មីស៊ីលឆ្លងទ្វីបរុស្ស៊ី

រុស្ស៊ីគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលឆ្លងទ្វីបសាម៉ាតដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ


ប្រទេសរុស្ស៊ីបានបានអះអាងថ្មីៗនេះថា ខ្លួនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល សាម៉ាត (Sarmat) ដែលជាមីស៊ីលឆ្លងទ្វីបថ្មីដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតរបស់ខ្លួន នៅក្នុងរដូវស្លឹកឈើជ្រុះនាពេលខាងមុខនេះ ក្រោយពីរុស្ស៊ីទើបតែបានប្រកាសថាបានបាញ់សាកល្បងមីស៊ីលនេះ ដោយជោគជ័យ និងបានអះអាងទៀតថា វាមានសមត្ថភាពអាចផ្ទុកក្បាលនុយក្លេអ៊ែរវាយប្រហារចំគោលដៅនៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។
ប្រទេសរុស្ស៊ីបានបានអះអាងថ្មីៗនេះថា ខ្លួនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល សាម៉ាត (Sarmat) ដែលជាមីស៊ីលឆ្លងទ្វីបថ្មីដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតរបស់ខ្លួន ។
ដោយ

លោក ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន (Dmitry Rogozin) ប្រធាន​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី បាន​និយាយ​ថា គោលបំណង​នៃ​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ថ្មី​នេះ គឺជា​គោលដៅ​ប្រកបដោយ​មហិច្ឆតា ខណៈ​ដែល​រុ​ស្ស៊ី​ទើបតែ​បាន​រាយការណ៍​ពី​ការ​បាញ់​សាកល្បង​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នូវ​មី​ស៊ី​ល​ថ្មី​នេះ​កាលពី​ស​ប្ដា​ហ៍​មុន​នេះ ហើយ​អ្នកជំនាញ​យោធា​បស្ចិម​លោក​បាន​និយាយ​ថា រុ​ស្ស៊ី​ចាំបាច់​ត្រូវធ្វើ​ការងារ​ច្រើន​ទៀត​មុន​ពេល​ដាក់​ពង្រាយ​មី​ស៊ី​ល​នេះ មិនមែន​គ្រាន់តែ​សាកល្បង​ជោគជ័យ​ហើយ​អាច​ដាក់​ពង្រាយ​បាន​ភ្លាម​ៗ​នោះ​ទេ​។

មី​ស៊ី​ល​ថ្មី Sarmat នេះ​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ចំនួន ១០ គ្រាប់ ឬ​ច្រើន​ជាង​នេះ ហើយ​វា​អាច​វាយប្រហារ​ចំ​គោលដៅ​ស្ថិត​នៅ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ឬ​នៅ​តំបន់​អឺរ៉ុប​។

ការ​សាកល្បង​កាលពី​ស​ប្តា​ហ៍​មុន ក្រោយ​ពី​បាន​ពន្យារពេល​ជា​ច្រើន​ឆ្នាំ​ដោយសារ​បញ្ហា​ថវិកា​និង​បច្ចេកទេស​នោះ គឺជា​ការ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​រុ​ស្ស៊ី​នៅ​ពេល​មាន​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន ហើយ​វា​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​មាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ផង​ដែរ រាប់​ចាប់តាំងពី​មាន​វិបត្តិ​មី​ស៊ី​ល​របស់​ប្រទេស​គុយ​បា​នៅ​ឆ្នាំ​១៩៦២​មក​។

លោក Rogozin ប្រធាន​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី​ថា មី​ស៊ី​ល​នេះ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជាមួយ​អង្គភាព​មួយ​ក្រុម នៅ​ក្នុង​ទីក្រុង​ក្រា​ស្នូ​យ៉ា​ស (Krasnoyarsk) នៅ​តំបន់​ស៊ី​បេ​រី​ស្ថិត​នៅ​ចម្ងាយ ៣ ពាន់​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ម៉ូ​ស្គូ​។

ប្រធាន​ទីភ្នាក់ងារ​អវកាស​រូប​នេះ​បាន​បន្ថែម​ថា ពួក​គេ​នឹង​ដាក់​ពង្រាយ​នៅ​ទីតាំង​និង​កន្លែង​ដដែល​ដូចដែល​គេ​បាន​ដាក់​ជំនួស​មី​ស៊ី​ល​ប្រភេទ Voyevoda នៅ​ក្នុង​សម័យ​សូ​វៀត​អ៊ីចឹង​ព្រោះ​គេ​គិត​ថា វា​អាច​ជួយ​សន្សំ​សំចៃ «​ធនធាន​និង​ពេលវេលា​ដ៏​ច្រើន​»​របស់​រុ​ស្ស៊ី​។

លោក Rogozin បាន​បន្ថែម​ទៀត​ថា ការ​បាញ់​បង្ហោះ​«​អាវុធ​ទំនើប​»​ក្នុង​ពេល​ថ្មី​ៗ​កន្លង​មកនេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​នឹង​ធានា​បាន​សន្តិសុខ​ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់​រុ​ស្ស៊ី​នៅ​ក្នុង​រយៈពេល ៣០-៤០​ឆ្នាំ​ខាង​មុខ​នេះ​។

ការ​ព្រួយបារម្ភ​របស់​លោក​ខាងលិច​ចំពោះ​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​បាន​កើនឡើង​ចាប់តាំងពី​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ចាប់ផ្តើម​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ជាមួយ​សុន្ទរកថា ដែល​លោក​បាន​សំដៅ​យ៉ាង​ច្បាស់​ទៅ​លើ​ការ​ប្រើប្រាស់​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ទីក្រុង​មូ​ស្គូ និង​បាន​ព្រមាន​ថា ប្រសិនបើ​មាន​ប្រទេស​ណា​ហ៊ាន​ប៉ុនប៉ង​រាំងផ្លូវ​របស់​រុ​ស្ស៊ី ប្រទេស​នោះ​នឹង​ជួប​ផលវិបាក ដែល​ពួក​គេ​មិន​ធ្លាប់​ជួប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាក់​ជា​មិន​ខាន​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស (Antonio Guterres) បាន​និយាយ​កាលពី​ខែ​មុន​ថា «​ការ​រំពឹង​ទុក​នៃ​ជម្លោះ​នុយក្លេអ៊ែរ​ដែល​គេ​ខាន​នឹកគិត​ជា​យូរ​មក​ហើយ​នោះ ឥឡូវនេះ​បាន​ត្រលប់​មក​វិញ​ហើយ នៅ​ក្នុង​ដែន​កំណត់​មួយ​ដែល​អាច​នឹង​កើតឡើង​យ៉ាង​ងាយ​បំផុត​»៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារប្រេងឆាពិភពលោកកើនឡើង ក្រោយឥណ្ឌូនេស៊ីផ្អាកការនាំចេញដូងប្រេងដ៏ភ្ញាក់ផ្អើល

ព័ត៌មាន
ការដាក់បម្រាមការនាំចេញប្រេងដូង របស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើឱ្យទីផ្សារប្រេងឆានៅទូទាំងពិភពលោកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុ…

រដ្ឋមន្ត្រីអាមេរិកពីររូបស្កាត់ជួបប្រធានាធិបតីអ៊ុយក្រែនដល់ផ្ទះ និងផ្ដល់ជំនួយយោធារាប់រយលានដុល្លារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកអាន់តូនី ប្លីងខេន នៅថ្ងៃចន្ទទី២៥មេសា បានថ្លែងចំៗថា ប្រទេសរុស្ស៊ីកំពុងបរាជ័យក្នុងសង្គ្រាមឈ្លានពានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ