កូវីដ១៩នៅថៃ

ថ្ងៃតែមួយ កម្ពុជា រកឃើញ​កូវីដ-១៩​បំប្លែងខ្លួន​ថ្មី ៣ករណី ខណៈថៃ​បានរកឃើញ​១ករណី!


នៅថ្ងៃតែមួយ ពោលគឺថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេស​កម្ពុជា និងថៃ បានប្រកាស​រកឃើញ​ករណី​កូវីដ-១៩ ប្រភេទថ្មី​ ដែលជាករណីនាំចូល​។ ក្នុងនោះ កម្ពុជា​បាន​រកឃើញ ៣ករណី ដែលកើតមានលើ​អ្នកដំណើរ​បរទេស​ចំនួន ៣នាក់ ខណៈដែល​ប្រទេសថៃវិញ បានរកឃើញ​១ករណី​ មានលើ​បុរសថៃជនជាតិ​ថៃ​ម្នាក់ ​ដែលបានធ្វើដំណើរត្រលប់​មកពីប្រទេស តង់ហ្សានី កាលពីចុងខែមករាកន្លងទៅ។
ថ្ងៃតែមួយ កម្ពុជា រកឃើញ​កូវីដ-១៩​បំប្លែងខ្លួន​ថ្មី ៣ករណី ខណៈថៃ​បានរកឃើញ​១ករណី!
ដោយ

សម្រាប់​ករណី​រកឃើញ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី​នៅកម្ពុជា គឺត្រូវបាន​កឃើញ​​លើ​អ្នក​ដំណើរ​ចំនួន​៣នាក់ រួមមាន​៖

១, បុរជនជាតិ​ឥណ្ឌា ធ្វើដំណើរ​មកពីប្រទេស​ឥណ្ឌា បន្ដជើងហោះហើរ​នៅប្រទេស​សង្ហបុរី ហើយមកដល់​កម្ពុជា​នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។​

២, ស្ត្រីជនជាតិ​ឥណ្ឌា ជាអ្នកធ្វើដំណើរ​មកពីប្រទេស​ឥណ្ឌា បន្ដជើងហោះហើរ​នៅប្រទេស​សង្ហបុរី មកដល់​កម្ពុជា​នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។

៣, ស្ត្រីជនជាតិចិន ធ្វើដំណើរ​ពីប្រទេសចិន ហើយបន្ដជើងហោះហើរ​នៅកូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។​ បច្ចុប្បន្ន​ពួកគេ​ទាំង៣នាក់ កំពុង​ព្យាបាល​នៅរាជធានីភ្នំពេញ។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលកម្ពុជា។

បើតាម​ក្រសួងសុខាភិបាល​កម្ពុជា មេរោគ​កូវីដ-១៩ ដែលបាន​បំប្លែងខ្លួន​ថ្មី កំពុង​រាតត្បាត​ខ្លាំង ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញជាបណ្ដើរៗ ហើយមេរោគនេះ មាន​ភាពឆ្លង​សាហាវ លឿន និងធ្ងន់ធ្ងរ​ជាង​វីរុស​កូវីដ-១៩ បច្ចុប្បន្នទៅទៀត។

បើតាម​អង្គការសុខភាពពិភពលោក មេរោគបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ប្រមាណជាង ៨០ប្រទេសហើយ នៅតំបន់អាស៊ី បានរកឃើញមានវត្តមាន​មេរោគបំប្លែងខ្លួនថ្មីនេះ និងមានជាង​៣០០ករណីត្រូវបានរកឃើញ។

ក្រសួងសុខាភិបាល​បន្ដអំពាវនាវ​ឲ្យពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការអនាម័យ បង្ការកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន កុំមានការធ្វេសប្រហែសឲ្យសោះ។

ដោយឡែក ចំពោះ​ការរកឃើញ​នៅក្នុងប្រទេសថៃវិញ គឺរកឃើញ​លើ បុរសវ័យ​៤១ឆ្នាំ​រូប​នោះជា​អ្នកជំនួញ​ដែល​ធ្លាប់បាន​ទៅធ្វើ​ការនៅ​ប្រទេស តង់ហ្សានី មុន​ពេល​ត្រលប់​មកដល់​ប្រទេសថៃ​វិញ​ក្នុងថ្ងៃ​ទី២៩​មករា។ វត្ថុសំណាក​របស់​បុរស​រូបនោះ​បង្ហាញ​ថា​វិជ្ជមានកូវីដ-១៩។ ប៉ុន្តែមន្ត្រីសុខាភិបាលថៃ​ទើបតែ​កំណត់បាន កាលពី​ថ្ងៃអាទិត្យទី១៤​កុម្ភៈថា ជំងឺកូវីដ-១៩ដែល​បុរស​រូប​នោះមានផ្ទុក ទំនងជាប្រភេទ​ដូចគ្នាទៅនឹងជំងឺកូវីដ-១៩ប្រភេទ​ថ្មី​ដែលបាន​ផ្ទុះឡើងនៅ អាហ្វ្រិចខាងត្បូងនិង នៅ​ចក្រភព​អង់គ្លេស។

យ៉ាង​ណា​មិញ លោក Opas មន្ត្រីសុខា​ភិបាលជាន់ខ្ពស់របស់​ថៃ​បាន​បង្ហាញថា​ កូវីដ-១៩ប្រភេទថ្មីនេះ​អាច​នឹង​មាន​ល្បឿន​លឿន ក្នុងការ​ចម្លងពី​មនុស្ស​ម្នាក់ទៅ​ម្នាក់ តែ​វាមិនបង្កសភាព​ធ្ងន់ធ្ងរ​ដល់អ្នកជំងឺនោះទេ។ លោកបាន​បន្ថែមថា ការសិក្សា​ជំហាន​ដំបូង​បង្ហាញ​ថា វ៉ាក់សាំងកូវីដ-១៩ដែល​កំពុងប្រើ​ប្រាស់​បច្ចុប្បន្ន អាច​ផ្តល់ការការពារ​បានតិច​តួចប៉ុណ្ណោះ​ចំពោះ​ជំងឺ​កូវីដ១៩​ប្រភេទថ្មីនេះ។

សូមបញ្ជាក់ជូនថា គិតមក​ដល់ពាក់​កណ្តាល​ខែកុម្ភៈ​នេះ ថៃ​កំពុង​ត្រូវបានយាយី​ដោយ​កូវីដ-១៩ដែលកំពុងរាលដាល​ពាស​ពេញ​សហគមន៍ ដោយ​ដំបូង​ឡើយ​ផ្ទុះ​ចេញពីផ្សារលក់គ្រឿង​សមុទ្រក្នុង​ខេត្តសាមុត សាខន ខណៈសប្តាហ៍មុន​ទៀត​សោត ថៃទើបរកឃើញ​វិជ្ជមាន​កូវីដ-១៩ជិត​២០០ករណី ក្នុង​ផ្សារលក់​គ្រឿង​សមុទ្រ​មួយ​កន្លែងទៀតក្នុងខេត្ត ប៉ាទុំ តានី (Pathum Thani)៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចូលឆ្នាំចិន ២ថ្ងៃ ភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដ

ព័ត៌មាន
នៅរយៈពេល ២ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន (១២-១៣ កុម្ភៈ) យ៉ាងហោចណាស់មានភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ បានចេញធ្វើដំណើរកម្សាន្ដនៅទូទាំងប្…

ការប្រគំ​តន្រ្តី​សប្បុរសធម៌​"ស្នាម​ញញឹញ"​តាម​អនឡាញ ដែល​រៀបចំ​​ដោយ​​ក្រុមហ៊ុន Smart ទទួលបាន​ការចាប់អារម្មណ៍ខ្លាំង

ព័ត៌មាន
ប្រជាពលរដ្ឋកម្ពុជា​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ