ទីផ្សារទូរស័ព្ទស្មាតហ្វូនពិភពលោក

Samsung សង្ឃឹមថាប្រមូលបានចំណែកទីផ្សារស្មាតហ្វូនពី LG


នៅទីបំផុត ក្រុមហ៊ុនអេឡិចត្រូនិក LG របស់កូរ៉េខាងត្បូងបានចេញមុខមកប្រកាសជាផ្លូវការហើយ ថាខ្លួននឹងបោះបង់ចោលការផលិតកម្មស្មាតហ្វូន ហើយងាកទៅផ្ដោតលើការផលិតឧកបរណ៍អេឡិចត្រូនិកផ្សេងៗវិញ។ ការសម្រេចបញ្ឈប់ផលិតកម្មស្មាតហ្វូនរបស់ LG គឺបន្ទាប់ពីការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ បានខាតបង់ជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ។ ការបោះបង់ទីផ្សារស្មាតហ្វូនចោលរបស់ LG បាននិងកំពុងផ្ដល់ឱកាសធំសម្រាប់ក្រុមហ៊ុន Samsung ក្នុងការប្រមូលយកទីផ្សារដែលLG បោះបង់ចោលនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
រូបតំណាង៖ ស្លាកសញ្ញាក្រុមហ៊ុន Samsung និង LG
ដោយ

តាម​ការ​ស្រាវជ្រាវ​ពី ក្រុមហ៊ុន Counterpoint ដែល​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ហុងកុង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន LG មាន​ចំណែក​ទីផ្សារ​ប្រហែល​១០% នៅ​សហរដ្ឋអាមេរិក និង​មាន​ប្រមាណ​តែ​២%​ប៉ុណ្ណោះ​នៃ​ចំណែក​ទីផ្សារ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​។ ការ​ព្រ​លែងដៃ​ចេញពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន របស់ LG បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Samsung កំពុង​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ថា ខ្លួន​អាច​នឹង​ប្រមូល​យក​ទីផ្សារ​១០% នៅ​អា​មេ​រិ​ក​ពី LG បាន​និង​ទីផ្សារ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

អ្នកវិភាគ​នៃ​ក្រុមហ៊ុន​ជួញដូរ​មូល​ប​ត្រ SK Securities លោក Lee Dong-Joo បាន​និយាយ​នៅ​ក្នុង​សារព័ត៌មាន​ជប៉ុន Nikkei ថា «​នៅ​ក្នុង​ក្រុម​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Android ក្រុមហ៊ុន Samsung ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ដកខ្លួន​ចេញពី​ទីផ្សារ​ផលិត​ស្មា​ត​ហ្វូ​ន​របស់ LG​នេះ​»​។

អ្នកវិភាគ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន Samsung នៅ​អា​មេ​រិ​ក​ខាងជើង នឹង​កើនឡើង​៣០% នៅ​ឆ្នាំ​នេះ កើន​ពី​២៧%​កាលពី​ឆ្នាំ​២០២០ ខណៈ​ដែល​ក្រុមហ៊ុន Apple ក៏​មានការ​ធ្លាក់​ចុះ​ចំណែក​ទីផ្សារ​ពី​៣៩% មក​នៅ​ត្រឹម​៣៦% នៅ​ឆ្នាំ​២០២១​នេះ​ផង​ដែ​។ 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី LG ឈប់​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​មួយ​នេះ​នឹង​ផ្ដល់​លើ​បច្ចេកវិទ្យា AI, ការ​ផលិត​មនុស្ស​យន្ដ និង​បច្ចេកវិទ្យា​បណ្ដាញ​ទូរគមនាគមន៍ 6G ជាមួយនឹង​ការ​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និង​ទូរទស្សន៍​ជាដើម​។

ក្រុមហ៊ុន LG បាន​សម្រេច​ដកខ្លួន​ចេញពី​ទីផ្សារ​ផលិត​ទូរស័ព្ទ នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​នេះ បាន​ខាតបង់​ប្រាក់​ជិត​៦​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ សរុប​ទៅ ខាត​ប្រហែល​៤​ពាន់​៥​រលា​ន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ​មុន​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន LG ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ក្រុមហ៊ុន​ម៉ាក​ទូរស័ព្ទ​ដ៏​ធំ​ដំបូង​គេ ដែល​បោះបង់​ទីផ្សារ​របស់​ខ្លួន​ចោល នៅ​ក្រោយ​ពី​ដែល​ការ​លក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​។ ជាក់ស្ដែង នៅ​ឆ្នាំ​មុន LG លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​តែ​២៣​លាន​គ្រឿង​ប៉ុណ្ណោះ ធៀប​នឹង​ជាមួយនឹង​ក្រុមហ៊ុន Samsung លក់​បាន​ដល់​ទៅ ២៥៦​លាន​គ្រឿង​ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាជីវកម្មផលិតកម្មប្រេងវៀតណាម PVEP ផ្ដល់ចំណូលចូលថវិការដ្ឋកាន់តែច្រើន

ព័ត៌មាន
ឥឡូវនេះយើងក្រឡេកមកមើលរឿងរ៉ាវប្រេងក្នុងប្រទេសវៀតណាមវិញម្តង! សាជីវកម្មផលិតកម្មរុករកប្រេងរបស់វៀតណាម (PVEP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃ…

អាមេរិកសន្យាផ្តល់វ៉ាក់សាំង១ពាន់លានដូសដល់ប្រទេសក្នុងតំបន់អាស៊ីត្រឹមចុងឆ្នាំ២០២២

ព័ត៌មាន
បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌាចេញមុខប្រកាសពីគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសនៅតំបន់អាស៊ីរួចមក ឥឡូវនេះ មន្ត្រីជាន់ខ្ពស់អាមេរិកឯណោះវិញ ក៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ