ថៃបារម្ភប៉ះពាល់វិស័យទេសចរណ៍ព្រោះសង្គ្រាមអ៊ុយក្រែន

ថៃបារម្ភថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍


ប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅសំខាន់ៗក្នុងប្រទេសថៃ កំពុងតាមដានស្ថានភាពនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់ ខណៈដែលជម្លោះនេះបង្កហានិភ័យបន្ថែមទៀតដល់គោលដៅទទួលទេសចរអន្តរជាតិ និងការតភ្ជាប់ជើងហោះហើរទាំងក្នុងទីផ្សាររុស្ស៊ី និងអឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃបារម្ភប៉ះពាល់វិស័យទេសចរណ៍ព្រោះសង្គ្រាមអ៊ុយក្រែន

ទោះយ៉ាងណា លោក Ratchaporn បានឱ្យដឹងថា ប្រតិបត្តិករទេសចរណ៍ថៃត្រូវតែតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់ប្រទេសនីមួយៗ និងការឆ្លើយតបពីប្រទេសរុស្ស៊ី បន្ទាប់ពីប្រាក់រូប (Ruble) របស់រុស្ស៊ីបានធ្លាក់ចុះ ៨% ដែលមួយផ្នែកដោយសារតែទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ ហើយកត្តានេះ ក៏អាចបណ្តាលឱ្យកម្លាំងទិញសេវាកម្មចុះខ្សោយ និងប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការធ្វើដំណើររបស់ទេសចរផងដែរ។ អ្នកជំនាញទេសចរណ៍របស់ថៃមួយនេះ បានបន្តថា ប្រសិនបើប្រាក់រូបរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតដូចគ្នាដែលបានកត់ត្រាក្នុងកំឡុងវិបត្តិហិរញ្ញវត្ថុរុស្ស៊ីឆ្នាំ ២០១៤ នោះភ្ញៀវទេសចររុសស្ស៊ីអាចនឹងផ្អាកផែនការធ្វើដំណើររបស់ពួកគេដើម្បីសន្សំប្រាក់។

សូមជម្រាបថា ប្រសិនបើជម្លោះកើនឡើងទៅជាសង្រ្គាមរវាងរុស្ស៊ី និងសមាជិកនៃអង្គការណាតូ នោះវារឹតតែជះឥទ្ធិពលកាន់តែខ្លាំងថែមទៀតលើវិស័យទេសចរណ៍ថៃ។ បណ្តាប្រទេសអ៊ឺរ៉ុប ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងនឹងដាក់គោលនយោបាយកាន់តែតឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលអាចបណ្តាលឱ្យមានការចំណាយខ្ពស់ទាក់ទងនឹងការធ្វើដំណើរតាមផ្លូវអាកាស ដោយសារតែការកើនឡើងតម្លៃប្រេង និងដែនអាកាសមានកំណត់ដែលបណ្តាលមកពីការហាមឃាត់ជើងហោះហើរទាំងសងខាង។

សូមរំឭកថា រុស្ស៊ីទើបតែបានលុបចោលការហាមឃាត់ជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសថៃ ប៉ុន្តែការការផ្ទុះសង្គ្រាមជាមួយនឹងអ៊ុយក្រែនថ្មីៗនេះ គឺជាបញ្ហាប្រឈមថ្មីមួយផ្សេងទៀត។ តែយ៉ាងណាក៏ដោយចុះ អ្នកជំនាញរំពឹថា ទីផ្សាររុស្ស៊ីនឹងបន្តជាមួយនឹងផែនការធ្វើដំណើរ ដរាបណាក្រុមហ៊ុនអាកាសចរណ៍នៅតែដំណើរការ។

គួរជម្រាបថា ភ្ញៀវទេសចរពីរុស្ស៊ី គឺបានធ្វើដំណើរមកប្រទេសថៃច្រើនជាងគេ ជាមួយនឹងចំនួនភ្ញៀវទេសចរចំនួន ១ម៉ឺន ៣ពាន់នាក់ ក្នុងអំឡុងពេល ២២ ថ្ងៃដំបូងនៃការចាប់ផ្តើមឡើងវិញនូវគម្រោង Test & Goរបស់ថៃក្នុងខែកុម្ភៈនេះ បន្ទាប់មកអ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ជាង១ម៉ឺននាក់ និងប្រទេសបារាំងជិត៩ពាន់នាក់៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្លះៗអំពីហេតុអ្វីអាមេរិកមិនបញ្ជូនទ័ពចូលជួយអ៊ុយក្រែន?

ព័ត៌មាន
ការវាយប្រហារដោយឥតញញើតរបស់រុស្ស៊ីលើអ៊ុយក្រែនបានតបស្នងមកវិញដោយការថ្កោលទោសជាសកលពីមហាអំណាចលោកខាងលិច។ ប៉ុន្តែការដាក់ទ័ពនៅលើដីនៅអ៊ុយក្រែន…

ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានប្រកាសគម្រោង ដឹ អាណាចក្រ បើកលក់មុនសម្ពោធហើយ ! រើសទីតាំងល្អៗ ជាមួយការផ្តល់ជូនយ៉ាងពិសេសបំផុត!

ព័ត៌មាន
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានប្រកាសគម្រោង ដឹ អាណាចក្រ បើកលក់មុនសម្ពោធហើយ សម្រាប់ដំណាក់កាលទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ