រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងអនុវត្តច្បាប់ចំពោះអ្នកមានអំណាច

សម្តេច ស ខេង អះអាងការពារប៉ូលីសចរាចរណ៍ណា ដែលអនុវត្តច្បាប់ចំពោះអ្នកធំ និងអ្នកមានអំណាច ដែលបំពានច្បាប់


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចនឹងការពារមន្ត្រីនគរបាលចរាចរណ៍ណា ដែលបានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ នៅពេលមានអ្នកធំ ឬអ្នកមានអំណាច ល្មើសច្បាប់។ សម្តេចបានអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្តេច ស ខេង អះអាងការពារប៉ូលីសចរាចរណ៍ណា ដែលអនុវត្តច្បាប់ចំពោះអ្នកធំ និងអ្នកមានអំណាច ដែលបំពានច្បាប់
ដោយ

សម្តេច​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា «​អ្នកខ្លះ​ថា​ទេ ប៉ូ​លី​ស​ចរាចរណ៍​សក្តិ​១ ដល់​ទៅ​ចាប់​ឧត្តមសេនីយ៍​ប៉ូ​លី​ស​ផ្កាយ​៣ ឧត្តមសេនីយ៍​យោធា​ផ្កាយ​៣ អត់​ត្រូវ​ទេ​ធ្វើ​ចឹ​ង​! ខ្ញុំ​ថា ធ្វើ​ម៉េច​បាន​ត្រូវ បើ​ច្បាប់​ថា​មនុស្ស​ទាំងអស់​ស្មើភាព​ចំពោះ​មុខ​ច្បាប់ បើ​ស្មើភាព​ច​ចំពោះ​មុខ​ច្បាប់ ទោះបី​អ្នកឯង​ផ្កាយ​៤​ក៏​ដោយ តែ​ប៉ូ​លី​ស​ផ្កាយ​១ ប៉ូ​លី​ស​សក្តិ​១​ក៏​ចាប់​បាន​ដែរ មិនបាច់​ត្រឹម​ផ្កាយ​១​ទេ អាហ្នឹង​ហើយ ដែល​ពាក្យ​គេ​ថា ស្មើភាព​ចំពោះ​មុខ​ច្បាប់ វា​ត្រូវ​តែ​អ៊ីចឹង​!»​។ សម្តេច​បាន​បន្ថែម​ថា​«​មាន​អ្នកខ្លះ​ខ្ញុំ​តំណាងរាស្ត្រ តំណាងរាស្ត្រ​ក៏​ដោយ តែ​ខុស​គឺ​ខុស​ហើយ ខ្លះ​ថា ខ្ញុំ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក៏​ដោយ​តែ​ខុស​គឺ​ខុស​ហើយ ផ្កាយ​៤​ក៏​ដោយ​ឲ្យ​តែ​ខុសច្បាប់​គឺ​ខុស​ហើយ  អ៊ីចឹង សូម​ឲ្យ​អស់លោក​ប៉ូ​លី​ស ធ្វើ​ទៅ ហើយ​បើ​មានរឿង​អី​ឆ្លើយ​ដាក់​ខ្ញុំ​មក​ខ្ញុំ​ការពារ​»​។

គូសបញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ខ្លាំង​ៗ​ដូច្នេះ​បន្ទាប់​ពី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​ការ​បើកបរ​មិន​គោរព​ច្បាប់​នានា​ជា​ច្រើន ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​បង្ក​ឡើង​ដោយ​អ្នកមាន​អំណាច មានបុណ្យ​សក្តិ​ធំ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ មានរោងចក្រចំនួន១០ហើយ បានស្នើសុំព្យួរការងារកម្មករនយោជិត ព្រោះតែកង្វះវត្ថុធាតុដើមផលិត!

ព័ត៌មាន
ក្រសួងការងារ បានឲ្យដឹងថា នៅក្នុងខែមីនានេះ អាចនឹងមានរោងចក្រប្រមាណជិត ២០០ រោងចក្រ នឹងត្រូវបានជួបបញ្ហាកង្វះវត្ថុធាតុដើមផលិត និងឈានដល់ការប…

សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19

ព័ត៌មាន
រោងចក្រសហគ្រាសខ្នាតតូច និង មធ្យម នៅវៀតណាមជាច្រើនដែលប្រឡូកក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តើរៗហើយ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ