយដូស
ដោយ

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ Sputnik Light នេះ ដែល​ផលិតដោយវិទ្យាស្ថាន​ស្រាវជ្រាវ ហ្គាម៉ាឡីយ៉ា របស់ទីក្រុង​មូស្គូ មានអត្រា​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លងមេរោគកូវីដ-១៩ បាន ៧៩% និងមានតម្លៃ​ក្រោម ១០ដុល្លារក្នុងមួយដូស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីអិនប៊ីស៊ី ។

RDIF បាននិយាយថា ការសាកល្បង​ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ទៅលើ​មនុស្ស​ ៧០០០នាក់ បាននិងកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសរុស្ស៊ី អារ៉ាប់រួម និងហ្គាណា រួមទាំងប្រទេស​ផ្សេងៗទៀត ។ លទ្ធផល​បណ្ដោះអាសន្នត្រូវគេរំពឹងថា នឹង​ចេញនៅចុងខែនេះ ។ 

លោក Kirill Dmitriev អគ្គនាយកប្រតិបត្តិនៃ RDIF បាននិយាយថា ទោះបីជា​វ៉ាក់សាំង Sputnik Light ដែលចាក់តែមួយដូស​នេះ មានតម្លៃធូរថ្លៃមែន ពោលគឺ​ក្រោម ១០ដុល្លារ​ក្នុង​មួយដូស ក៏ពិតមែន ប៉ុន្តែ វ៉ាក់សាំង Sputnik V ដែលចាក់ពីរដូស នៅតែជា​ប្រភព​វ៉ាក់សាំង​សំខាន់ជាងគេ​សម្រាប់ការចាក់នៅប្រទេសរុស្ស៊ី ដដែល ។ 

លោក Dmitriev បានបន្តថា វ៉ាក់សាំង​ Sputnik Light នេះ​នឹងត្រូវ​នាំចេញទៅក្រៅប្រទេស​ទៅឲ្យ​ដៃគូ​អន្តរជាតិ ដើម្បី​ជួយ​បង្កើន​អត្រា​នៃការចាក់វ៉ាក់សាំង​នៅប្រទេស​មួយចំនួន ដែលកំពុងប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លងកូវីដ-១៩ និង​ប្រភេទបំប្លែងថ្មី​នៃវីរុសនេះ ។

គិតត្រឹមថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ​២០២១ នេះ RDIF បាននិយាយថា ប្រជាជន​ជាង​ ២០លាននាក់ហើយ នៅជុំវិញពិភពលោក បានទទួល​ចាក់ដូសទីមួយ នៃវ៉ាក់សាំង​ Sputnik V ៕




អត្ថបទបន្ទាប់


«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

ព័ត៌មាន
ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Sm…

ហេតុអ្វីវិបត្តិកូវីដ-១៩ មិនអាចទាញទម្លាក់តម្លៃអចលនទ្រព្យ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល២០០៨?

ព័ត៌មាន
គិតមកទល់ពេលនេះ គឺមានរយៈពេលជាង១ឆ្នាំហើយ ដែលការ​ឆ្លងរាលដាល​កូវីដ-១៩ នៅបន្ដ​អូសន្លាយ ព្រមទាំង​បាន​និងកំពុងបង្ក​ឲ្យមាន​ការរាំងស្ទះ​ដល់ចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ