អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែនបាត់បង់ក្រុងមួយទៀតទៅក្នុងដៃរុស្ស៊ី ប៉ុន្ដែលោកហ្សេលេនស្គីថា នឹងវាយយកមកវិញឱ្យបាន


ទាំងភាគីអ៊ុយក្រែន និងទាំងភាគីរុស្ស៊ីសុទ្ធតែបានទទួលស្គាល់រៀងៗខ្លួនថា ទីក្រុងលីស៊ីឆាន់ (Lysychansk) ក្នុងតំបន់ដុនបាសភាគខាងកើតរបស់អ៊ុយក្រែន បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី និងក្រុងបំបែកខ្លួននិយមហើយ បន្ទាប់ពីមានការប្រយុទ្ធដណ្ដើមគ្នាយើងស្វិតស្វាញអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ៊ុយក្រែនបាត់បង់ក្រុងមួយទៀតទៅក្នុងដៃរុស្ស៊ី
ដោយ

បើ​ទោះបីជា​ទីក្រុង លី​ស៊ី​ឆាន់​ធ្លាក់​ចូល​ក្នុង​ដៃ​រុ​ស្ស៊ី​ក្ដី ប៉ុន្ដែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វូ​លូ​ឌី​មៀ ហ្សេ​លេ​ន​ស្គី កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​មុន​បាន​ប្តេជ្ញា​ថា នឹង​វាយ​ដណ្ដើម​យក​ក្រុង​មួយ​នេះ មក​គ្រប់គ្រង​វិញ​ឱ្យ​បាន តាម​រយៈ​ការ​ប្រើប្រាស់​ជំនួយ ជា​អាវុធ​បាញ់​ចម្ងាយ​ឆ្ងាយ​របស់​លោក​ខាងលិច​។

កាលពី​ថ្ងៃអាទិត្យ​ភាគី​រុ​ស្ស៊ី​បាន​និយាយ​ថា ការ​វាយ​យក​បាន​ទីក្រុង​លី​សី​ឆាន់ (Lysychansk) ពី​អ៊ុយ​ក្រែ​ន គឺ​ធ្វើ​ឡើង​តិច​ជាង​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ពួក​គេ​បាន​ដណ្តើម​កាន់កាប់​ក្រុង សៀ​វី​រ៉ូ​ដូ​ណេ​ក (Sievierdonetsk) ដែល​ជា​ក្រុង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​លី​សី​ឆាន់​ឡើយ​។ ការណ៍​នេះ នឹង​ផ្តល់​ឱ្យ​ទីក្រុង​ម៉ូ​ស្គូ នូវ​ការ​គ្រប់គ្រង​យ៉ាង​ពេញលេញ​នៅ​ក្នុង​ខេត្ត​លូក​ហាន់ (Luhansk) ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

បន្ទាប់​ពី​សម្រេច​បាន​គោលដៅ ឆ្លើយ​តប​តាម​ការ​ចង់បាន​របស់​វិមាន​ក្រឹម​ឡាំង​រួច​មក ពេល​នេះ មាន​សេចក្តីរាយការណ៍​មក​ថា រុ​ស្ស៊ី​កំពុង​ដាក់​មុខព្រួញ​ឆ្ពោះទៅ​វាយប្រហារ​ខេត្ត​ដូ​ណេ​ក​បន្ត​ទៀត​។ ខេត្ត​ដូ​ណេ​ក បច្ចុប្បន្ន​ភាគច្រើន​កំពុង​បន្ត​គ្រប់គ្រង​ដោយ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅឡើយ​។ គួរ​ជម្រាប​ដែរ​ថា តំបន់​ដែល​រុ​ស្ស៊ី​ហៅ ថា​ដុន​បាស រួម​បញ្ចូល​គ្នា​រវាង​ខេត្ត​ពីរ​របស់​អ៊ុយ​ក្រែ​ន គឺ​ដូ​ណេ​ក និង​លូក​ហាន់ ខណៈ​តំបន់​ជាប់​ព្រំដែន​រុ​ស្ស៊ី​មួយ​នេះ រមែង​មាន​អសន្តិសុខ​ជា​យូរ​មក​ហើយ ដោយសារ​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​។

នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថ្លែង​ថា កងទ័ព​របស់​លោក​នឹង​វិល​មក​គ្រប់គ្រង​ក្រុង​លី​សី​ឆាន់​វិញ ជាមួយនឹង​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ ដែល​លោក​បាន​អរគុណ​ដល់ ប្រទេស​លោក​ខាងលិច​ចំពោះ​ការ​ផ្តល់​អាវុធ​ទំនើប​ៗ​មក​ឱ្យ​អ៊ុយ​ក្រែ​ន​។

តាម​ការ​រាយការណ៍​ដោយ​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ធនាគារ​វិនិយោគ​របស់​សហភាព​អឺរ៉ុប នឹង​លើក​ជា​សំណើ​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវ​បាន​ប្រើប្រាស់​កាលពី​អំឡុង​ពេល​មាន​កូ​វី​ដ​១៩​រាតត្បាត ដើម្បី​ជួយ​កសាង​អ៊ុយ​ក្រែ​ន​ឡើង​វិញ ដោយ​មូលនិធិ​នេះ មានការ​វិនិយោគ​ក្នុង​តម្លៃ​ដល់​ទៅ ១០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

លោក​ហ្សេ​លេ​ន​ស្គី​បាន​កត់សម្គាល់​ទៀត​ថា ប្រទេស​រុ​ស្ស៊ី​កំពុង​ផ្តោត​ការ​វាយប្រហារ​មក​លើ នៅ​លើ​តំបន់ Donbas ខ្លាំង​ណាស់ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នឹង​វាយបក​វិញ​ជាមួយនឹង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដូច​ជា​គ្រាប់​រ៉ុក្កែត ហ៊ី​ម​ម៉ាស់​(HIMARS) ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​។

គួរ​រំឭក​ឡើង​វិញ​ថា ចាប់តាំងពី​បាន​បោះបង់​ចោល​ផែនការ វាយលុក​លើ​រដ្ឋធានី​កៀវ ទីក្រុង​ម៉ូ​ស្គូ បាន​ប្រមូលផ្តុំ​កម្លាំង​ទ័ព​ទាំងអស់ មក​ធ្វើ​ប្រតិបត្តិការ​លើ​តំបន់ Donbas ជា​កន្លែង​ដែល​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង​ម៉ូ​ស្គូ​ធ្លាប់​បាន​ប្រយុទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​តាំង​តែ​ពី​ឆ្នាំ​២០១៤​។

បើ​តាម​ការ​អះអាង​ពី​ភាគី​រុ​ស្ស៊ី ការ​វាយ​ដណ្តើម​យក​ខេត្ត​លូក​ហាន់​(Luhansk) គឺ​ដើម្បី​ប្រគល់​ទៅ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត Luhansk ដែល​លោកពូ​ទី​ន​បាន​ចុះ​ក្រិត​ទទួលស្គាល់​ថា​ជា​ដែនដី​ឯក​រា​ជ្រ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ចូល​ឈ្លា​ន​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមដាក់មហិច្ឆតាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៧% នៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាមបង្ហាញពីគោលបំណងនឹងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៧% នៅឆ្នាំ២០២២នេះ ពោលគឺខ្ពស់ជាងអ្វីដែលបានព្យាករពីមុន ដែលថានឹងមាន៦% ទៅ៦,៥% នេ…

ស្ថាបនិកក្រុមហ៊ុនយក្ស Amazon រិះគន់លោកចូ បៃឌិន ដែលអំពាវនាវឱ្យស្ថានីយប្រេងឥន្ធនៈលក់បញ្ចុះតម្លៃ

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបន្តបោះពាក្យបោះសម្តីទៅកាន់នឹងសេតវិមានអាមេរិកកាលពីចុងសប្តាហ៍នេះ ដោយមហាសេដ្ឋីមានប្រាក់ច្រើនប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ