អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែ

តើសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបរឿង ជុំវិញការលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែ?


ឆ្លើយតបទៅនឹងការវិភាគមួយចំនួនដែលបានលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែសមុទ្រ ដូចទៅនឹងប្រទេសស្រីលង្ការនោះ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈនេះ បានចេញមកបញ្ជាក់ច្បាស់ៗថា ការលើកឡើងបែប នេះគឺមិនត្រឹមត្រូវទាល់តែសោះ។ មិនត្រឹមត្រូវ ក៏ដោយសារតែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ ដ៏សំខាន់របស់កម្ពុជានោះ បច្ចុប្បន្ន គឺត្រូវបានជួយទំនុកបម្រុងគាំទ្រផ្ដល់កម្ចី និងជំនួយដោយប្រទេសជប៉ុនទៅវិញទេ មិនមែនចិននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
ដោយ

ជាមួយគ្នានេះ បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ​បាន​បញ្ជាក់ថា ជប៉ុន​បាន​ផ្ដល់កម្ចីហិរញ្ញប្បទាន​សម្រាប់ការអភិវឌ្ឍ​កំពង់ផែសមុទ្រមួយនេះ តាំងតែពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយបច្ចុប្បន្ន​ទឹកប្រាក់​ដែលជប៉ុន​បានផ្ដល់ជូន​លើការអភិវឌ្ឍ​កំពង់ផែនេះ ក៏មានដល់​​រាប់រយលានដុល្លារអាមេរិកផងដែរ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃទី ២២ កុម្ភៈ សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការវិភាគអំពី បញ្ហាដែលថាកម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលចិន ជុំវិញនឹងរឿងការអភិវឌ្ឍកំពង់ផែនោះ គឺជាការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានភាពត្រឹមត្រូវទាល់តែសោះ ព្រោះថា បច្ចុប្បន្ន ប្រាក់កម្ចី ជំនួយ និងការគាំទ្រនានាលើការអភិវឌ្ឍកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុនេះ គឺប្រទេសជប៉ុនជាអ្នករាប់រងផ្ដល់ជំនួយផ្គត់ផ្គង់ជាច្រើន។ ដូច្នេះ ការប្រដូចកម្ពុជាទៅនឹងប្រទេសស្រីលង្ការ ដែលថានឹងធ្លាក់ក្នុងអន្ទាក់បំណុលចិន និងត្រូវចិនរឹបអូសយកកំពង់ផែនោះ ត្រូវបានសម្តេច តេជោ អះអាងថា គឺផ្ទុយស្រឡះនឹងការពិតទាំងស្រុង។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការចូលរួមគាំទ្រការអភិវឌ្ឍយ៉ាងធំធេងពីប្រទេសជប៉ុន។ តួយ៉ាង កំពង់ផែខេត្តស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ន មានផែនការសាងសង់គម្រោងកំពង់ផែទឹកជ្រៅ សរុបចំនួន៥ជំហាន ដោយក្នុងនោះ ការសាងសង់នៅជំហានទី១ ជប៉ុនបានផ្ដល់កម្ចីជាង ២០០លានដុល្លារអាមេរិកឯណោះ ដើម្បីពង្រីកំពង់ផែទឹកជ្រៅ ជម្រៅ ១៤ម៉ែត្រកន្លះ និងប្រវែង ៣៥០ម៉ែត្រ ដែលគ្រោងនឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២២នេះ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥។

ដោយឡែក ជំហានទី២ និងទី៣ ក៏ត្រូវបានសិក្សាបញ្ចប់រួចហើយដែរ ដោយទីភ្នាក់ងារ JICA របស់ជប៉ុន ហើយគម្រោងនេះ អាចនឹងលេចចេញឡើងនៅឆ្នាំ២០៣០ខាងមុខ។

បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដ១៩ ប្រទេសជប៉ុន គឺជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ហើយជប៉ុនបានផ្ដល់នូវជំនួយច្រើនជាងគេផងដែរ សម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ១៩។ ប្រទេសជប៉ុន គឺជាប្រភពដ៏សំខាន់ក្នុងការផ្ដល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា។ បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា សរុបជាង ១ពាន់៤រយលានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។

ទំនាក់ទំនងរវាងកម្ពុជាកម្ពុជា និង ជប៉ុន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ថា កាន់តែមានភាពស៊ីជម្រៅពីថ្ងៃទៅមួយថ្ងៃ និងមានកិច្ចសហប្រតិបត្តិការកាន់តែធំឡើងផងដែរ។ ទន្ទឹមនឹងនេះ បច្ចុប្បន្នកម្ពុជាមិនមែនគ្រាន់តែរង់ចាំជំនួយពីជប៉ុននោះទេ ប៉ុន្ដែ កម្ពុជាកំពុងប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

របាយការណពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា នៅពេញ១ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានតម្លៃជាទឹកប្រាក់សរុបជាង១ពាន់ ៧រយលានដុល្លារ កើនឡើង ប្រមាណ ០,៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃជាង១ពាន់លានដុល្លារ ខណៈនាំចូលពីជប៉ុនមកវិញមានជាង៦រយលានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងខ្ពស់លើការនាំចេញទូរសព្ទ និង គ្រឿងបន្លាស់នៅឆ្នាំ២០២២

ព័ត៌មាន
ការនាំចេញទូរស័ព្ទប្រចាំឆ្នាំក្នុងប្រទេសវៀតណាមមានចំនួនទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេរំពឹង…

ចិនគ្រោងកាត់បន្ថយការយកពន្ធបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកើនយឺត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន(Liu Kun) បាននិយាយនៅថ្ងៃអង្គារទី២២កុម្ភៈថា ប្រទេសចិននឹងបង្ហាញគម្រោងកាត់បន្ថយការយកពន្ធ និងកម្រៃអាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ