រុស្សីថាមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែនឡើយ

វិបត្តិនៅអ៊ុយក្រែន៖ រុស្សីថាមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែនឡើយ ហើយចង់បានទំនាក់ទំនងគោរពគ្នាទៅវិញទៅមកជាមួយអាមេរិក


ភាគីរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនចង់បានទំនាក់ទំនងបែបគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងបានបដិសេធការចោទប្រកាន់ថា ខ្លួនកំពុងគំរាមកំហែងដល់ប្រទេសអ៊ុយក្រែន។ ការលើកឡើងដូចនេះ ស្របពេលដែលចក្រភពអង់គ្លេសបានបង្ហើបពីផែនការកំពុងរៀបចំទណ្ឌកម្មថ្មីៗប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានបារាំង AFP។
រុស្សីថាមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែនឡើយ
ដោយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់ទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃអាទិត្យថា យើងចង់បានទំនាក់ទំនងល្អ ស្មើភាព និងការគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ដូចគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Lavrov បានបន្ថែមថា រុស្ស៊ីមិនចង់ឈរក្នុងជំហរមួយ ដែលសន្តិសុខរបស់រុស្សីត្រូវបានរំលោភបំពាន និងគំរាមកំហែងជារៀងរាល់ថ្ងៃនោះទេ។

ការលើកឡើងដូចនេះរបស់មន្ត្រីជាន់ខ្ពស់ក្រុងមូស្គូ គឺចង់សំដៅដល់ការគំរាមកំហែងពីកងទ័ពណាតូ ដែលក្រោយពីបញ្ចប់សង្រ្គាមត្រជាក់ មាននៅជាង១៤ប្រទេសក្បែរខាងប្រទេសរុស្សី និងសុទ្ធសឹងជាប្រទេសអតីតសហភាពសូវៀត។ រុស្សីទាមទារឲ្យបញ្ចប់ការធ្វើសមយុទ្ធពីប្រទេសទាំងនេះ បូករួមការដកទ័ពណាតូទាំងអស់ចេញពីតំបន់ផងដែរ។

គួររំឭកថា ភាពតានតឹងបានកើនឡើងរវាងទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បន្ទាប់ពីរដ្ឋាភិបាលលោកខាងលិចផ្តើមចោទប្រកាន់រុស្ស៊ីពីការប្រមូលទ័ពរាប់ម៉ឺននាក់ មកព្រំដែនខ្លួនជាមួយប្រទេសអ៊ុយក្រែន ដែលជាអតីតសមាជិករបស់សហភាពសូវៀត។

ការបង្កើនកម្លាំងយោធាបានបង្កឱ្យមានការភ័យខ្លាចថា រុស្ស៊ីកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន ប្រការនេះធ្វើឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅកាត់ថាណាតូ និងសមាជិករបស់ខ្លួននៅក្នុងតំបន់ ផ្តើមពង្រឹងការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅទីនោះដែរ ទុកជាការឆ្លើយតប។

យ៉ាងណាមិញ មេដឹកនាំលោកខាងលិចបានព្យាយាមបន្ធូរបន្ថយភាពតានតឹងនេះ ដោយបានឈានដល់ការជជែកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែបស្ចិមលោកក៏ប្តេជ្ញាផងដែរនូវទណ្ឌកម្មថ្មី ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងមូស្គូចាប់ផ្តើមការវាយប្រហារអ៊ុយក្រែនពិតមែន។ ជាក់ស្តែង ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ដែលនឹងកំណត់គោលដៅលើក្រុមហ៊ុនធំៗ ដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចតៃវ៉ាន់ឆ្នាំ២០២១ កើនឡើងលឿនបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ទោះរងសម្ពាធកាន់តែខ្លាំងពីក្រុងប៉េកាំងក្ដី

ព័ត៌មាន
បើទោះបីជា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងក្ដី ប៉ុន្ដែកោះតៃវ៉ាន់ នៅតែរក្សាជំហរឹងមាំរបស់ខ្លួនទាំងនៅក្នុង…

អាមេរិកហៅកូរ៉េខាងជើងវិលរកតុចរចាវិញ ក្រោយការសាកល្បងមីស៊ីលកម្លាំងខ្លាំងបំផុតដូចនៅឆ្នាំ២០១៧

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យទី៣០មករាថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ការសាកល្បងកាំជ្រួចកាន់តែកើនឡើងរបស់កូរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ