ការបិទKTV និងរោងភាពយន្តទប់ស្កាត់កូវីដ១៩

សម្តេចតេជោបញ្ជាអោយបិទKTV និងរោងភាពយន្តទូទាំងប្រទេស


ក្រសួងសុខាភិបាលបានចេញលិខិតមួយ ដើម្បីជាជូនការដំណឹងដល់ក្រសួងទេសចរណ៍ និងអាជ្ញាធររាជធានីខេត្ត ដើម្បីបិទKTV និងរោងភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះទៅ រហូតស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្រាលវិញ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)
ដោយ

នៅ​ក្នុង​លិខិត​លេខ ០៤១ ស​ខ​ល របស់​ក្រសួងសុខាភិបាល​នោះ​បាន​បញ្ជាក់​ថា ការ​បិទ​នេះ គឺ​យោង​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​កម្ពុជា    សម្តេច ហ៊ុន ​សែន ដែល​ជា​វិធានការ​បន្ទាន់​មួយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​។

នៅ​យប់​ថ្ងៃ​ទី​១៧ ខែមីនា​នេះ​ដែរ ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ព្រមទាំង​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស​ដល់​កម្ពុជា​។

​ចំពោះ​សារធាតុ​Detection Reagent ដែល​ចិន​ផ្តល់​អោយ​នោះ​វិញ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្ងឺ​វីរុស​COVID-19​នេះ ដោយ​សម្រាប់​មនុស្ស​២០០០​នាក់ ហើយនឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ​កម្ពុជា​នៅ​យប់​នេះ​។​នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​បុក​របស់​ស្ថានទូត​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) ធនាគារ អេស៊ីលីដា មានវិនិយោគិនរូបវ័ន្តបុគ្គលទិញ ជាង ២ពាន់នាក់!

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ខ្លួន កាលពីថ្…

ក្រុមអ្នកបច្ចេកវិទ្យាកូនខ្មែរ មានគំនិតបង្កើតប្រព័ន្ធគ្រប់គ្រង និងតាមដាន Covid-19 កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល

ព័ត៌មាន
អ្នកជំនាញផ្នែកបច្ចេកវិទ្យា កូនខ្មែរមួយក្រុម ដែលមានមនសិការ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនៃ មេរោគ កូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ