ប្រទេសរុស្ស៊ី

រុស្ស៊ីផ្អាកបង្ហូរឧស្ម័នឱ្យអឺរ៉ុបដោយគ្មានពេលកំណត់ ក្រោយG7សម្រេចជាផ្លូវការវិធានការកំណត់តម្លៃប្រេងរុស្ស៊ី


កាលពីដើមសប្តាហ៍មុន គ្រាដែលរុស្ស៊ីប្រកាសផ្អាកបង្ហូរឧស្ម័នបណ្តោះអាសន្នរយៈពេល៣ថ្ងៃទៅឱ្យអឺរ៉ុបនោះ មេដឹកនាំអឺរ៉ុបបារម្ភថាម៉ូស្គូនឹងប្រើឱកាសនេះ លែងផ្គត់ផ្គង់ឧស្ម័នឱ្យខ្លួនបន្តទៀត។ ពេលនេះក្តីបារម្ភបានក្លាយជាពិត ក្រោយពីភាគីរុស្ស៊ីកាលពីចុងសប្តាហ៍មុន បានប្រកាស បន្តការផ្អាកបង្ហូរឧស្ម័នឱ្យអឺរ៉ុបទាំងស្រុង ដោយមិនមានពេលកំណត់ថា ថ្ងៃណានឹងចាប់ផ្តើមផ្គត់ផ្គង់ឱ្យវិញឡើយ។
រុស្ស៊ីផ្អាកបង្ហូរឧស្ម័នឱ្យអឺរ៉ុបដោយគ្មានពេលកំណត់!

ការបញ្ឈប់នេះទៀតសោតធ្វើឡើងបន្ទាប់ពីក្រុមប្រទេសអ្នកមានទាំង៧ ហៅកាត់ថា G7 បានសម្រេចជាផ្លូវការដាក់ចេញយន្តការកំណត់តម្លៃប្រេងរុស្ស៊ីនៅលើទីផ្សារអន្តរជាតិ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដូចគ្នា។ ប្រការទាំងនេះកំពុងបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមថាមពលរវាងរុស្ស៊ីនិងអឺរ៉ុបកំពុងកើតឡើងកាន់តែខ្លាំងជាងមុន និងដោយជៀសមិនរួច។

យន្តការកំណត់តម្លៃប្រេងរុស្ស៊ីលើទីផ្សារសកល

នៅក្នុងកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់G7បានយល់ព្រមបង្កើតយន្តការកំណត់តម្លៃប្រេងរុស្ស៊ី។ គោលដៅ គឺធ្វើយ៉ាងណា ឲ្យរុស្ស៊ីបាត់បង់ចំណូល ដ៏សំខាន់ដែលម៉ូស្គូយកទៅប្រើធ្វើសង្រ្គាមនៅអ៊ុយក្រែន។ បើតាមមយន្តការរបស់G7 ប្រេងរុស្ស៊ី នឹងត្រូវគេទិញក្នុងតម្លៃថោកជាងរាល់ដង ប៉ុន្តែតម្លៃនោះនៅតែខ្ពស់ជាងថ្លៃដើមផលិតបន្តិចបន្តួច។ ក្នុងន័យនេះ រុស្ស៊ីអាចរកប្រាក់ចំណេញបានតិចតួចបំផុតពីការលក់ប្រេង។

បន្ថែមពីលើនេះ យន្តការថ្មីនឹងហាមឃាត់មិនកប៉ាល់ដឹកជញ្ជូនដែលភាគច្រើនជាកប៉ាល់អឺរ៉ុប និងកប៉ាល់អង់គ្លេស ចរាចរ ដឹកជញ្ជូនប្រេងរុស្ស៊ីឡើយ បើសិនជាគេដឹងថាប្រេងនោះបានទិញលក់លើសពីតម្លៃដែលគេបានកំណត់។ គេនឹងអនុញ្ញាតឲ្យកប៉ាល់អឺរ៉ុប ដឹកជញ្ជូនតែប្រេងរុស្ស៊ី ដែលលក់ក្នុងតម្លៃស្មើ ឬទាបជាងតម្លៃប្រេងកំណត់ក្នុងយន្តការ របស់G7។

រុស្ស៊ីឈប់បង្ហូរឧស្ម័នឱ្យអឺរ៉ុប

ក្រោយយន្តការរបស់ G7 ត្រូវបានដាក់ចេញភ្លាមៗនៅថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom បានចេញមកប្រកាសពីការបិទបំពង់បង្ហូរឧស្ម័ន Nord Stream ១ ទៅកាន់អឺរ៉ុប ដោយមិនមានពេលកំណត់ថាបើកដំណើរការវិញនៅពេលណានោះទេ ក្រោមហេតុផលថា មានលេចហៀរប្រេង នៅក្នុងក្បាលម៉ាស៊ីនរបស់បំពង់បង្ហូរប្រេងក្នុងទឹកដីរុស្ស៊ី។

ទោះយ៉ាងណា ភាគីអឺរ៉ុបមិនជឿសោះឡើយថា មានបញ្ហាបែបនេះកើតឡើង ដោយសារកន្លងមក ទោះមានកំហូចបំពុងបង្ហូរឧស្ម័នខ្លាំងប៉ុនណា ក៏ការជួសជុលនឹងការផ្អាកដំណើរការ មិនដល់ថ្នាក់ឈានដល់គ្មានពេលកំណត់ដូចពេលនេះដែរ។ សម្រាប់ភាគីអឺរ៉ុប ការលើកឡើងរបស់រុស្ស៊ីគ្រាន់តែជាលេសប៉ុណ្ណោះ។ អឺរ៉ុបជឿជាក់ថា រុស្ស៊ី កំពុងយកថាមពលមកធ្វើជាសង្រ្គាមសងសឹកអឺរ៉ុប។

សូមបញ្ជាក់ថា សង្គ្រាមថាមពលរវាងអឺរ៉ុបនិងរុស្ស៊ីកំពុងរីកមាឌកាន់តែធំ ខណៈអ្នករងគ្រោះខ្លាំងគឺអឺរ៉ុប ដែលនៅមិនទាន់ឈប់ពឹងរុស្ស៊ីទាំងស្រុងក្នុងការផ្គត់ផ្គង់ថាមពល។ ពលរដ្ឋអឺរ៉ុបកំពុងប្រទះនឹងការចំណាយថ្លៃថាមពលច្រើនជាងមុន ប៉ុន្តែក្រោមយន្តការកំណត់តម្លៃប្រេងរុស្ស៊ី របស់ G7 គេសង្ឃឹមថាតម្លៃប្រេងនៅទីផ្សារប្រេងអន្តរជាតិនឹងធ្លាក់ចុះ ដែលនឹងទៅជួយកាត់បន្ថយបញ្ហាប្រេងឡើងថ្លៃ និងបញ្ហាអតិផរណា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ និងនៅតាមប្រទេសក្រីក្រ៕




អត្ថបទបន្ទាប់


អាមេរិកគ្រោងទទួលជួបក្រុមមេដឹកនាំប្រទេសកោះនៅប៉ាស៊ីហ្វិក ក្រោយចិនកំពុងតាមឱបក្រសោបតំបន់មួយនេះកាន់តែខ្លាំង

ព័ត៌មាន
សេតវិមានអាមេរិកបាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំនៃបណ្តាប្រទេសកោះប៉ាស…

ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយល់ព្រមបង្កើនទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែប្រសើរ

ព័ត៌មាន
បណ្ដាប្រទេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នឹងព្រមព្រៀងបង្កើនការចែករំលែកព័ត៌មាន និងប្រព័ន្ធមួយដែលបង្កើតប្រភពខ្សែចង្វាក់វាក់ផ្គត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ