ថាមពលអឺរ៉ុប-រុស្ស៊ី

រស្ស៊ីត្រៀមបើកការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបឡើងវិញ តាមរយៈបំពង់បង្ហូរចាស់ដែលផ្អាកសកម្មភាពតាំងតែពីមុនសង្គ្រាម


ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺ ណូវ៉ាក់(Alexander Novak) បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការផ្គត់ផ្គង់ឧស្ម័នឡើងវិញទៅកាន់តំបន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ ឈ្មោះ យ៉ាម៉ាល-អឺរ៉ុប ដែលជាបំពង់បង្ហូរឧស្ម័ន ត្រូវបានគេឈប់ប្រើប្រាស់តាំងតែពីមុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
រូបតំណាង៖ ថាមពលរុស្ស៊ី-អឺរ៉ុប

លោកអាឡិចសាន់ដឺ ណូវ៉ាក់ បានប្រាប់សារព័ត៌មានរដ្ឋរស្ស៊ី TASS ថា ទីផ្សារថាមពលនៅអ៊ឺរ៉ុបនៅតែត្រូវការពាក់ព័ន្ធ ជាមួយនឹងរុស្ស៊ីដោយមិនអាចជៀសរួច ដោយសារបច្ចុប្បន្នការខ្វះខាតឧស្ម័នក្នុងតំបន់មួយនេះនៅតែបន្ត ដូចនេះហើយវាជាឱកាសដើម្បីបន្តការផ្គត់ផ្គង់ឡើងវិញ។ បើតាមមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះ រុស្ស៊ីចង់ចាប់ផ្តើមបង្ហូរឧស្ម័នឱ្យអឺរ៉ុបឡើងវិញ តាមរយៈបំពង់ដែលមានឈ្មោះថា យ៉ាម៉ាល-អឺរ៉ុប (Yamal-Europe Pipeline)។

ជាធម្មតា បំពង់ Yamal-Europe នេះហូរទៅទិសខាងលិច នៃអឺរ៉ុប ប៉ុន្តែវាលែងមានប្រតិបត្តិការ ចាប់តាំងពីខែធ្នូឆ្នាំ២០២១ មកម្ល៉េះ ដោយសារកាលនោះប៉ូឡូញបានផ្អាកការបញ្ជាទិញ ដោយងាកមកទិញឧស្ម័នរបស់អាល្លឺម៉ង់ ដែលបានស្តុកទុកច្រើន។ ប៉ុន្តែចាប់តាំងពីខែឧសភា ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលប៉ូឡូញ បានលុបចោលកិច្ចសន្យាទិញឧស្ម័នជាមួយទីក្រុងម៉ូស្គូតែម្តង ពិសេសនៅបន្ទាប់ពីវិមានក្រឹមឡាំងដាក់សម្ពាធឱ្យអឺរ៉ុប បង់ថ្លៃឧស្ម័នជាប្រាក់រូប្លរបស់រុស្ស៊ី។

ក្រោយមក ជាការឆ្លើយតបរុស្ស៊ីបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប៉ូឡូញ ដែលមានចំណែកក្នុងប្រតិបត្តិការរបស់បំពង់បង្ហូរឧស្ម័ន យ៉ាម៉ាល-អឺរ៉ុប ដែលធ្វើឱ្យក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ផ្អាកការបង្ហូរថាមពល សូម្បីតែនៅក្នុងកិច្ចសន្យានានា ដែលមិនជាប់ពាក់ព័ន្ធ។

ក្រៅតែពីបានបង្ហើប ការចង់ផ្គត់ផ្គង់ឧស្ម័នឡើងវិញឱ្យអឺរ៉ុប មន្ត្រីជាន់ខ្ពស់របស់ទីក្រុងម៉ូស្គូបានឱ្យដឹងផងដែរថា ការជំរុញផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុប តាមរយៈប្រទេសតួគី ដែលគេកំពុងរៀបចំឱ្យប្រទេសមួយនេះ ក្លាយជាមជ្ឈមណ្ឌលចែកចាយបន្តថាមពលរុស្ស៊ីទៅកាន់តំបន់អឺរ៉ុប។

សូមជម្រាបថា ទីក្រុងមូស្គូរំពឹងថា ខ្លួននឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) សរុបឱ្យបានដល់ចំនួន ២១ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុប ត្រឹមដំណាច់ឆ្នាំ២០២២ ខណៈគិតត្រឹម ១១ខែឆ្នាំនេះ រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវឱ្យអឺរ៉ុបបានជាង ១៩លានម៉ែត្រគូបហើយ។ នេះបើតាមសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដដែល៕




អត្ថបទបន្ទាប់


ចិនផ្តល់វ៉ាក់សាំងសត្វចំនួន១លានកម្រិត ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វ

ព័ត៌មាន
កម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិត (វ៉ាក់សាំងដុំពកស្បែកគោក្របី ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងអុតក្តាម ៥០ម៉ឺនកម្រិត…

ហុងកុងគ្រោងបើកព្រំដែនជាមួយចិនដីគោកឡើងវិញនៅខែក្រោយ ទោះករណីឆ្លងកូវីដកំពុងរាលដាលខ្លាំងក៏ដោយ

ព័ត៌មាន
ប្រមុខដឹកនាំក្រុងហុងកុងដែលមានទំនោរទៅរករដ្ឋាភិបាលចិនដីគោក លោក ចន លី បានប្រកាសកាលពីពេលថ្មីៗនេះថា ទីក្រុងមួយនេះ នឹងបើកព្រំប្រទល់ជាមួយចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ